ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស្នងការខេត្ត​ច្រានចោល​ព័ត៌​មាន​​មិនពិតនៅ​លើ​បណ្តាញសង្គម

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​មានការបង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដែល​មានឈ្មោះ​ថា ​san prum បាន​លើក​ឡើង​ថា នៅ​ជួរ​គណៈ​ស្នងការ​នគរបាល​ខេត្តសៀម​រាប មាន​ស្នងការ​រង​ម្នាក់​ដើរ​ឆ្កឹះឆ្កៀលយកមុខ​មាត់​…​ជាដើម​នោះ ត្រូវ​បាន​ក្រុមការងារ​ប្រ​តិ​ប​កម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប​បាន​បំភ្លឺ​ជូន​សាធារណៈជន​ ​និង​​​ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​​ថា​…

​ខេត្តសៀមរាប​ ៖ ​បន្ទាប់​ពី​មានការបង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដែល​មានឈ្មោះ​ថា ​san prum បាន​លើក​ឡើង​ថា នៅ​ជួរ​គណៈ​ស្នងការ​នគរបាល​ខេត្តសៀម​រាប មាន​ស្នងការ​រង​ម្នាក់​ដើរ​ឆ្កឹះឆ្កៀលយកមុខ​មាត់​…​ជាដើម​នោះ ត្រូវ​បាន​ក្រុមការងារ​ប្រ​តិ​ប​កម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប​បាន​បំភ្លឺ​ជូន​សាធារណៈជន​
​និង​​​ជាពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​​ថា​ «ជា​ព័ត៌មាន​មិន​ពិត»​។

លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាបបាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​០៥​ កញ្ញា​ នេះ​ថា ក្នុងនាម គណៈ​ស្នងការ​នគរបាល​ខេត្តសៀមរាប សុំ​ធ្វើការ​ច្រាន ចោល​ទៅនឹងអា​ខោ​នហ្វេ​សប៊ុ​ក San Prum ដោយ​អះអាង​ថា​ ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​។​

លោក​បន្ត​ថា ក្រុមការងារ​ប្រតិកម្ម​រហ័សនៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សៀមរាបបាន​បំភ្លឺ​ជូន​សាធារណៈជន អ្នក​សារព័ត៌មាន និង​ជា ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គមឲ្យ​បាន​ជ្រាប​ថា ​កន្លង​មក ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ជា​ស្ថាប័ន​មួយ​មាន​តួនាទី​ថែ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណៈ​បញ្ជាការ​ឯក​ភា​រដ្ឋបាល​ខេត្ត ក្នុង​នោះ​ដែរ​ស្នងការដ្ឋាន​មាន​ថ្នាក់​ដឹកនាំ ស្នងការ ស្នងការ​រង ដែល​ជា​គណៈ​ស្នងការ​បាន​ខិត ខំ​រួម​សាមគ្គី​គ្នា​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​បង្កា ប្រឆាំង​នូវ​រាល់​បទល្មើស​ផ្សេង​ៗ ។

​ជា​ពិសេស​ សភាពការណ៍កូ​វី​ដ​១៩​កន្លង​ទៅ​នេះ​ យើង​បាន​ខិតខំ​ថែរក្សា​ស្ថានការណ៍​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​មាន​បែងចែក​ជា​ក្រុម ឬ​ប្រកាន់​បក្សពួក​នៅ​ក្នុង​ជួរ​គណៈ​ស្នងការ​​​ទេ​។​

ជា​ថ្មី​ម្តងទៀត​ស្នង ស្នង​ការដ្ឋាន​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សាធារណជន អ្នក​សារព័ត៌ មាន និង​ពិសេស​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សន្តិសុខសណ្ដាប់ ធ្នាប់​សា​ធារណៈ និង​សុវត្ថិភាព​
សង្គម​។

យើងខ្ញុំ​រីករាយ​ទទួលយក​ចំពោះ​មតិ​រិះគន់​ទាំងឡាយ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុង​ការ​កែ​លម្អ​ការ​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន និង​ចៀសវាង​ការ​បង្ហោះ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ ៕

អត្ថបទសរសេរ ដោយ