ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា ចាន់​តូ ចុះ​ពិនិត្យ​ការ​ធ្វើ​អនា​ម័យ និង​ការ​រៀបចំ​ថ្នាក់រៀន​នៅ​វិទ្យា​ល័យ​​តាំងក្រសាំង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្រោយ​ពី​ក្រសួង​អប់រំ​បាន​អនុ​ញ្ញតិ​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន​ឡើង​វិញ​បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នោះ នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នោះ លោក ជា…

ខេត្តកំពង់ធំ ៖ ក្រោយ​ពី​ក្រសួង​អប់រំ​បាន​អនុ​ញ្ញតិ​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀន​ឡើង​វិញ​បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩​នោះ នា​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​ចុង​ស​ប្ដា​ហ៍​នោះ លោក ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស​ន្ទុ​ក បាន​ចុះ​ពិនិត្យ​មើល​ការ​ធ្វើ​អនាម័យ​តាម​ថ្នាក់រៀន​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

នៅ​ក្នុង​ឱកាស​នោះ លោក ជា ចាន់​តូ បាន​ក្រើនរំលឹក​លោកគ្រូ អ្នកគ្រូ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថែម​ទៀត ក្នុង​ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ទោះបីជា​កម្ពុជា​គ្មាន​អ្នក​ឆ្លង​ថ្មី និង​អ្នក​ដែល​សម្រាក​ព្យាបាល​បានជា​សះ​ស្បោ​យ​អស់​ក៏​ដោយ​។

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ឱកាស​នៃ​ការ​បើក​ឲ្យ​សិស្សានុសិស្ស​ចូល​រៀន​ជា​ថ្មី​វិញ​នេះ​បញ្ហា​ចំពោះ មុខ​លោកគ្រូ អ្នកគ្រូ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​មុន​បង្អស់ គឺ​ធ្វើ​អនាម័យ​តាម​ថ្នាក់រៀន​នីមួយ​ៗ​ឲ្យ​បាន​ល្អ និង​ត្រូវ​រៀបចំ​តុ​សម្រាប់​សិស្ស​រៀន​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ការ​ណែនាំ​ក្រសួង​អប់រំ​ដែល​ជា​អាណាព្យាបាល ពិសេស​គឺ​ការ​រក្សា​គម្លាត​សង្គម ទើប​ការ​សិក្សា​មាន​សុវត្ថិភាព និង​រួច​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។

ទន្ទឹម​នឹង​នេះ ក៏​គប្បី​ត្រូវ​យកចិត្តទុកដាក់​បង្ហាត់បង្រៀន​បំប៉ន​ដល់​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​ត្រូវ​ប្រឡង​នៅ​ពេល​ខាង​មុខ ដើម្បី​ឲ្យ​ការ​ប្រឡង​របស់​ពួក​គេ​ទទួល​បាន​លទ្ធផល​ល្អ​គ្រប់​ៗ​គ្នា​។

នៅ​ក្នុង​ខណៈនោះ​ដែរ លោក ជា ចាន់​តូ បាន​ជម្រុញ​ដល់​សិស្ស​នារី​ដែល​ជា​ក្រុមកីឡា​បាល់ទាត់​នារី​អាយុ​ក្រោម​១៩​ឆ្នាំ U19 កំពុង​ហ្វឹកហាត់​នោះ​ឲ្យ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ព្រោះ​កីឡា​គ្រាន់​ជា​ផ្នែក​មួយ​នៃ​ការ​អប់រំ និង​ដើម្បី​កាយសម្បទារ​ឲ្យ​មាំមួន​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា ក្រុមកីឡា​បាល់ទាត់​នារី​អាយុ​ក្រោម​១៩​ឆ្នាំ (U19) របស់​វិទ្យាល័យ​តាំងក្រសាំង​នេះ កន្លង​មក ធ្លាប់​បាន​ទទួល​បាន​ចំណាត់ថ្នាក់​ល្អជា​បន្តបន្ទាប់ និង​ចំណាត់​លេខ​១ នា​ពេល​ថ្មី​ៗ​នេះ​កម្រិត​ថ្នាក់​ខេត្ត​ទៀត​ផង​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ