ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តំបន់អាទិភាពសំខាន់​ៗណា​ខ្លះ​ត្រូវរក្សាទុកក្នុងគម្រោងផែនការ​មេ?

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តំបន់​អាទិភាព​សំខាន់​ៗ​ដែល​ត្រូវ​រក្សា​ទុក​សម្រាប់​ការ​អភិវឌ្ឍ រួម​មាន របៀង​អេកូ​ទេសចរណ៍ និង ទេសចរណ៍ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​៥​របៀង​អេកូ​ទេសចរណ៍វប្បធម៌ និង អេកូ​ទេសចរណ៍ ប៊ូ​ស្រា…

ខេត្តមណ្ឌលគិរី ៖ តំបន់​អាទិភាព​សំខាន់​ៗ​ដែល​ត្រូវ​រក្សា​ទុក​សម្រាប់​ការ​អភិវឌ្ឍ រួម​មាន របៀង​អេកូ​ទេសចរណ៍ និង ទេសចរណ៍ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ទាំង​៥​របៀង​អេកូ​ទេសចរណ៍វប្បធម៌ និង អេកូ​ទេសចរណ៍ ប៊ូ​ស្រា -​ដាក់​ដាំ ក្រុង​សែន​មនោ​រម្យ តំបន់​ស្រុក​អូរ​រាំង តំបន់​ប្រជុំជន​នៃ​ស្រុក​កោះ​ញែក និង តំបន់​ទេសចរណ៍​សមា​ហរ​ណ​តាម​ច្រកព្រំដែន នេះ​ជា​ប្រសា​ស​ន៏​របស់​​លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​បឋម​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព​​លោក​ ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅផ្ទះ​សំណាក់​ពេ​ជ្រា​ដា ក្រុង​សែន​មនោ​មរ្យ ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០២០ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ស្រប​តាម​គោលការណ៍ និង គោលដៅ​យុទ្ធសាស្ត្រ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវ​បាន​កំណត់​ទិស​ដៅ​អាទិភាព​ចំនួន៦ រួម​មាន ៖ ១-ការ​កំណត់​តំបន់​ទេសចរណ៍​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ ២-​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ ៣-ការ​ពង្រឹងគុណភាព​ទេសចរណ៍ និង​ធន​​ធាន​​មនុស្ស​គាំទ្រ ៤-ការ​សិក្សា​ទីផ្សារ និង ផ្សព្វផ្សាយ ៥-ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អន្តរ​វិស័យ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ៦-ការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ កា​រត​ភ្ជាប់ និង​ការ​ធ្វើ​សមា​ហរ​ន្ត​ណ​កម្ម​ក្នុង​ក្រប​ខណ្ឌ​ជាតិ និង តំបន់ ។

​លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​រដ្ឋបាល​ខេត្ត និង អ្នក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន នូវ​បទបញ្ជារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ដី​រដ្ឋ ដី​ព្រៃ ដី​កម្មសិទ្ធិឯកជន និង​ការ​ជួយ​សម្រួល​ដល់​ការ​ចុះបញ្ជី​រមណី​ដ្ឋា​ន​ទេសចរណ៍​សំខាន់​ៗ អោយ​បាន​ច្បាស់លាស់ និង បន្ត​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ-​១៩ នៅ​តាម​តំបន់​ទេសចរណ៍ ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ ត្រូវ​តាមដាន​ត្រួតពិនិត្យ អនុវត្ត​អោយ​បាន​ត្រឹម​ត្រួ​វ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ