ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកក្រូចអាយស៍ IZE ត្រៀមរង្វាន់សន្ធឹកសន្ធាប់សម្រាប់ហ្វេនមកគាំទ្រ «សិល្បៈស្រុកយើង» ថ្ងៃអាទិត្យនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើនសម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេមបាញ់ព្រួញមួយបានសត្វពីរជាដើម ដើម្បីបង្កើតឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមកទស្សនាការសម្តែងសិល្បៈខ្មែរ…

រាជធានីភ្នំពេញ ៖ ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភដល់កម្មវិធី «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើនសម្រាប់អ្នកទស្សនា ដូចជាការលេងហ្គេមបាញ់ព្រួញមួយបានសត្វពីរជាដើម ដើម្បីបង្កើតឱកាសឈ្នះវត្ថុអនុស្សាវរីយ៍ ពេលអញ្ជើញមកទស្សនាការសម្តែងសិល្បៈខ្មែរ នៅថ្ងៃអាទិត្យ ទី ៣០ខែសីហា ឆ្នាំ ២០២០ ពីវេលាម៉ោង ៥ ដល់ម៉ោង ៧:៣០ល្ងាច ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ។

This image has an empty alt attribute; its file name is d2bc410b9a7667e63da4dae2cb6c1676-1024x684.jpg

ទស្សនីយភាពនៃ «សិល្បៈស្រុកយើង» សម្រាប់ចុងខែសីហានេះ នឹងបង្ហាញជូនដោយក្រុមសិល្បករ Epic Arts និងតារាចម្រៀងប្រពៃណីដែលនឹងផ្តល់បរិយាកាសដ៏រំភើបរីករាយជាក់ជាមិនខាន ។ កម្មវិធី «សិល្បៈស្រុកយើង» នឹងបើកឲ្យចូលទស្សនាដោយសេរី ព្រមទាំងមានលេងហ្គេមដើម្បីឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ ចាប់ពីវេលាម៉ោង ១ថ្ងៃត្រង់តទៅ ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ៖ ទឹកក្រូចអាយស៍ IZE រាប់រយដប កាតាបអាយស៍ IZE ដ៏ស្រស់ស្អាត កែវទឹក និងអាវយឺតជាច្រើនរង្វាន់ ។

This image has an empty alt attribute; its file name is 21dc263b30e62fb9864d5312fecec2e0-1024x684.jpg

គួរបញ្ជាក់ថា កម្មវិធី «សិល្បៈស្រុកយើង» ធ្វើឡើងដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយមានការសម្ដែងរៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង ៥ ដល់ម៉ោង ៧:៣០ល្ងាច ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ