ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត និងក្រុមអូប៊័រល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានស្វែងរកឃើញសពបុរសជាអ្នកនេសាទម្នាក់ដែលបាត់ខ្លួនក្នុងសមុទ្រទឹកជ្រៅហើយ។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបានសហការជាមួយក្រុមហ៊ុន GTVC ដោយប្រើប្រាស់មធ្យោបាយអូរប៊័រល្បឿនលឿនចំនួន២គ្រឿង បានធ្វើការស្វែងរកសាកសពជនរងគ្រោះឈ្មោះ ឈឹម ឆេង ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកនេសាទម្នាក់ ដែលបានលោតទឹកក្នុងបំណងផ្តាច់ជីវិតខ្លួនឯងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លុះរហូតមកដល់ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា នេះ ក្រុមកាងារក៏បានប្រទះឃើញសាកសពអណ្តែតទឹកមួយនៅចំណុចដាវលេខ ១០៣.៣៧.៦៦៧,E (ចំងាយប្រហែល៣មាយ ពីកោះត្រល់ និងចំងាយប្រហែល៣០ គីឡូម៉ែត្រពីកន្លែងជនរងគ្រោះខាងលើបាត់ខ្លួន) ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប៉ុន្តែសាកសពដែលអណ្តែតទឹកនេះ គឺមានសភាពហើមស្អុយរលួយទៅហើយ។
ក្រោយមក ក្រុមការងារក៏បានអោយសាច់ញាតិនៃសពមកពិនិត្យមើល ក្រោយពីពិនិត្យមើលរួច ក៏បានទទួលស្គាល់ថា ពិតជាសពបងប្រុសរបស់ខ្លួនពិតប្រាកដមែន។
បច្ចុប្បន្នក្រុមការងារ កំពុងរង់ចាំទូកយន្តឈើមកទទួលសាកសពដឹកមកលើគោកវិញ ដើម្បីពិនិត្យតាមបច្ចេកទេស និងប្រគល់ជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង!!!😢
ចែករំលែកព័តមាននេះ