ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយស្រីមានទោស​ព្រោះ​ជម្លោះ​ម្តាយ​និង​ពូ​ថ្លៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបាន​ចាប់​ឃាត់ខ្លួន​នារី​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពីថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ពី​បទ​ហិង្សា​ដោយប្រើ​កូនកាំបិត​ចាក់​ឪពុកមា​សាច់ថ្លៃ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ លោក​វរសេនីយ៍ត្រី…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តបាន​ចាប់​ឃាត់
ខ្លួន​នារី​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពីថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ ពី​បទ​ហិង្សា​ដោយប្រើ​កូនកាំបិត​ចាក់​ឪពុកមា​សាច់ថ្លៃ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត
បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុបុរស​ឈ្មោះ កិះ អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ក្បាល
ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​តខណៈ​មក​ពី​ផឹកស្រា​ស្រវឹង បាន​ជេរ​ប្រមាថ និងវាយ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ពេជ្រ សុភាព អាយុ​៤៩​ឆ្នាំ ។

ពេល​ឃើញ​ដូច្នេះ ក្មួយ​ស្រី​ឈ្មោះជិន ណា​រី អាយុ​២២​ឆ្នាំ ទើប​មក​ពី​ធ្វើការ​ដល់​ផ្ទះ ក៏​ចូល​ទៅ​ឃាត់​និង​ក្លាយទៅជា​ការ​ឈ្លោះ​ប្រវាយប្រតប់​គ្នា​ជាមួយ​ឈ្មោះ កិះ ដែល​ជា​ឪពុកមា​សាច់ថ្លៃ​នេះ ។ ពេល​នោះ នាង ជិន ណា​រី បាន​យក​កាំបិត​ចិតបន្លែ​ចាក់​ទៅ​លើ​ឈ្មោះកិះ បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី ។

លុះ​មក​ដល់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ ស្ត្រី​ឈ្មោះ ពេជ្រ សុភាព ជា​ម្តាយមីង និង​ជា​ប្រពន្ធ​អ្នក​ស្លាប់ បាន​ដាក់​ប្តឹង​ក្មួយ​ស្រី​ឈ្មោះ ជិន ណា​រី នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ​ហិង្សា ហើយ​សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​។

លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា ក្រោយ​ពីត្រូវ​ចាប់​ឃាត់ខ្លួន នាង ជិន ណា​រី បាន​សារភាព​ថា នាង​ពិតជា​បាន​យក​កូនកាំបិត​ចិតបន្លែ ចាក់ឪពុកមា​សាច់ថ្លៃ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់​ប្រាកដ​មែន ដោយសារ​ឃើញ​ឪពុកមា​រូប​នេះ តែងតែ​ប្រើ​ហិង្សា​មក​លើ​ម្តាយមីង​របស់​នាង​ស្ទើរ​រាល់ថ្ងៃ ។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​បណ្ដឹង​របស់​ស្ត្រី​ប្រពន្ធ​ជនរង​គ្រោះ រួម​ទាំង​មាន​វត្ថុ​តាង​ជាក់លាក់ ស្ត្រី​ឈ្មោះជិន ណា​រី ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ