ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខួបកំណើត ឱ​ក សុ​គ​ន្ឋ​កញ្ញា រៀប​រាប់​រឿងរ៉ាវ​ទាំង​អួល​ដើម​.​ក​ទៅ​កាន់​អ្នក​ម្តាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​ធ្វើ​អោយ​មហា​ជន​មានការ​រំជួលចិត្ត​មែនទែន ក្រោយ​ពី​រូប​អ្នក​នាង​បាន​រៀបរាប់​ទាំង​អួល​ដើម​.​ក ទៅ​កាន់​អ្នក​ម្តាយ​ជា​អ្នក​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​។ គ្រាន់តែ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុ​គ​ន្ឋ​កញ្ញា បាន​ធ្វើ​អោយ​មហា​ជន​មានការ​រំជួលចិត្ត​មែនទែន ក្រោយ​ពី​រូប​អ្នក​នាង​បាន​រៀបរាប់​ទាំង​អួល​ដើម​.​ក ទៅ​កាន់​អ្នក​ម្តាយ​ជា​អ្នក​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​។

គ្រាន់តែ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ភ្លាម ដែល​ត្រូវជា​ថ្ងៃកំណើត​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ អ្នក​នាង​បាន​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាមួយនឹង​រូបថត​កាលពី​៣០​ឆ្នាំ​ជាមួយនឹង​អ្នក​ម្តាយ និង​បាន​រៀបរាប់​យ៉ាង​រំជួលចិត្ត​ថា «​ថ្ងៃនេះ កាលពី​ជាង​៣០​មុន មនុស្ស​ស្រី​ម្នាក់​នេះ កំពុង​តែ​ទ្រាំ​នូវ​ការ​ឈឺចាប់ អារម្មណ៍​ភ័យ​ខ្លាច​ត្រូវ​បង្កើតកូន​ដំបូង​ម្នាក់ បន្ទាប់​មក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ បីបាច់​ថែរក្សា ស្រឡាញ់ ថ្នាក់ថ្នម ការពារ​គ្រប់​កាលៈទេសៈ បារម្ភ​ខ្លាច​កូន​មិនល្អ រឹង​មាំ​មិន​គ្រប់គ្រាន់ នៅ​ក្បែរ កំដរ​កូន​គ្រប់ពេល ហើយ​ធ្វើ​ជា​អ្នកគាំទ្រ​តែ​ម្នាក់​បើ​ទោះជា​ពេល​នោះ​គ្មាន​អ្នក​ណា ក៏​មិន​បង់​ចោល​ដែរ មនុស្ស​ស្រី​ម្នាក់​នេះ​ជា​ម្ដាយ ដែល​បាន​បង្កើត​ក្មេង​ស្រី​ម្នាក់​ជា ឱ​ក សុ​គ​ន្ឋ​កញ្ញា ម្នាក់​នេះ អរគុណ​អ្នក​ម្តាយ​ដែល​តែងតែ​ផ្តល់​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដល់​កូន អរគុណ​អ្នក​ម្ដាយ​តែងតែ​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​តែ​កូន ជីវិត​នេះ​អ្នក​លំបាក​ពេក​ហើយ សង្ឃឹមថា​យើង​និង​បាន​ជួបជុំ​គ្នា​វិញ​ឆាប់​ៗ»​។

បន្ទាប់​ពី​បង្ហោះ​សារ​នោះ​រួចម​ក ក៏​មាន​មហាជន និង​អ្នកគាំទ្រ បាន​លើក​ពាក្យ​សរសើរ​ពី​អ្នក​ម្តាយ​អ្នក​នាង ឱ​ក សុ​គ​ន្ឋ​កញ្ញា ដែល​បាន​មើលថែ​រក្សា​យ៉ាង​ល្អ រហូត​អ្នក​នាង​ក្លាយជា​កំពូល​តារា​ចម្រៀង​​ស្រី​មួយ​រូប​ដែល​មាន​មហាជន​ស្គាល់​ទូ​ទាំង​ប្រទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​ត្រឹមតែ​សរសេរ​សារ​យ៉ាង​មាន​អត្ថន័យ​ទៅ​កាន់​អ្នក​ម្តាយ ដែល​បាន​ផ្តល់​កំណើត​ដល់​រូប​អ្នក​នាង​នោះ​ទេ ដោយនៅ​ក្នុង​នោះ​មហាជន​សង្កេត​ឃើញ​ថា តារាចម្រៀង​ស្រី​រូប​នេះ​ក៏​បាន​បង្ហោះ​រូប​ចាស់​ៗ​របស់​នាង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ជា​ច្រើន​ផង​ដែរ ។

កន្លង​មក​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ធ្លាប់​បាន​លាតត្រដាង​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដែល​អ្នក​នាង​បាន​ហែល​ឆ្លងកាត់​តស៊ូ ដែល​អ្នក​នាង​គិត​ថា​ នោះ​គឺជា​បរាជ័យ​ក្នុង​ជីវិត​របស់​នាង គឺ​ការ​បែកបាក់​គ្រួសារ រហូត​នាង​ត្រូវ​តស៊ូ​ជ​ម្នះ​នូវ​ឧ​ប​ស័គ្គ​ជា​ច្រើន​ទម្រាំ​មាន​ថ្ងៃ​ចែងចាំង​មួយ​នេះ ។

អ្នក​នាង​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា នាង​ធ្លាប់រង​នូវ​ពាក្យ​រិះគន់​ពេ​ប​ជ្រាយ​ពី​មនុស្ស​មួយ​ចំនួន​ជុំវិញ​អាជីព​​របស់​នាង​ជា​អ្នកចម្រៀង តែ​អ្នក​នាង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​អ្វី​អ្នក​ម្តាយ​របស់​នាង​ប្រៀន​ប្រដៅ នោះ​គឺថា «​លុយ​ពិតជា​សំខាន់ តែ​លុយ​មិន​អាច​ទិញ​កិត្តិយស​បាន​ទេ​» ដូច្នេះ​អ្នក​នាង​ត្រូវ​តែ​រឹង​មាំ ​និង​រកស៊ី​ពេញ​ដោយ​កិត្តិយស ៕

កែសម្រួលដោយ