ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូ​វែ​ល​ហ្សេ​ឡង់ ដុតដៃដុតជើង​ខំ​រក​ប្រភព​​ឆ្លង ក្រោយ​ពី​កូ​វី​ដ​កាន់តែ​កើន​ឡើង

3 ឆ្នាំ មុន

នូ​វែ​ល​ហ្សេ​ឡង់ ៖ ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផ្ទុះ​ចង្កោម​វីរុស​កូ​វី​ដ​១៩ នៅ​ទីក្រុង Auckland បាន​កើនឡើង​ដល់ ១៧​ករណី​។ ប្រធាន​សុខាភិបាល​ជាតិ​លោក…

នូ​វែ​ល​ហ្សេ​ឡង់ ៖ ក្រុម​មន្ត្រី​សុខាភិបាល​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផ្ទុះ​ចង្កោម​វីរុស​កូ​វី​ដ​១៩ នៅ​ទីក្រុង Auckland បាន​កើនឡើង​ដល់ ១៧​ករណី​។

ប្រធាន​សុខាភិបាល​ជាតិ​លោក Ashley Bloomfield បាន​និយាយ​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១៣​នាក់ ដែល​ទាំងអស់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​សមាជិកគ្រួសារ​បួន​នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​អង្គា​រ៍​។

ប៉ូ​លី​សបាន​ជួយ​អនុវត្ត​ការ​ចាក់សោរ​រយៈពេល​៣​ថ្ងៃ​នៅ​ក្នុង​ទីក្រុង Auckland ចាប់តាំងពី​ពេល​ថ្ងៃត្រង់​ថ្ងៃ​ពុធ នៅ​ពេល​ដែល​ក្រុម​បុគ្គលិក​សុខាភិបាល​បាន​នាំ​គ្នារ​ត់ទៅ​រក​ប្រភព​ដើម​នៃ​ចង្កោម និង​បង្កើន​ការ​ធ្វើតេស្ត​នៅ​ក្នុង​ទីក្រុង​។

Bloomfield បាន​និយាយ​ថា ក្នុង​ចំណោម​ករណី​ថ្មី​ៗ នេះ​គឺជា​សិស្ស​នៅ​វិទ្យាល័យ​ធំ​បំផុត​មួយ​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ដែល​ចូលរួម​ដោយ​សិស្ស​ជាង ៣,០០០​នាក់​។

លោកស្រី​នាយក​រដ្ឋមន្ត្រី Jacinda Ardern បាន​និយាយ​ថា មាន​ករណី​ជា​ច្រើន​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ការ​កើនឡើង​ថ្មី​ៗ​នេះ​។ លោកស្រី​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​៖ «​ដូចដែល​យើង​ទាំងអស់​គ្នា​បាន​រៀន​ជាមួយនឹង​បទ​ពិសោធន៍​ដំបូង​របស់​យើង​ជាមួយ​កូ​វី​ដ​១៩ នៅ​ពេល​ណា​ដែល​យើង​ខំ​កំណត់​ប្រភព​ឆ្លង ករណី​នឹង​មានការ​កើនឡើង​មុន​នឹង​ពេល​វា​ចុះ​»​។

ទោះបីជា​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្ទុក​វីរុស​នេះ​ដោយ​មាន​មនុស្ស​តែ ២២​នាក់​បាន​បាត់បង់​ជីវិត ក្នុង​ចំនួន​ប្រជាជន ៥​លាន​នាក់​ក៏​ដោយ ក៏​លោក Bloomfield បាន​និយាយ​ថា អាជ្ញាធរ​សុខាភិបាល​តែងតែ​រំពឹង​ថា នឹង​មានការ​វិល​ត្រឡប់​បែប​នេះ សូ​ម្បី​តែ​វា​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ភ្ញាក់ផ្អើល​ក៏​ដោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ