ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​យូ​តា​​វីហ្គោពី​របាំង​បុក​​យី​ឌុ​ប​ក្រឡាប់​ស្លា.ប់​២​នាក់​និងរ​បូស​ធ្ងន់ស្រាល​៥​នាក់

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ម៉ាក​តូ​យូ​តា​​វីហ្គោពី​របាំង​បុក​ជាមួយ​​រថយន្ត​ភ្លៅ​ប្រាំ​ក្រឡាប់​ស្លា.ប់​មនុស្ស​២​នាក់​ និង​៥​នាក់​ទៀត​រងរ​បូស​ធ្ងន់​-ស្រាល​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ ។

ខេត្តឧត្តរមានជ័យ ៖ រថយន្ត​ម៉ាក​តូ​យូ​តា​​វីហ្គោពី​របាំង​បុក​ជាមួយ​​រថយន្ត​ភ្លៅ​ប្រាំ​ក្រឡាប់​ស្លាប់​មនុស្ស​២​នាក់​ និង​៥​នាក់​ទៀត​រងរ​បូស​ធ្ងន់​-ស្រាល​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​នៅ​ចំណុច​ផ្លូវ​គ្រួ​ស​ក្រហម​បំបែក​ជា​បួន​ក្នុងភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ។

ប្រភព​នៅ​កន្លែង​កើ​ត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ម៉ាកតូ​យូ​តា​​វីហ្គោពី​របាំង​ ​ព​ណ៍​ស្ករ ស្លាក​លេខ​ភ្នំពេញ 2K 4066 ផ្ទុក​មនុស្ស​ប្រុស-ស្រី​ចំនួន​៦​នាក់​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ បាន​បុក​ទទឹង​ជាមួយ​​រថយន្ត​យី​ឌុ​ប​កង់​១០​ ព​ណ៌ប្រ​ផះ​លាយ​ខៀវ ពាក់​ស្លាក​លេខ​ ​ក្រចេះ 3A 0339 ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្រឡាប់​ស្លាប់​២​នាក់​នៅ​កន្លែង​កើតហេតុ​ និង​៥​នាក់​ទៀត​រង​របួស​ធ្ងន់​ និង​ស្រាល​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​ប៉ូ​លី​ស​និយាយ​ថា​ ចំនួន​មនុស្ស​រងគ្រោះថ្នាក់​ចរាចរ​នេះ​មាន​២​នាក់​បាន​ស្លាប់​ ​១-​ឈ្មោះ សំ រិ​ទ្ធ​មុន្នី​សេត ភេទ​ស្រី​ អាយុ​៨​ឆ្នាំ,​២-​ឈ្មោះ ឃ្លាំង ចា​ន្នី ប្រុស អាយុ​៥៦​ឆ្នាំ ​។ ​ចំណែក​អ្នក​រង​របួសធ្ងន់​-ស្រាល​ចំនួន​៥​នាក់​ទៀតមានឈ្មោះ ១-ទៀង ចាន់​ដា​រ៉ា ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅ​ភ្នំពេញ(​អ្នកបើកបរ​), ​២-ជួង ប៊ុ​ន​នី ភេទប្រុស​ អាយុ​៣៦​ឆ្នាំ, ​៣-សំ វុ​ទ្ធី ភេទប្រុស អាយុ​៥៤​ឆ្នាំ​, ៤-សំ ពុទ្ធា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ​និង​ទី​៥-គង់ យ៉េ​ត ភេទ​ស្រី អាយុ​៥០​ឆ្នាំ ហើយ​អ្នក​ទាំង​៧​នាក់​ជួប​គ្រោះថ្នាក់​នេះ​មាន​៥​នាក់​មាន​អាសយដ្ឋា​ន​នៅ​ភ្នំពេញ និង​២​នាក់​ទៀត​រស់នៅ​ខេត្តឧត្តរមានជ័យ ៕