ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រទះ​ឃើញ​គ្រាប់​មីន​៥​គ្រាប់​ទាំង​ព្រឹក​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​​៥​គ្រាប់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​និង​បាន​ប្រមូល​យក​ទុក​មួយ​កន្លែង នៅ​ចំណុច​ហុង​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​ ។…

ខេត្តបាត់ដំបង ​៖ គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន​​៥​គ្រាប់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​និង​បាន​ប្រមូល​យក​ទុក​មួយ​កន្លែង នៅ​ចំណុច​ហុង​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា នៅ​ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​មន្ត្រី​មូលដ្ឋាន​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់​ស្រែឈ្មោះ​ឡាប ជាប់ ​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ជា​អ្នក​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នេះ ពេល​គាត់​ទៅ​មើ​ក​ស្រែ ដែល​ស្ថិត​នៅ​ណុ​ច​ហុង​ទី​៥​ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រាប់​មីន​ទាំង​០៥​គ្រាប់​នោះ ជា​ប្រភេទ​គ្រាប់​មីន​ប្រឹង​មនុស្ស (​មីន​សញ្ញា​លេខបូក​) ដែល​ផលិត​នៅ​អតិ​ត​សហភាព​សូ​វៀត​។ ក្រោយ​ពី​ប្រទះ​ឃើញ គាត់​ក៏​បាន​ប្រមូល​គ្រាប់​មីន​ទាំងនោះ​យក​ទៅ​រក្សា​ទុក​មួយ​កន្លែង ហើយក៍​រាយ​ការ​ណ៏​ទៅ​មន្ត្រី​មូលដ្ឋាន ដើម្បី​ចុះ​ពិនិត្យ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ កញ្ញា ប្រជាពលរដ្ឋ​ម្នាក់​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​ប្រភេទ​នេះ​ចំនួន​២៦​គ្រាប់​ម្ដង​ហើយ ដែល​នៅ​រាយ​ប៉ាយ​ក្នុង​ព្រៃ​នៅ​ចំណុច​ហុង​ទី​៥ ខាងលើ​នេះ​។ គ្រាប់​មីន​ទាំងនោះ ត្រូវ​គេ​អះអាង​ថា ជា​គ្រាប់​មីន​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​តំបន់​នោះ​ជាទី​តាំង​ទាហាន ទើប​មាននៅ​សល់​គ្រាប់​តាម​ព្រៃ​បែប​នេះ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រាប់​ទាំងនោះ​នៅ​មាន​គុណភាព​នៅឡើយ ហើយ​ពេល​នេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ និង​ប្រមូល​យក​ទៅ​រក្សារ​ទុក​កន្លែង​មាន​សុវត្ថិភាព​ហើយ​៕

អត្ថបទសរសេរ ដោយ