ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរធ្វើសកម្មភាពប្លន់ប្រើគ្រប់រូបភាព​​ ស្តែងមកដឹង​​រឿង​​នេះ​ !

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​អំបែង​ដប​ចាក់​ពីក្រោយ ប្លន់​យក​ម៉ូតូ​គេចខ្លួន​ ។ ប៉ុន្តែ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​សមត្ថកិច្ច​នគរ​បាល ម៉ូតូ​​ត្រូវ​បាន​រឹបអូស​ត្រឡប់​មក​វិញ តែ​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​។ ជាមួយ​គ្នា​នេះ ​ជន​រង​​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។…

​ខេត្តកំពង់ឆ្នាំង ៖ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​ប្រើ​អំបែង​ដប​ចាក់​ពីក្រោយ ប្លន់​យក​ម៉ូតូ​គេចខ្លួន​ ។ ប៉ុន្តែ​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​របស់​សមត្ថកិច្ច​នគរ​បាល ម៉ូតូ​​ត្រូវ​បាន​រឹបអូស​ត្រឡប់​មក​វិញ តែ​ជន​ដៃដល់​បាន​គេចខ្លួន​បាត់​។ ជាមួយ​គ្នា​នេះ ​ជន​រង​​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។ ហេតុ​ការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង០៦ និង៣០នាទី​យប់​ថ្ងៃ​ទី១៣​​កញ្ញា ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ទី​សត្តឃាត ​ក្នុងភូមិ​ទី​7 សង្កាត់​ខ្សា​ម ក្រុង​កំពង់
ឆ្នាំង ។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​រត់​ម៉ូតូឌុប មាន​ឈ្មោះ​ស្រី សុ​ភ័​ក្រ អាយុ៤៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។ លោក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​បុរស​អ្នក​រត់​ម៉ូតូឌុប បាន​ឌុ​ប​ជនសង្ស័យ​ម្នាក់​ ពី​ចំណុច​សួនច្បារ មុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​​ជនសង្ស័យ​ប្រាប់​ថា ឌុ​ប​ទៅ​វត្ត​ភ្នំយោង ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ជន​សង្ស័យ​ក៏​បាន​ប្រើ អំបែង​ដប (​ដប​ស្រា​បៀ​ដាច់​ត្រឹម​ក​) ចាក់​ជន​រង​គ្រោះ​ពីក្រោយ​ចំ​ក្បាល ចំ​ខ្នង ជា​ច្រើន​កន្លែង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ទ្រាំ​លែង​បាន​ក៏​រត់​ចោល​ម៉ូតូ រួច​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្តង ។

លោក បាត់​ការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ លោក ឧត្តមសេនីយ៍ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត កំពង់ឆ្នាំង ក៏​បាន​ចាត់​កម្លាំង​ឱ្យ ចេញ​ល្បាត ពួនស្ទាក់​គ្រប់​ទីកន្លែង និង​រក​លុយ​តាម​ផ្ទះសំណាក់ ។ ​លុះដល់​វេលា​ម៉ោង​ប្រមាណ​ជាង 8 យប់​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​ដែល​ដាក់​ស្ទាក់​ចាំ​នៅ​ទីនោះ​បាន​ប្រទះ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ខណៈ​ដែល​ជនល្មើស​បាន បានឃើញ សមត្ថកិច្ច​កំពុង​ល្បាត ក៍បាន​ទុក ម៉ូតូ​ចោល​រួច​គេចខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​សហការ និង​ទៅ​យក​ម៉ូតូ​ជន​រង​គ្រោះ​ត្រឡប់​មក​អធិការ​នគរបាល​ក្រុង​វិញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី 14 ខែកញ្ញា​សមត្ថកិច្ច​ក៏​បាន​ប្រគល់​ម៉ូតូ​ទៅ​គ្រួសារ​ជន​រង​គ្រោះ​វិញ​។ តាម​ការ​បញ្ជាក់​របស់​សមត្ថ​កិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ខ្ល​ញ​ៗ​ហើយ​ដែល​ពេល​នេះ​កំពុង​តែ​គេចខ្លួន ៕ ​

អត្ថបទសរសេរ ដោយ