ONE Championship និង សែលកាត ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា !


រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនទូរគមនាគមន៍ សែលកាត នឹងបង្កើនការចែកចាយមាតិ កាព័ត៌ មានក្នុងស្រុករបស់ ONE Championship ដែលបង្កើតឡើងនៅជុំវិញអត្តពលិកខ្មែរ និង ផ្សព្វផ្សាយផលិតផល និងការផ្តល់ជូនផ្តាច់មុខដល់អតិថិជន សែលកាត និងអ្នកគាំទ្រ សិល្បៈគុនទូទាំងប្រទេសកម្ពុជា ។

នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០នេះ ONE Championship™ (ONE) ដែលជាស្ថាប័ន សារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រម ព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេស កម្ពុជា ដោយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និង ព័ត៌មានកីឡាដ៏សម្បូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅ ទូទាំងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is 081fd94620cb772a6efc4b073259844c-1024x682.jpg

អតិថិជន សែលកាត និងអ្នកគាំទ្រសិល្បៈក្បាច់គុនចម្រុះរបស់ ONE នឹងត្រូវបានកម្សាន្តជា មួយនឹងមាតិកាព័ត៌មានក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍កីឡាសំ ខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀតផង ដែរតាមរយៈការប្រើប្រាស់បណ្តាញទូរស័ព្ទមានល្បឿនលឿនជាងគេបំផុតនៅក្នុងប្រទេស កម្ពុជា ។

លើសពីនេះក្រុមហ៊ុន សែលកាត នឹងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់ទិន្នន័យផ្តាច់មុខ ដើម្បីផ្តល់ភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបាននូវមាតិកាឌីជីថលរបស់ ONE គ្រប់ពេល និងគ្រប់ទីកន្លែង ។ ក្នុងនាមជាដៃគូផ្លូវការ របស់ ONE នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត នឹងនាំយកស៊េរីខ្នាតតូចរបស់ ONE Warrior Series ទៅកាន់អតិថិជនរបស់ខ្លួន និងវិនិយោគកម្មវិធីទូតសុឆន្ទៈអត្តពលកម្ម (Athlete Ambassador Programme) តាមរយៈការអភិវឌ្ឍមូលដ្ឋាននិងភាពជាដៃគូជាមួយ មូលដ្ឋានសិល្បៈក្បាច់គុននៅក្នុងប្រទេស ។

This image has an empty alt attribute; its file name is 4aacbab1394b1331af19db3f64c33001-1024x682.jpg

លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានមានប្រសាសន៍ ឱ្យដឹងថា៖ «ខ្ញុំមានសេចក្តីសោមនស្ស និងសូមជម្រាបជូនថា យើងបានចុះហត្ថលេខា លើកិច្ចសហការជាដៃគូយូរអង្វែងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ ONE Championship និងសែលកាត នឹងធ្វើការ ចែក រំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវជុំវិញសិល្បៈក្បាច់គុន របស់វីរបុរសខ្មែរ ជូនដល់បងប្អូននៅ ទូទាំងប្រទេសឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមជួយជំរុញទឹកចិត្ តបងប្អូនខ្មែរ ឱ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យនៅក្នុងជីវិត ។ ជាងនេះ ទៀត អ្នកគាំទ្រខ្មែរ គឺជាអ្នកគាំទ្រដ៏អស្ចារ្យនិងមានទឹកចិត្តមុះមុតបំផុត ហើយខ្ញុំក៏មាន អារម្មណ៍រំភើបក្រៃលែងជាខ្លាំងផងដែរ ដែលមានឱកាសអាចនាំពួកគាត់ឱ្យបានជួបស្គាល់ ជាមួយជើងឯកល្បីៗរបស់ ONE Championship» ។

This image has an empty alt attribute; its file name is e4ca5a3921d8235e240280d19ff358dc-1024x682.jpg

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ «សែលកាត តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់ និងបង្កើន ទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន និងបង្កើតអតិថិជនប្រមូលផ្តុំនៅតាមបណ្តាគ្រប់ខេត្ត ក្រុងទាំងអស់ ។ កម្ពុជា គឺជាប្រទេសមួយដែលនិយមវិស័យកីឡាបំផុត ហើយជាពិសេស នោះ គឺកីឡាបែបចំបាប់តែម្តង ។ ក្នុងនោះ យើងក៏ឃើញមានកីឡាករក្នុងស្រុក ដែលមាន ថ្វីដៃល្អៗជាច្រើនរូប ដែលមានសមត្ថភាពទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើនលើសលប់ ផងដែរ ។ តាមរយៈកិច្ចសហការជាដៃគូរបស់យើងជាមួយ ONE Championship យើងនឹង អាចជួយលើកស្ទួយក្រុមកីឡាករខ្មែរយើង ក៏ដូចជាចែក រំលែកនូវរឿងរ៉ាវរបស់ពួកគាត់ ដើម្បីជំរុញទឹកចិត្តដល់អ្នកចង់ហាត់រៀនក្បាច់គុនដទៃទៀត ។

This image has an empty alt attribute; its file name is 799f486065ee304db0bd73f6d023e28d-1024x682.jpg

ក្នុងនាមជាប្រតិបត្តិករដែល ជាមោទនភាពរបស់ជាតិខ្មែរ យើងប្តេជ្ញានឹងពាំនាំនូវព័ត៌មានដែលមានខ្លឹម សារល្អៗជូន ដល់បងប្អូនពលរដ្ឋខ្មែរ និងបង្កើតថ្នាលឌីជីថលដើម្បីចែករំលែកព័ត៌មានល្អៗទាំងនេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅជុំវិញពិភពលោក ។ យើងពិតជារីករាយឥតឧប មាដែលបានចូលរួមសហការជាមួយ ONE Championship ដើម្បីសម្រេចកិច្ចការនេះឡើង ក៏ដូចជាពាំនាំនូវកម្មវិធីធំៗបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ ។ មួយភាគធំនៃ ប្រវត្ដិសាស្ដ្រខ្មែរ គឺផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុន បុរាណខ្មែរ មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក ។ ក្រុមកីឡាករខ្មែរ ឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួមជួយផ្សព្វផ្សាយកីឡាបុរាណនេះឱ្យបាន កាន់តែទូលំទូលាយផងដែរ» ។

This image has an empty alt attribute; its file name is 3a21906a81db62e5f855eec319623ce5-1024x682.jpg

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុន សែលកាត ផងនោះ នឹងអញ្ជើញមកចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការហាត់រៀន គុនខ្មែររបស់គាត់ ដើម្បីជួយជំរុញទឹកចិត្តយុវជនខ្មែរ ឱ្យមានកម្លាំងចិត្តឈោងចាប់ក្តីសុបិន្ត របស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំឱ្យពួកគេទទួលបាននូវប្រភពព័ត៌មានល្អៗ ។ ទន្ទឹមនឹង នោះ សែលកាត ក៏នឹងសហការជាមួយលោក រតនា ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅក្នុង សហគមន៍ ឱ្យទទួលបាននូវការបណ្តុះបណ្តាលវិធីការពារខ្លួន និងការហាត់រៀនក្បាច់គុន ដោយឥតគិតថ្លៃ នៅតាមបណ្តាក្លឹបហាត់ប្រាណដែលជាដៃគូរបស់ក្រុមហ៊ុនសែលកាត នៅទូទាំងប្រទេសកម្ពុជាផងដែរ» ។

This image has an empty alt attribute; its file name is c249dab943d13d4b5c541512749d4b2d-1024x682.jpg

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានមានប្រសាសន៍ឱ្យដឹងថា ៖ «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសបានចូលរួម នៅក្នុងយុទ្ធនាការនាំ យកក្បាច់គុនចម្រុះ មកបង្ហាត់បង្ហាញនៅក្នុងប្រទេសកម្ពុជា ។ ក្នុងនាមជាកីឡាករជើង ឯក ម្នាក់របស់ ONE Championship ខ្ញុំមានកាតព្វកិច្ចក្នុងការបង្ហាញជូនអ្នកគាំទ្រទាំងអស់នៅ ក្នុងប្រទេសដែលជាទឹកដីកំណើតរបស់ខ្ញុំមួយនេះ នូវគុណតម្លៃពិតប្រាកដនៃការហាត់ ក្បាច់គុន និងអំពីវិធីដែលយើងអាចកែប្រែជីវិតរបស់យើងឱ្យកាន់តែប្រសើរ តាមរយៈការ អនុវត្តទៅតាមគោលការណ៍នៃការហាត់ក្បាច់គុននេះ ។ ការទទួលបានងារជាទូតសុឆន្ទៈ ផ្លូវការរបស់ សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់រូបខ្ញុំ ហើយខ្ញុំពិតជាមានក្តីរំភើប ជាខ្លាំង ដែលទទួលបានឱកាសដើម្បីចែករំលែកនូវដំណើរជីវិតនៃការហាត់រៀនក្បាច់គុន និងវិធីការពារខ្លួនជូនដល់អ្នកគាំទ្រទាំងអស់នៅទូទាំងប្រទេស កម្ពុជា» ។

This image has an empty alt attribute; its file name is ddf4fe259e858bf0f085bfe090d7d235-1024x682.jpg

សម្រាប់ព័ត៌មានថ្មីៗស្តីពីភាពជាដៃគូនេះសូមចូលទៅកាន់គេហទំព័រ ៖https://www.cellcard.com.kh/en/detail/onechampionship

អំពី សែលកាត
សែលកាត គឺជាប្រតិបត្តិករទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិកម្ពុជាតែមួយគត់ នៅកម្ពុជា និងជាប្រតិបត្តិករដែលបំរើសេវាកម្មជាង ២៣ ឆ្នាំ ជាមួយអតិថិជនជាង ៣ លាន នាក់ ។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់នូវបច្ចេកវិទ្យាទូរស័ព្ទ និងការតភ្ជាប់ជូន ប្រជាជនកម្ពុជាទាំងអស់ ដែលដឹកនាំដំបូងគេ និងយូរអង្វែង បានធ្វើអោយ សែលកាត ក្លាយជាក្រុមហ៊ុនស្តង់ដារសម្រាប់គុណភាព តម្លៃ និងសេវាកម្មអតិ ថិជន ។ បច្ចុប្បន្ន សែលកាត ក្លាយជាម្ចាស់ពានរង្វាន់ Ookla Speedtest® សម្រាប់រាល់ Speedtest® ដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ ២០១៧ ហើយបានបន្តក្លាយជា ម្ចាស់រង្វាន់នៅក្នុងរបាយការណ៍ Opensignal រួមទាំងពានរង្វាន់បទពិសោ ធន៍ហ្គេមល្អ បំផុតសម្រាប់ឆ្នាំ ២០២០ ។

ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ សែលកាត នៅតែ ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដល់កម្ពុជា និងប្រជាជនរបស់ខ្លួន ធ្វើឱ្យសេវាកម្មទូរស័ព្ទចល័តអាចចូលដំណើរការបាន និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា និងរួមចំណែកយ៉ាង សំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ។

សែលកាត គឺជាពាណិជ្ជសញ្ញារបស់ ក្រុមហ៊ុន ខេម ជី អេស អឹម ខូ អិល ធី ឌី ដែលជា ក្រុមហ៊ុនសាជីវកម្មដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដែលជាការបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុន Luxembourg-based Millicom International Cellular S.A. (៦១.៥ ភាគ រយ) និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់កម្ពុជា (៣៨.៥ ភាគរយ) ។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានក្លាយ ជាម្ចាស់ពេញលេញ ត្រូវបានទទួលនៅខែវិច្ឆិកាឆ្នាំ ២០០៩ ។ សព្វថ្ងៃនេះ ក្រុមហ៊ុន សែលកាត នៅតែជាបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរតែមួយគត់ នៅកម្ពុជាដែលមានលេខកូដរបស់មោទនភាពខ្មែរ ។

អំពី ONE Championship ™
ONE Championship (ONE) គឺជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅ ក្នុងទ្វីបអាស៊ី ។ ONE ដែលមានការិយាល័យកណ្តាលនៅក្នុងប្រទេសសិង្ហបុរី គឺជាស្ថា ប័នក្បាច់គុនធំជាងគេបំផុតនៅលើពិភពលោក ដែលមានរៀបចំនូវការប្រកួតក្បាច់គុន ចម្រុះជាច្រើនប្រភេទមានដូចជា មួយថៃ (Muay Thai) ប្រដាល់សេរី ការ៉ាត់តេ គុនកុង ហ៊្វូ ស៊ីឡាត(Silat) សាន់ដា(Sanda) លិតវៃ (Lethwei) ក្បាច់គុនចម្រុះ តៃក្វាន់ដូ បោកចំបាប់ និងក្បាច់គុនច្រើនប្រភេទផ្សេងៗទៀត ។ ONE មានរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡា កម្សាន្តធំជាងគេបំផុតនៅទូទាំងទ្វីបអាស៊ី ដោយមានការចូលរួមពីសំណាក់សិល្ប ករ ក្បាច់គុនឆ្នើមៗ និងជើងឯកពិភពលោកល្បីៗ ដោយផ្សព្វផ្សាយជូនទស្សនានៅលើប្រព័ន្ធ ផ្សព្វផ្សាយសាកលដែលធំជាងគេបំផុតនៅទ្វីបអាស៊ី ។

ONE Esports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ONE Championship បានរៀបចំការប្រកួតជើងឯក ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក (Championship Series) ធំជាងគេបំ ផុតនៅអាស៊ី ដោយនាំ យកនូវប្រភេទហ្គេមដែលកំពុងពេញនិយមបំផុតនៅលើពិភព លោក ។ តាមរយៈការផ្តោត ទៅលើទាំងក្បាច់គុន និងកីឡាអេឡិចត្រូនិច បច្ចុប្បន្ននេះ ONE Championship បានក្លាយ ជាស្ថាប័នផលិតព័ត៌មានកីឡាផ្សាយបន្តផ្ទាល់ធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី ។ ក្រៅពី ថ្នាលឌីជីថលរបស់ខ្លួន ONE Championship ក៏បានចាក់ផ្សាយជូនទស្សនិកជន ដែលមាន ចំនួនជាង ២,៧ ពាន់លាននាក់ នៅក្នុងប្រទេសជាង ១៥០ តាមរយៈការចូលរួមសហការជា មួយស្ថាប័នផ្សព្វផ្សាយជូនទស្សនាឥតគិតថ្លៃ និងស្ថាប័នផ្សព្វផ្សាយតាមឌីជីថលលំដាប់ ពិភពលោកដែលមានដូចជា Star Sports, Tencent, ABS-CBN, Astro, ClaroSports, Startimes, Fox Sports, Thairath TV, Turner Sports, Skynet, Mediacorp, Great Sports, Mediaset Italia, ProSiebenSat.1, Dubai Sports និងស្ថាប័នផ្សេងៗជាច្រើនទៀត ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ