ធ្លាប់រកស៊ីខុសជំពាក់គេជុំទិស ប្ដីចេញទៅធ្វើពលករ ឥឡូវក្លាយជាម្ចាស់ប្រេនធំមួយទាំងវ័យក្មេង !


រាជធានីភ្នំពេញ ៖ ប្រេនគ្រឿងសម្អាងទី ៣ របស់ក្រុមហ៊ុន ដាណា ទ្រី ទើបកាត់ខ្សែបូរ សម្ពោធជាផ្លូវការនៅថ្ងៃទី ១២ខែសីហា ឆ្នាំ ២០២០នេះ ហើយម្ចាស់ប្រេនថ្មីនោះគឺអ្នកស្រី ណើ ចាន់ត្រា ដែលធ្លាប់រកស៊ីជំពាក់គេវ័ណ្ដក តែប្ដូរ ៣៦០ដឺក្រេមកទទួលជោគជ័យស្ទើរនឹកស្មានមិនដល់ ។

This image has an empty alt attribute; its file name is 2d03b9a4b3c403b12379d42df70f3bf4.jpg

ប្រេន CTM ត្រូវបានក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី នាំចូលជាផ្លូវការ នៅដើមឆ្នាំ ២០២០ ហើយប្រគល់សិទ្ធិចែកចាយផ្ដាច់មុខនៅកម្ពុជា ជូនដល់លោកស្រី ណើ ចាន់ត្រា និងលោក ម៉េត បាន កាលពីថ្ងៃទី ២១ខែមីនា ឆ្នាំ ២០២០ ។ រយៈពេលមិនដល់ ៥ខែផង អ្នកស្រី ណើ ចាន់ត្រា បានកសាងឈ្មោះ CTM ឱ្យផ្ទុះក្នុងទីផ្សារ ហើយទទួលបានអ្នកតំណាងចែកចាយដល់ទៅ ៣ពាន់នាក់ ។

This image has an empty alt attribute; its file name is 7ae206acc0c2620cc568123906afc9db.jpg

អ្នកស្រី ណើ ចាន់ត្រា បានបញ្ជាក់ថា ភាពជោគជ័យនៅថ្ងៃនេះកើតចេញពីការបង្ហាញផ្លូវ ពីលោកស្រី ទ្រី ដាណា និងលោក ហ៊ីង បញ្ញារិទ្ធ ដែលជាម្ចាស់ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ។ រៀបរាប់ប្រវត្តិដំបូង អ្នកស្រី ណើ ចាន់ត្រា បានថ្លែងថា ខ្លួនពិតជានឹកស្មានមិនដល់ទេថា មានថ្ងៃនេះ ព្រោះវាប្ដូរសឹងតែ ៣៦០ដឺក្រេ និយាយទៅគឺខុសស្រឡះតែម្ដង ។ ធ្លាប់ជំពាក់លុយគេ ឥឡូវមានលុយទិញឡាន ទិញផ្ទះ ហើយសល់ទុនរាប់ម៉ឺនដុល្លារ ។

This image has an empty alt attribute; its file name is 4b8b3ef033cc816a0ac41608a8c1f674.jpg
This image has an empty alt attribute; its file name is 0a017f67748bdd38a0339979825be20d.jpg

អ្នកស្រីបានរំឭកថា កាលរៀបការហើយភ្លាមមិនដឹងថា ត្រូវរកស៊ីអី លុយក៏គ្មាន មុខរបរក៏គ្មាន នៅតែផ្ទះយូរៗជំពាក់គេទៀត ទើបប្ដីចេញទៅធ្វើពលករនៅឯប្រទេសជប៉ុន ។ ក្រោយមកម្ចាស់ប្រេន CTM រូបនេះបានឃើញលោកស្រី ទ្រី ដាណា live លក់ NNP ក៏ខ្ចីគេដាក់ទុនរកស៊ីជាមួយ ។ បន្ទាប់ពីត្រូវប៉ាន់គ្រឿងសម្អាង NNP មួយរយៈលោកស្រី ទ្រី ដាណា ក៏បានផ្ដល់ឱកាសឱ្យអ្នកស្រី ណើ ចាន់ត្រា កាន់ប្រេន CTM ផ្ដាច់មុខនៅកម្ពុជា ហើយទើបបើកសម្ពោធជាផ្លូវការ បន្ទាប់ពីវាយលុកលើទីផ្សាររយៈពេលជិត ៥ខែរួចមក ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 89f6bcaaca5bfe1b78c027d12449d4c3.jpg
This image has an empty alt attribute; its file name is b6cb7f4b7da5e46105731d5b50645247.jpg
Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ