ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​បន្ត​ជួយ​ស្ងាត់ៗ…

3 ឆ្នាំ មុន
  • ភ្នំពេញ

តាម​កត់សម្គាល់​…​តាំង​តែ​ពី​រដ្ឋ​ចាប់ផ្តើម​បិទមុខ​របរ​សេវាកម្ម​កំសាន្ត​ទាំងឡាយ​…​ដែល​មាន​ក្នុង​ម៉ាស៊ីនត្រជាក់​ដល់​សរសៃ​…​មាន​ខារ៉ាអូខេ​…មាន​ក្លិប​រាត្រី​ឌី​ស្កូ​តែ​ក​ជាដើម ។​ល។ …៤-៥​ខែ​កន្លង​មក​…​អាណិត​ណាស់ជាងគេ​គឺ​នារី​ៗ​បំរើសេវា​កម្ម​…​ដែលត្រូវការ​ចំណាយ​លើ​ឈ្នួល​ផ្ទះ​…​ចំណាយ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​…​ចំណាយ​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​…​តាំងពី​បិទ​ជិត​មក​…​ទឹកភ្នែក​អត់​ល្ហែ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​យល់ព្រម​ឱ្យ​បើក​វិញ​…​ដោយ​ឱ្យ​កែ​ពី​ក្លិប​កៀកកើយ​ស្អំ​…​មក​ភោជ​នីយ​ដ្ឋាន​វិញ​…​ដែល​ហាង​ខ្លះ​បន្លំ​បើក «​មិន​កែ​»…​ឃើញ​មាន​នារី​ៗ​អ្នកបំរើ​សេវាកម្ម​រាត្រី​…​មួយ​ក្លិប​ៗ​រាប់រយ​នាក់​…​ពេញ​ទៅ​ដោយ​សម្រស់​ឆើតឆាយ​…​លើកគ្នា​ចូល​មក​ធ្វើការ​…​តាម​ជំនាញ​រៀង​ៗ​ខ្លួន​…​នឹក​ថា​នឹង​បាន​រស់​ឡើង​វិញ ។ តាម​ពិត​ទៅ​…​មិនមែន​ថៅកែ​ជួល​នាង​ៗ​មក​ធ្វើការ​ទេ​…​ថៅកែ​គ្មាន​ប្រាក់ឈ្នួល​ជូន​នាង​ៗ​ទេ​…​គឺ​នាង​ៗ​ស្ម័គ្រចិត្តយក​ពេលវេលា​…​យក​សម្រស់​…​យកកម្លាំង​ពលកម្ម​មក​ជួយ​បំរើភ្ញៀវ​ដោយ​គ្មាន​ល​ក្ខ័​ណ​…​គឺ​ពួក​នាង​ៗ​មក​ជួយ​បំរើ​…​ជួយ​នែបនិត្យ​អូស​ទាញ​ភ្ញៀវ​…​ស្ទាវ​ក៏​មាន តា​តា​ក៏​មាន…​ដើម្បី​គ្រាន់​បាន​ប្រាក់ «​ធីប​»…

តាម​កត់សម្គាល់​…​តាំង​តែ​ពី​រដ្ឋ​ចាប់ផ្តើម​បិទមុខ​របរ​សេវាកម្ម​កំសាន្ត​ទាំងឡាយ​…​ដែល​មាន​ក្នុង​ម៉ាស៊ីនត្រជាក់​ដល់​សរសៃ​…​មាន​ខារ៉ាអូខេ​…មាន​ក្លិប​រាត្រី​ឌី​ស្កូ​តែ​ក​ជាដើម ។​ល។

…៤-៥​ខែ​កន្លង​មក​…​អាណិត​ណាស់ជាងគេ​គឺ​នារី​ៗ​បំរើសេវា​កម្ម​…​ដែលត្រូវការ​ចំណាយ​លើ​ឈ្នួល​ផ្ទះ​…​ចំណាយ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​…​ចំណាយ​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​សាច់
ញាតិ​…​តាំងពី​បិទ​ជិត​មក​…​ទឹកភ្នែក​អត់​ល្ហែ​ឡើយ ។

ប៉ុន្តែ​ក្រោយ​ពី​យល់ព្រម​ឱ្យ​បើក​វិញ​…​ដោយ​ឱ្យ​កែ​ពី​ក្លិប​កៀកកើយ​ស្អំ​…​មក​ភោជ​នីយ​ដ្ឋាន​វិញ​…​ដែល​ហាង​ខ្លះ​បន្លំ​បើក «​មិន​កែ​»…​ឃើញ​មាន​នារី​ៗ​អ្នកបំរើ​សេវាកម្ម​រាត្រី​…​មួយ​ក្លិប​ៗ​រាប់រយ​នាក់​…​ពេញ​ទៅ​ដោយ​សម្រស់​ឆើតឆាយ​…​លើកគ្នា​ចូល​មក​ធ្វើការ​…​តាម​ជំនាញ​រៀង​ៗ​ខ្លួន​…​នឹក​ថា​នឹង​បាន​រស់​ឡើង​វិញ ។

តាម​ពិត​ទៅ​…​មិនមែន​ថៅកែ​ជួល​នាង​ៗ​មក​ធ្វើការ​ទេ​…​ថៅកែ​គ្មាន​ប្រាក់ឈ្នួល​ជូន​នាង​ៗ​ទេ​…​គឺ​នាង​ៗ​ស្ម័គ្រចិត្តយក​ពេលវេលា​…​យក​សម្រស់​…​យកកម្លាំង​ពលកម្ម​មក​ជួយ​បំរើភ្ញៀវ​ដោយ​គ្មាន​ល​ក្ខ័​ណ​…​គឺ​ពួក​នាង​ៗ​មក​ជួយ​បំរើ​…​ជួយ​នែបនិត្យ​អូស​ទាញ​ភ្ញៀវ​…​ស្ទាវ​ក៏​មាន តា​តា​ក៏​មាន…​ដើម្បី​គ្រាន់​បាន​ប្រាក់ «​ធីប​» តែប៉ុណ្ណោះ ។

ប្រាក់​ធីប​នេះ​ហើយ​…​មាន​តម្លៃ​ណាស់​សម្រាប់​នាង​ៗ…​នាង​មិន​ដែល​ប្រកែក​ទេ​…​ក្នុង​ក្លិប​រាត្រី​ដ៏​សែន​មនោ​រម្យ​ដោយ​ភ្លើងពណ៌​ដ៏​ស្រទន់​…ទុក​ឱកាស​ឱ្យ​បុរស​ចាស់​ស្ទាវ​…​តា​តាដាច់​យ៉ៃ​ទាំងឡាយ​…​បញ្ចេញ​មនោសញ្ចេតនា​តាម​បំណង ឬ​តាម​ចង់​…​ដើម្បី​បាន​ប្រាក់ «​ធីប​» ទប់​ជាមួយ​ចំហាយ​អា​កូ​វី​ដ​តែ​ប៉ុណ្ណោះ​…​បើ​ចិត្តល្អ​ម្លឹ​ង​ៗ តើ​ឱ្យ​ខាន​អាណិត​ម៉េច​កើត​ទៅ ? តើ​ឱ្យ​ខាន​ជួយ​ឧបត្ថម្ភ​ម៉េច​បាន​ទៅ ?​…​អាណិត​ជាងគេ​គឺ​នាង​ៗ​ដែល​ចិត្តល្អ ។

ទោះជា​ត្រូវ​តែ «​ជួយ​អា​ណី​ត​» ជួយ​ចូលរួម​ភាព​ខ្លោចផ្សារ យ៉ាងណា​ក៏​ដោយ​…​គួរតែ​គិត​ទៅ​ដល់​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​…​ព្រោះ​ការ​ប្រមូលផ្តុំ​…​ការ​នែប​និត្យ ឱ​បរិត​យ៉ាង​ពពាក់ពពូន​…​ផ្ទុយ​ពី​ចូលរួម​ការពារ​សុខភាព​រួម​…​ជា​បទល្មើស​ធំ​ណាស់​​សម្រាប់​សង្គម ។ គួរ​នាំ​គ្នា​រង់ចាំ​អស់​កូ​វី​ដ​សិន​…​យ៉ាង​យូរ​មួយ​ឆ្នាំ​ទៀត​…​ចាំ​នាំ​គ្នា​ស្តារ​ដើម​ឱ្យ​ណា​ណី​ទាំងអស់​គ្នា សម្រាប់​អ្នក​សប្បាយ​…​ក៏​មិនយូរ​ប៉ុន្មាន​ដែរ​…​ទ្រាំ​អត់​សិន​ទៅ ។

មាន​មតិ​ខ្លះ​ថា​…​គួរ​កុំ​ខាន​ជួយ​ដល់​នាង​ៗ​ផង​…​កុំ​ជួយ​ក្នុង​ឱកាស​ពពាក់ពពូន​…​គួរ​ជួយ​ស្ងាត់​ៗ​តែ​គ្នា​២​នាក់​ទៅ​បាន​ហើយ​…​ស្ងាត់​ៗ​កាន់តែ​ប្រសើរ​…​នោះ​ហើយ​ហៅ​ថា​ជួយ​គ្នា​ក្នុង​គ្រា​កូ​វី​ដ​…​ដែល​យើង​គិត​ថា នាង​ៗ​ជា​ដៃគូ​មិន​ប្រកែក​ឡើយ​…​ហេ !ហេ!​

អត្ថបទសរសេរ ដោយ