ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​តា​ល់ បន្ត​ឧបត្ថម្ភ​អង្ករ​១០​តោន ក្នុង​ឆ្នាំ​២០២០ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បន្ត​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។ លោក​ជុន​ហៀ​ង…

ខេត្តសៀមរាប ៖ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បន្ត​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។

លោក​ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម ក្រុមហ៊ុន​វី​តា​ល់​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី​២ ដែល​វី​តា​ល់​ឧបត្ថម្ភ​អង្ករ​១០​តោន​ជូន​មន្ទីរពេទ្យ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចុះ​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​១​ឆ្នាំ រយៈពេល ៣​ឆ្នាំ កាលពី​ឆ្នាំ​២០១៩​។

លោក​បន្ត​ថា «​វី​តា​ល់ តែង​យកចិត្តទុកដាក់​លើ​សកម្មភាព​ភាព​មនុស្សធម៌ ហើយ​ក្រុមការងារ​យើង​បាន​យល់​ដឹង​ច្បាស់​ពី​គុណ​តម្លៃ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ធ្វើការ​យ៉ាង​សកម្ម​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​»​។

លោក​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា «​ការ​ចូលរួម​របស់​យើង​ក្នុងថ្ងៃនេះ ជាមួយ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​មក​ពី​មូលនិធិ​២៥៛ របស់​វី​តា​ល់ ដែល​យើង​តែង​ដក​ថវិកា​២៥៛ ពី​ការ​លក់​វី​តា​ល់​ក្នុង​មួយ​ដប សម្រាប់​ចូលរួម​ក្នុង​ការងារ​សង្គម​នានា​។ ជាមួយនឹង​មូលនិធិ​២៥៛ នេះ យើង​នឹង​បន្ត​ពង្រឹង​វិសាលភាព​នៃ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​រូបភាព​បន្ថែម​ទៀត ដើម្បី​អតិថិជន សង្គម និង​ការ​អភិវឌ្ឍ​ដោយ​មាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​»​។

លោក ទេព ណា​វី នាយក​ប្រត្តិបត្តិការ​នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ស្ញើ​ច​សរសើរ​ដល់​ក្រុមហ៊ុន​វី​តា​ល់ ជា​ក្រុមហ៊ុន​ជាតិ​គំរូ ដែល​តែង​យកចិត្តទុកដាក់​ដល់​កម្មវិធី​មនុស្សធម៌ និង​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន ដែល​បាន​ជួយ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ តាម​រយៈ​ការ​ឧបត្ថម្ភ​អង្ករ​១០​តោន​ក្នុង​១​ឆ្នាំ​។ ការ​ចូលរួម​នេះ បាន​ជួយ​លើកទឹកចិត្ត​ដល់​មន្ទីរពេទ្យ និង​ក្រុមការងារ​ឲ្យ​កាន់តែ​មាន​កម្លាំងចិត្ត​បម្រើសេវា​កម្ម ពិនិត្យ​ព្យាបាល​កុមារ​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ទៀត ខណៈ​មន្ទីរពេទ្យ​កំពុង​ត្រូវការ​ជំនួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តា​ល់ ជា​ក្រុមហ៊ុន​របស់​ខ្មែរ ដែល​បាន​ដំណើរ​កាល​អស់​រយៈពេល ១០​ឆ្នាំ​មក​ហើយ និង​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ។ តាម​រយៈ​មូលនិធិ​២៥​រៀល កន្លង​មក វី​តា​ល់ តែង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម នានា​ដោយ​ផ្តោត​លើ​វិស័យ​៤​ធំ​ៗ រួម​មាន ១. វប្បធម៌ និង​សាសនា ២. កីឡា និង​សុខភាព ៣.​បរិស្ថាន និង ៤.​អប់រំ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ