ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី​ប្រទះ​ឃើញ​កាំភ្លើង​AK ​​បង់​ចំនួន​៣ ​និង​គ្រាប់​​៣៤​គ្រាប់​ដែល​ជន​មិន​ស្គាល់​មុខ​ប្លុង​ចោល

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាំភ្លើង​​AK០១​ដើម​មាន​បង់​ចំនួន​៣ និង​គ្រាប់​ចំនួន​៣៤​គ្រាប់ ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុនស៊ិ​ន​ទ្រី ​​ប្រទះ​ឃើញ​នៅ​ក្នុង​បាវ​ព​ណ៌​ខៀវ​ក្បែរ​គំនរ​សំរាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ក្រុម​១៧​ ភូមិ​៣ សង្កាត់​

ខេត្ត​ព្រះ​សីហ​នុ ៖ កាំភ្លើង​​AK០១​ដើម​មាន​បង់​ចំនួន​៣ និង​គ្រាប់​ចំនួន​៣៤​គ្រាប់ ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុនស៊ិ​ន​ទ្រី ​​ប្រទះ​ឃើញ​នៅ​ក្នុង​បាវ​ព​ណ៌​ខៀវ​ក្បែរ​គំនរ​សំរាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ក្រុម​១៧​ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​ ខ​ណៈពេល​រថយន្ត​ដើរ​ប្រមូល​សំរាម​កាល​ពីវេលា​ម៉ោង​៦ ​និង​១៥​ព្រឹក ថ្ងៃ​ទី​២២​ មីនា ​​២០១៥​​។

យោង​តាម​ប្រភព​ពី​ឈ្មោះ អ៊ុ​ន សាន ភេទប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​កើប​សំរាម​បាន​បញ្ជាក់​ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ ខ​ណៈ​ពេល​ក្រុម​របស់​ខ្លួន ​រួម​ជាមួយ​រថយន្ត​មួយ​គ្រឿង​ដើរ​ប្រមូល​សំរាម​នៅ​ម្តុំ​ចំណុច​កើតហេតុបាន​ប្រទះ​ឃើញ​បាវ​ព​ណ៌​ខៀវ​មួយ​មាន​សភាព​ធ្ងន់​ខុស​ពី​ធម្មតា ទើប​ខ្លួន​បាន​ហែក​បាវ​មើល​ថា​តើ​ក្នុង​បាវ​មាន​អ្វី​បានជា​ធ្ងន់​ម្ល៉េះ នៅ​ពេលខ្លួន​ហែក​មើល​បាន​ស្រាប់តែ​បានឃើញ​កាំភ្លើង​មួយ​ដើម​ម៉ាក​AK ​រួម​ជាមួយ​បង់​ចំនួន​៣ ​និង​គ្រាប់​ចំនួន​៣៤​គ្រាប់ នៅ​ក្នុង​បាវ ខ្លួន​​បាន​ស្រែក​ប្រាប់​មិត្ត​រួមការ​ងារ​ឱ្យមក​មើល ទើប​ធ្វើ​ឱ្យ​​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​បាន​រាយ​ការ​ណ៍ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ មួយសន្ទុះ​ទើប​សមត្ថកិច្ច​មក​ដល់​ហើយ​បាន​យកកាំភ្លើង​ចេញ​បាត់​ទៅ​។

ជុំវិញ​ករណី​ប្រទះ​ឃើញ​កាំភ្លើង AK​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​សន្និដ្ឋាន​ថា កាំភ្លើង​នេះ​គេ​សង្ស័យ​ថា មាន​ជន​មិន​ស្គាល់​មុខ​​យក​មក​ប្លុង​ចោល​នៅ​ចន្លោះ​ម៉ោង​ពាក់កណ្តាល​អា​ធ្រា​ត្រ​ព្រោះ​កាលពី​ព្រលប់​គេ​ពុំ​បានឃើញ​បាវ​ព​ណ៌ខៀវ​នេះ​នៅ​កន្លែង​នោះ​ទេ ហើយ​គេ​ពុំ​ដឹង​ថា មូលហេតុ​អ្វី​បានជា​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​​​យក​កាំភ្លើង​មក​ប្លុង​ចោលតាម​ផ្លូវ​សា​ធារ​ណៈ ខ​ណៈ​ពេល​ខេត្ត​ព្រះ​សីហ​នុ​​កំពុង​មាន​បញ្ហា​សន្តិសុខ​កើតឡើង​ផ្ទួន​ៗ​គ្នា​នៅ​ដើមឆ្នាំ​២០១៥​នេះ​។

ដោយឡែក លោកអនុ​សេនីយ៍ទោ លុយ ហាង នាយ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​គូសបញ្ជាក់​ថា ចំពោះ​កាំភ្លើង​ម៉ាក​AK ​រួម​ជាមួយ​បង់​ចំនួន​៣​ និង​គ្រាប់​ចំនួន​៣៤​គ្រាប់​នេះ កំពុង​រក្សា​ទុក​នៅ​ប៉ុ​សិ៍្ត​នគរបាល​សង្កាត់​លេខ​៤ រង់​ចាំ​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ស្នង​នគរបាល​ខេត្ត​ព្រះ​សីហ​នុយក​ទៅ​ចាត់ចែង​បន្តចំពោះ​ថា​ កាំភ្លើង​នោះ​មកពីណា​នោះ​សមត្ថកិច្ច​នៅ​ពុំ​ទាន់​ស្រាវជ្រាវ​ដឹង​នៅឡើយ​ទេ​៕ ​​