ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាលចរាចរណ៍ប្រចាំតំបន់ស្តុបចរាចរណ៍មួយនៃក្រុងតាខ្មៅ កោតសរសើរ និងអរគុណដល់យុទ្ធនាការទឹកចិត្តកម្ពុជា ពីទឹកបរិសុទ្ធកម្ពុជា !

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ យុទ្ធនាការទឹកចិត្តកម្ពុជាផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាដែលបានផ្តល់ជំនួយឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀតពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍…

ខេត្តកណ្តាល ៖ យុទ្ធនាការទឹកចិត្តកម្ពុជាផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាដែលបានផ្តល់ជំនួយឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀតពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ នេះ ទៅនគរបាលចរាចរណ៍ និងនគរបាលចម្រុះគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស ត្រូវបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីមន្រ្តីនគរបាលកម្ពុជា ។

This image has an empty alt attribute; its file name is b244dd89bfbc8e0d52a49af127d6a2c2-1024x800.jpg

លោកអនុសេនីយឯក លី ពុទ្ធួក ប្រចាំការនៅតំបន់ស្តុបអធិការក្រុងតាខ្មៅ ខេត្តកណ្តាល បាន មានចំណាប់អារម្មណ៍ថា ៖ «យើងខ្ញុំពិតជាសូមកោតសរសើរអំពីយុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ដែលបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រួលចរាចរណ៍របស់ពួកយើងជូនប្រជាពលរដ្ឋខ្មែរដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ» ។

This image has an empty alt attribute; its file name is b953d92e053455d7aca7129d88ac05fa-1024x618.jpg

ហើយលោកក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួមជាមួយកងកម្លាំងសមត្ថកិច្ចលើកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការឧបត្ថម្ភនូវទឹកពិសា បរិសុទ្ធកម្ពុជា និង ភេសជ្ជៈផ្សេងទៀត ដើម្បីសម្រួលភាពនឿយហត់ និងកម្លាំងសមត្ថកិច្ចផងដែរ ។

This image has an empty alt attribute; its file name is 4d4e900bf1d004a9a265866b1f755636-1-1024x681.jpg

គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែ ប៊ែវើរីជីស បានផ្តល់ជំនួយឧបត្ថម្ភនៅលើកទី ២ នេះក្នុងចំនួនប្រមាណជាង ២ម៉ឺនកេស ។ ក្រៅពីទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុនក៏បានផលិតនូវស្រាបៀរ និង ភេសជ្ជៈដែលមានគុណភាពខ្ពស់ ដូចជា ៖ ស្រាបៀរកម្ពុជា ស្រាបៀរគូដូ KUDO ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូច អាយស៍ IZE ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបំផុត និង គ្រឿងផ្សំពីសហគមន៍អឺរ៉ុប ។ #ទឹកចិត្តកម្ពុជា #ពិសាទឹកបរិសុទ្ធកម្ពុជា គាំទ្រទឹកចិត្តកម្ពុជា ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 2db1efa52e667b1896b09aa37c908c7d-1024x681.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ