ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៣នាក់រងរបួួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តប្រភេទកង់១០មួយគ្រឿង បើកបុក ខណៈជនរងគ្រោះទាំង៣នាក់កំពុងជិះម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុចមុខមន្ទីរសាធារណការខេត្ត ក្នុងភូមិអូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមាន
ជ័យ ។
ទោះបីជាយ៉ាងណា គេមិនបានស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង៣នាក់នោះទេ ព្រោះត្រូវគេបញ្ជូនទៅសង្គ្រោះបាត់ហើយ។ ចំណែកឯអ្នកបើកបរបង្កវិញ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ