ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​សម្រាលកូន សួ​ស វី​ហ្សា ​ធ្វើ​រឿង​​មួយ​ជូន​ស្វាមី ​ដែល​មានតម្លៃ​រាប់​ម៉ឺន​​​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ប្រមាណ​តែ​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គូ​ស្វាមី​-​ភរិយា​សិល្បៈ​សួ​ស វី​ហ្សា និង​ថ​មមី នឹង​បានឃើញ​មុខ​កូន​ដំបូង​របស់​ពួក​គេ​ហើយ ។ ទាំង​២​នាក់​កំពុង​តែ​សប្បាយចិត្ត និង​អន្ទះសា​ចង់​​ឲ្យ​ឆាប់​ដល់​ថ្ងៃ​នោះ…

រាជធានី​ភ្នំពេញ ៖ ​ប្រមាណ​តែ​២០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គូ​ស្វាមី​-​ភរិយា​សិល្បៈ​សួ​ស វី​ហ្សា និង​ថ​មមី នឹង​បានឃើញ​មុខ​កូន​ដំបូង​របស់​ពួក​គេ​ហើយ ។ ទាំង​២​នាក់​កំពុង​តែ​សប្បាយចិត្ត និង​អន្ទះសា​ចង់​​ឲ្យ​ឆាប់​ដល់​ថ្ងៃ​នោះ ដ្បិត​ចង់​ឃើញ​មុខ​កូនស្រី​របស់​ខ្លួន ។ ទន្ទឹម​នេះ​វី​ហ្សា បាន​ផ្គាប់ចិត្ត​ស្វាមី​ដោយ​រឿង​មួយ តើ​អ្វី?

ខណៈ​កូន​ដំបូង​កៀក​ថ្ងៃ​សម្រាល​ហើយ​នោះ តារាចម្រៀង​សួ​ស វី​សា បាន​ទិញ​បន្ថែម​ថ​យន្ត​ថ្មី​មួយ​​គ្រឿង​ទៀត​ជូន​ស្វាមី​លោក​ថ​មមី ។ វា​ជា​ការ​បន្ថែម​ភាព​ហ៊ឺហា​មួយ​កម្រិត​ទៀត បន្ទាប់​ពី​រថយន្ត Lexus 570 ដែល​គ្រួសារ​នាង​កំពុង​ជិះ​រាល់ថ្ងៃ ។ រថយន្ត​ថ្មី​ដែល​សួ​ស វី​សា ទិញ​នេះ​គឺ​ជា​ប្រភេទ​រថយន្ត​មួយ​បាំង​កន្លះ​ម៉ាក Tundra តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។ រថយន្ត​នេះ​នាង​ទិញ​សម្រាប់​​ទុក​ឲ្យ​ស្វាមី​ជិះ​ទៅ​បំពេញការងារ​តាម​ខេត្ត ម្តង​ៗ ជំនួស​ឲ្យ​រថយន្ត​ដែល​ប្រើ​សព្វ​ថ្ងៃនេះ​វិញ ។

ជាមួយនឹង​ភាព​រីករាយ​ការ​ទិញ​រថយន្ត​ទំនើប​ថ្មី​មួយ​គ្រឿង​បន្ថែម​នេះ​លោក​ថ​មមី បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ស្វាគមន៍​សមាជិក​ថ្មី​បន្ថែម អរគុណ​សន្តិភាព អរគុណ​ការ​ខំប្រឹង​ប្រែង​​តស៊ូ អរគុណ​ប្រពន្ធ​ដែល​តែងតែ​ឲ្យ​កម្លាំងចិត្ត​ប្តី សូម​ឲ្យ ហេង​ៗ រីក​ចម្រើន​តទៅ​មុខ​ទៀត។ សមា​ជិក​ថ្មី​សម្រាប់​ទុក​ទៅ​តាម​ខេត្ត​និង​ចម្ការ ហត់​ណាស់​រាល់ថ្ងៃ តែ​ក៏​សប្បាយចិត្ត​ព្រោះ​បាន​ឃើញ​ការ​តស៊ូ​បាន​ដូច​បំណង »​។

តាម​រយៈ​ការ​បង្ហាញ​រថយន្ត​ថ្មី​មួយ​នេះ​មិត្តភក្តិ ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​គូ​ស្វាមី​-​ភរិយា​នេះ​ជា​ច្រើន​បាន​សម្ដែង​ការ​អបអរសាទរ និង​ស្ងើចសរសើរ​ចំពោះ​សុភមង្គល​គ្រួសារ​របស់​សួ​ស វី​សា និង​លោក​ថ​មមី ដែល​មាន​ភាព​ផ្អែមល្ហែម និង​សុភមង្គល ។

ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​កូនស្រី​សួ​ស វី​សា និង​លោក​ថ​មមី នឹង​សម្រាល​ឃើញ​ពន្លឺ​ថ្ងៃ​ហើយ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ចង់​ឃើញ​មុខ​កូនស្រី​ដំបូង​របស់​ពួក​គេ ។ ជាមួយនឹង​រូបភាព​ពពោះ​ជិត​គ្រប់​ខែ​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស​សួ​ស វី​សា បាន​បង្ហោះ​សារ​ថា «​ពេលវេលា​ដែល​រង់ចាំ​ជួប​មុខ​កូនស្រី​ជាទី​ស្រលាញ់​របស់ខ្ញុំ​កាន់តែ​កៀក​នឹង​មក​ដល់​ហលយ នៅ​សល់​តែ​២០​ថ្ងៃ​ទៀត​ទេ​ម្តាយ​បាន​ជួប​មុខ​កូន​ហើ​យ​កែវភ្នែក​របស់​ម៉ាក់ ។ ម៉ាក់​ៗ​ពពោះ​បាន​៣៤​ស​ប្តា​ហ៍​៤​ថ្ងៃ​ហើ​យ ដើ​ម​ខែ​១០​បាន​ជួប​មុខ​អូន​ជេន​នី​ហើ​យ​ណា​អ៊ំ​ពូ​មីង លោក​តា លោកយាយ ។ សូម​អរគុណ​ដល់​បងប្អូន អ៊ំ ពូ​មីង​ទាំងអស់​គ្នា​សម្រាប់​ពាក្យ​ជូនពរ ល្អ​ៗ​មក​កាន់​ក្រុម​គ្រួសារ​របស់ខ្ញុំ »​។

ចាប់តាំងពី​អំឡុង​ពេល​ពពោះ​នោះ​មក​ទាំង​សួ​ស វី​សា និង​លោក​ថ​មមី បាន​ទម្លាក់​ចោលការ​ងារ​សិល្បៈ​ស្ទើរ​ទាំងស្រុង ដើម្បី​ទុក​ឱកាស​បាន​ច្រើន​មើលថែ​កូន​ដំបូង​របស់​ពួ​គេ ក្នុង​នោះ​តារា​ចម្រៀង​រូប​នេះ​ត្រូវ​គេ​មើលឃើញ​ថា នាង​ជានា​រី​ដែល​មាន​ភាព​កក់ក្តៅ និង​សុភមង្គល​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​បាន​ទទួល​ការ​ថ្នាក់ថ្នម និង​ការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​ស្វាមី ។

យ៉ាងណា​ក្ដី​បើ​ទោះបីជា​អ្នក​ទាំង​ពីរ​បាន​លុប​ចោលការ​ងារ​សិល្បៈ​មួយ​រយះ​នេះ​ក៏​ដោយ ប៉ុន្តែ​គូ​ភរិយា​ស្វាមី​ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​នេះ​តែងតែ​បង្ហាញ​សុភមង្គល​គ្រួសារ​របស់​ពួក​គេ​តាម​រយៈ​ការ​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​តាម​រយៈ​ការ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ជា​បន្ត​បន្ទាប់ មិន​ចាញ់​គូ​ស្វាមី​ដែល​ជា​អ្នកសិល្បៈ​ដូច​គ្នា​មួយ​ចំនួន​ទៀត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ