រាជធានីភ្នំពេញ ៖ តារាចម្រៀងមនោសញ្ចេតនាល្បីទាំងក្នុង និងក្រៅស្រុក ទៀង មុំសុធាវី បានលេចសញ្ញាពពោះកូនដំបូងហើយ ក្រោយពេលរៀបការជាមួយបុរសជាអ្នកជំនួញខ្មែរ-បារាំង។ ទៀង មុំសុធាវី មានភាពរីករាយទាំងខ្លួនឯងផង និងសាច់ញាតិសងខាងផង ហើយចាប់ផ្តើមថែរក្សាកូនក្នុងផ្ទៃឱ្យបានរឹងមាំទាំងម្តាយ និងកូន។
ទៀង មុំសុធាវី នៅមិនទាន់ដឹងថា កូនដំបូងជាចំណងដៃរៀបមង្គលការ គឺជាកូនប្រុស ឬកូនស្រីនោះទេ ខណៈនាងទើបពពោះចូលជិត៤ខែប៉ុណ្ណោះ ។ ប្រុសឬស្រី មិនសំខាន់ឡើយ ពេលនេះទាំងនាង និងស្វាមីក្លាយជាមាតាបិតាគេហើយ ត្រៀមខ្លួនផ្តល់នូវអ្វីដែលល្អៗតបទៅកូនមាសស្ងួន។

ទៀង មុំសុធាវី បានត្រឡប់មករស់នៅក្នុងស្រុកវិញ ក្រោយពេលនាងចេញទៅប្រទេសបារាំង អំឡុងកូវីដ១៩ ផ្ទុះខ្លាំង។ នាងប្រញាប់មកមាតុភូមិវិញ ដើម្បីសម្រេចផែនការមួយចំនួន។ ជាពិសេស ដើម្បីនៅក្បែរសាច់ញាតិដែលនាងកំពុងមានពោះពង់បានមើលថែទាំង និងភាពកក់ក្តៅ។
ចាំបានថា មង្គលការរបស់ ទៀង មុំសុធាវី ប្រារព្ធធ្វើឡើងនៅកន្លែងលំដាប់ផ្កាយប្រាំ ហ៊ឺហារ ចាយលុយរាប់សិបពាន់ដុល្លារ មិនចាញ់តារាល្បីល្បាញមួយចំនួនទៀតឡើយ។ នាងជាតារាមានសំណាងមិនធម្មតា ដោយបានស្វាមីមានឋានៈល្អ។ បើទោះជាឆ្លងដល់ត្រើយ សុភមង្គលរស់នៅសោយសុខ ក៏សុធាវី មិនបោះបង់ចោលការងារសិល្បៈនោះទេ។

អ្នកនាងនៅស្រឡាញ់សិល្បៈ នៅបម្រើអ្នកគាំទ្រដែលអោយតម្លៃ។ ដូចនេះហើយទើបអ្នកនាងបានបង្កើតស្ទីឌីយូខ្លួនឯងទុកថតបទចម្រៀង និងសំឡេង ដោយចម្រៀងទាំងនោះល្បីល្បាញលើបណ្តាញយូធូបជាច្រើនបទមកហើយ។









ចែករំលែកព័តមាននេះ