ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូបថត អ្នក​នាង គង់ សុ​ជាតិ កាល​ពី​ប្រលង​បវរកញ្ញា​ស្រស់​ស្អាត​មិន​ណ​យ​​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ជើង​ចាស់​ដ៏​ល្បីឈ្មោះ និង​នៅ​តែ​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​នាង គង់ សុ​ជាតិ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ធ្លាយ​រូប​សម្រស់​កាលពី​ជំនាន់​អ្នក​នាង​ប្រកួត​បវរកញ្ញា​។ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី…

រាជធានី​ភ្នំពេញ​៖ ពិធី​ការិនី​ជើង​ចាស់​ដ៏​ល្បីឈ្មោះ និង​នៅ​តែ​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​នាង គង់ សុ​ជាតិ បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ធ្លាយ​រូប​សម្រស់​កាលពី​ជំនាន់​អ្នក​នាង​ប្រកួត​បវរកញ្ញា​។

កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កម្មវិធី Support Beauty Pageant បាន​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​ការ​ប្រកួត​បវរកញ្ញា​កាលពី​ឆ្នាំ​១៩៩៥ ដោយនៅ​ក្នុង​នោះ​មហា​ជន​ក៏​សង្កេត​ឃើញ​មាន អ្នក​នាង គង់ សុ​ជាតិ ក៏​ជា​បេ​ក្ខ​នារី​មួយ​រូប ក្នុង​ចំណោម​បេ​ក្ខ​នារី​ជា​ច្រើន​រូប​នៅ​ក្នុង​កម្មវិធី​ប្រឡង​សម្រស់​មួយ​នេះ នា​សម័យ​នោះ ។

នៅ​ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក​នោះ​ពិធី​ការិនី អ្នក​នាង គង់ ជាតិ ធ្លាប់​ជា​អតីត​បេ​ក្ខ​នារី​បវរកញ្ញា​ដែល​​បាន​ចូលរួម​ប្រឡង ប៉ុន្តែ​មិន​ទទួល​បាន រង្វាន់​ជ័យ​លា​ភី​នោះ​ទេ​កាលពី​ឆ្នាំ​នោះ ។ បើ​ទោះ​បីជា​មិន​ទទួល​បាន​លេខ​១ ក៏​ពិតមែន តែបើ​និយាយ​ពី​សម្រស់​របស់​អ្នក​នាង កាលពី​ជំនាន់​នោះ​ពិតជា​ស្រស់​ស្អាត​ខ្លាំង និង​នៅ​តែ​រក្សា​ភាព​ស្រស់​ស្អាត​មួយ​នេះ មក​ទល់​បច្ចុប្បន្ន​ទៀត​ផង​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​សម្រស់​របស់​អ្នក​នាង​គង់ សុ​ជាតិ រឹតតែ​ក្មេង​ជាង​វ័យ​បើ​ទោះបីជា​អ្នក​នាង​មានកូន​ប្រុស​ស្រី​ដល់​ទៅ ៣ រូប​ក្តី នេះ​ប្រហែលជា​ទទួល​បានការ​ថ្នាក់ថ្នម​ចិត្ត​កាយ​ខ្លាំង​ពី​សំណាក់​ប្តី​ក្មេង លោក ជា វិបុល ដែល​ជា​បុរស​សង្ហា​និង​ជា​ពិធីករ​ដ៏​ល្បីឈ្មោះ​មួយ​ដួង​ដែរ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី​ចូល​សិល្បៈ​តាំងពី​ឆ្នាំ​១៩៩៥​មក អ្នក​នាង នៅ​តែ​មាន​ប្រជាប្រិយ​ភាព និង​ឈ្មោះ​បោះ​សម្លេង​តាម​រយៈ​ជា​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន រហូត​នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព​មួយ​នេះ​អស់​រយៈពេល​ជាង ២៥​ឆ្នាំ​មក​ហើយ ។

តោះ​មក​គយគន់​សម្រស់​របស់​ស្រី​ស្អាត​រូប​នេះ​ថា កាលនោះ​ស្ត្រី​របស់​អ្នក​នាង​ឆើតឆាយ​និង​គួរ​ឲ្យ​ខ្នា​ញ់​យ៉ាងណា​ខ្លះ ៕

កែសម្រួលដោយ