ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម លី​ហ្សា បង្ហាញ​ឈុត​គ្រឿង​ពេជ្រ​ពេញ​ខ្លួន បង្កប់​ច​ម្ង​ល់​ដល់​មហាជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង គី​ម លី​ហ្សា ហាក់​ទទួល​បាន​នូវ​ស្នាមញញឹម​ដ៏​សែន​កក់ក្តៅ​នៅ​ពេល​ដែល​អ្នក​នាង​បាន​ដើរ​ដល់​ផ្លូវ​មួយ​គាប់ប្រសើរ​នៃ​ជីវិត​។ អ្នក​នាង​ជោគជ័យ​ទាំង​ជីវិត​ស្នេហា និង​មុខរបរ​។ ភាព​វិជ្ជមាន​នេះ​ហើយ​ធ្វើ​អោយ គី​ម…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង គី​ម លី​ហ្សា ហាក់​ទទួល​បាន​នូវ​ស្នាមញញឹម​ដ៏​សែន​កក់ក្តៅ​នៅ​ពេល​ដែល​អ្នក​នាង​បាន​ដើរ​ដល់​ផ្លូវ​មួយ​គាប់ប្រសើរ​នៃ​ជីវិត​។ អ្នក​នាង​ជោគជ័យ​ទាំង​ជីវិត​ស្នេហា និង​មុខរបរ​។ ភាព​វិជ្ជមាន​នេះ​ហើយ​ធ្វើ​អោយ គី​ម លី​ហ្សា ក្លាយជា​តារា​មានសំណាង​មួយ​ដួង​ទៀត ក្នុង​ចំណោម​តារា​ស្រី​ដែល​មានឈ្មោះ​បោះ​សំឡេង ហើយ​មានគ្រួសារ​។

បន្ទាប់​ពី​មានឈ្មោះ​ជា​ថៅកែ​ស្រី នៃ​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ និង​បង្កើត​ប្រ៊េ​ន​ផ្ទាល់ខ្លួន អតីត​តារា​សម្តែង​អ្នក​នាង គី​ម លី​ហ្សា ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​បន្ថែម​ទៀត​ថា នាង​ទំនងជា​បង្កើត​មុខ​ជំនួញ​ថ្មី ជា​អ្នកលក់​ពេជ្រ​ហើយ​មើលទៅ ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​នេះ គី​ម លី​ហ្សា បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​កអម​ដោយ​រូបថត​ជា​ច្រើន​សន្លឹក និង​វី​ដេ​អូ​ឃ្លី​ប និង​ពាក្យពេចន៍​មួយ​ចំនួន​ទៀត​ផង​។

ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នក​នាង គី​ម លី​ហ្សា បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប រួម​នឹង​សំ​ណេ​រ​រៀបរាប់​ថា «​សុំ​សួរ​មួយ​បងប្អូន បើ​ខ្ញុំ​បើកហាង​លក់​ពេជ្រ តើ​ជួយ​គាំទ្រ​ទេ?​»​។ ជាមួយនឹង​ការ​សួរ​សំណួរ​បែប​នេះ បាន​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល និង​មុខរបរ​ថ្មី​មួយ​នេះ បន្ទាប់​ពី​នាង​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា នាង​កំពុង​ជោគជ័យ​លើ​ជំនួញ​អន​ឡាញ ដែល​កំពុង​វាយលុក​ទីផ្សារ និង​ឈរ​លើ​លេខ​រៀង​ជួរ​មុខ​ផង​ដែរ បើ​ធៀប​ជាមួយនឹង​ផលិតផល​អន​ឡាញ​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត​។

សូម​រំលឹក​ថា ក្រោយ​ចាក​ចេញពី​ទឹកដី​កម្ពុជា ទៅ​នៅ​ប្រទេស​អូ​ស្រា្ត​លី ជាមួយ​ស្វាមី និង​ទទួល​បាន​ចំណងដៃ​កូនប្រុស​ពីរ​នាក់​។ តារា​សម្តែង​រូប​នេះ បាន​វិល​មក​ប្រទេស​កំណើត​វិញ និង​បាន​ដឹក​ដៃ​ស្វាមី​មក​ធ្វើ​ជំនួញ​អន​ឡាញ​យ៉ាង​ជោគជ័យ​ជា​បន្តបន្ទាប់​។ ហើយ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ គេ​បែរជា​សង្កេត​ឃើញ​ថា គី​ម លី​ហ្សា ប្រហែលជា​គ្រោង​បើកហាង​លក់​ពេជ្រ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ហើយ បន្ទាប់​ពី​នាង​បាន​បង្ហើប​ពី​គម្រោង​នេះ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

គី​ម លី​ហ្សា បាន​ថ្លែង​កន្លង​មក​ថា នាង​នឹង​ចំណាយពេល​ត្រឡប់​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​មួយ​រយៈ​ឡើង​វិញ បន្ទាប់​ពី​បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​។ មូលហេតុ​គ្មាន​អ្វី​ប្រសើរ​ជាង​ស្រុក​កំណើត​ភូមិឋាន​យើង​នោះ​ទេ​។ ប្រទេស​យើង​កំពុង​តែ​មានការ​រីក​ចម្រើន និង​បន្ត​ការ​អភិវឌ្ឍន៍​លើ​គ្រប់​ផ្នែក ។ ចំណែក​បងប្អូន​យើង​ក៏​កាន់តែ​យល់​ដឹង ឆ្លាត​វៃ មានគំនិត បង្កើត​មុខរបរ ផ្ទាល់ខ្លួន​ច្រើន​ឡើង​ៗ ដូច​ជា​លក់​ផលិតផល​នានា នៅ​តាម​អន​ឡាញ​។ ទាំងនេះ​ជា​ការ​ខិតខំ​របស់​ជនរួមជាតិ​។ ម្ល៉ោះហើយ​ទាំង​យើង​ទាំង​គេ​ត្រូវ​តែ​ខំ​ដូច​គ្នា​។

ឯ​រឿង​សិល្បៈ ប្រហែលជា​មិន​ទាល់​វិល​បក​មក​វិញ​សម្តែង​បាន​នោះ​ទេ ព្រោះ​ពេលវេលា​បាន​ដូរ​យើង​ច្រើន​បាត់​ទៅ​ហើយ​។ ណាមួយ យើង​មមាញឹក​ជាមួយ​មុខរបរ​ដែល​កំពុង​បោះ​ជំ​ហ៊ាន និង​ណាមួយ​រវល់​ជាប់ដៃ​ជាមួយ​ការ​មើលថែ​ទាំ​កូនប្រុស​តូច​២​នាក់ និង​ស្វាមី រឹតតែ មិន​មាន​ចន្លោះ​ពេល​មក​សម្តែង​ទាំង​ចិត្ត​នៅ​ស្រឡាញ់​។ យ៉ាងណា ទុក​អាជីព​សម្តែង​នេះ ឱ្យ​ប្អូន​ៗ​រលក​ក្រោយ​គាត់​បន្តវេន​ចុះ ដើម្បី​រក្សា​នូវ​ស្នាដៃ​សិល្បៈ​បន្ត​ទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ