រាជធានីភ្នំពេញ ៖ បុរសម្នាក់កំពុងបណ្តើរម៉ូតូអស់សាំងជាមួយប្រពន្ធលើជញ្ចើមផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល១នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ៤៧ កែងផ្លូវលេខ៨២ មុខសាលារៀនសុវណ្ណភូមិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមសំដីប្រពន្ធឈ្មោះ យី ស្រួន អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុខពេលកើតហេតុ ប្តីរបស់គាត់មានឈ្មោះ អៀម ចេក អាយុ៣១ឆ្មាំ ស្នាក់នៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បានបណ្តើរម៉ូតូម៉ាកស្ទេប ពណ៏ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ1AC-9293 ដែលអស់សាំង នៅលើចញ្ចើមផ្លូវលេខ៤៧ ក្នុងទិសដៅពីជើងទៅត្បូង ដោយគោលបំណងចង់ទៅចាក់សាំងនៅក្បែរនេះ ក៏ស្រាប់តែមានម៉ូតូស្កូបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1BQ-0892 ជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ដោយមានសភាពស្រវឹងក៏រេចង្កូតមកបុកពួកគាត់ដែលកំពុងបណ្ដើរម៉ូតូលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្ដាលអោយរងរបួសទាំងសងខាង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ និងជនបង្កត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការខណ្ឌដូនពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ចែករំលែកព័តមាននេះ