Google Maps មានអំណាចខ្លាំងណាស់លើអាជីវកម្មទាំងតូចទាំងធំដែលព្យាយាមទាក់ទាញអតិថិជនថ្មីៗក្នុងសម័យកាលនេះ ។ មុនពេលមនុស្សសម្រេចចិត្តទៅសាកល្បងកន្លែងថ្មីណាមួយ ពួកគេតែងតែធ្វើការស្វែងរកវាលើ Google Maps ដើម្បីដឹងពីទីតាំង ម៉ោងធ្វើការ ផលិតផលដែលមានលក់ និងមតិយោបល់របស់អ្នកដទៃលើអាជីវកម្មនោះជាដើម ។

ដូច្នេះដើម្បីទាក់ទាញអតិថិជនដោយមានប្រសិទ្ធភាព និងបង្កើនប្រាក់ចំណូល តើអាជីវករគួរធ្វើយ៉ាងណា ?
១. ឲ្យតម្លៃបន្ថែមលើរូបភាព
ប្រសិនបើរូបភាពដែលអ្នកមានសម្រាប់ទីតាំងអាជីវកម្មរបស់អ្នកលើ Google Maps មិនច្បាស់ ឬថតមិនស្អាតនោះ អ្នកមានតែធ្វើឲ្យអតិថិជនភ័យនិងព្យាយាមជៀសវាងអាជីវកម្មរបស់អ្នកទេ ។ មនុស្សទទួលទាន និងទិញដោយប្រើប្រាស់ភ្នែករបស់ពួកគេមុនគេ ដូច្នេះអ្នកត្រូវតែឲ្យតម្លៃលើរូបភាពដែលអ្នកបង្ហាញជាងមុន ។ អ្នកមិនចាំបាច់ជ្រើសរើសរូបភាពដែលត្រូវបានថតដោយជាងថតរូបទេ គ្រាន់តែកាមេរ៉ាស្មាតហ្វូនរបស់អ្នកក៏គ្រប់គ្រាន់ដែរ ។ ក្រៅពីរូបភាពហាងរបស់អ្នកហើយ អ្នកក៏គួរតែបង្ហាញរូបភាពផលិតផលដែលអ្នកមានលក់ដែរ ។

២. ការវាយតម្លៃ
ពេលដែលមនុស្សស្វែងរកឈ្មោះអាជីវកម្មរបស់អ្នកកាន់តែច្រើន ឈ្មោះអាជីវកម្មរបស់អ្នកក៏មានលោតឡើងលើ Google ដោយងាយស្រួលដែរ ។ ជាមួយគ្នានេះដែរ ប្រសិនបើអាជីវកម្មរបស់អ្នកមានការវាយតម្លៃល្អ និងច្រើនលើ Google Maps នោះ Google និងផ្តល់អាទិភាពច្រើនដល់អាជីវកម្មរបស់អ្នក ។
៣. ផ្តល់ព័ត៌មានដែលត្រឹមត្រូវ
អ្នកត្រូវតែធានាថាលេខទូរស័ព្ទ វេបសាយ និងម៉ោងធ្វើការលើ Google Maps ត្រឹមត្រូវច្បាស់លាស់ ព្រោះបច្ចុប្បន្ននេះ អតិថិជនមានជម្រើសច្រើនណាស់ ដូច្នេះការផ្តល់សេវាកម្មបម្រើអតិថិជនមិនល្អនេះអាចនឹងប៉ះពាល់ដល់ឱកាសក្នុងការទាក់ទាញអតិថិជនសម្រាប់អាជីវកម្មអ្នកដែរ ៕
ចែករំលែកព័តមាននេះ