ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​ប្រឆាំង​ប៉ា​គី​ស្ថាន រៀប​ការ​ជាមួយ​ពិធី​ការិនី​រូប​ស្រស់

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៥ ផ្សាយ​ថា លោក​អីុ​ម​រ៉ា​ន ខាន អាយុ​៦២​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង PTI និង​ជា​អតីត​កីឡាករ Cricket បាន​រៀប​អាពាហ៍ពិពាហ៍ តាម​ទំនៀមទម្លាប់​សាសនា​អ៊ិ​ស្លា​ម

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​៨ មក​រា ២០១៥ ផ្សាយ​ថា លោក​អីុ​ម​រ៉ា​ន ខាន អាយុ​៦២​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង PTI និង​ជា​អតីត​កីឡាករ Cricket បាន​រៀប​អាពាហ៍ពិពាហ៍ តាម​ទំនៀមទម្លាប់​សាសនា​អ៊ិ​ស្លា​ម ជាមួយ​នាង​រ៉េ​ហាម ខាន ពិធី​ការិនី​ផ្នែក​នយោបាយ អាយុ​៤១​ឆ្នាំ ។

លោក​អីុម​រ៉ា​ន ខាន ស្ថិត​ក្នុង​ឈុត Shewani ជា​ឈុត​ប្រចាំ​ជនជាតិ​ប៉ា​គី​ស្ថាន ខណៈ​នាង​រ៉េ​ហាម ខាន ស្ថិត​នៅ​ក្នុង​ឈុត​រ៉ូ​ប​វែង ពណ៌​ស មាន​ជាយ​ក្រហម ។ កាលពីមុន​នេះ​លោក​អីុ​ម​រ៉ា​ន ខាន ធ្លាប់​រៀប​ការ​ជា​មួ​យ​នាង​ជេ​មី​កា ខាន ជនជាតិ​អង់គ្លេស និង​មានកូន​ប្រុស​២​នាក់ ។ ចំណែក​នាង​រ៉េ​ហាម ខាន ក៏​ធ្លាប់​រៀប​ការ​ដែរ និង​មានកូន​៣​នាក់ តែ​បាន​លែងលះ​គ្នា ។

នាង​រ៉េ​ហាម ខាន ពី​មុន​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រកាស​ព័ត៌មាន​ពី​ការ​ព្យាករ​អាកាសធាតុ​តាម​ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី ។

លោក​អីុ​ម​រ៉ា​ន ខាន បាន​ប្រកាស​រៀប​ការ ក្រោយ​ពេល​ផ្តួលរំលំ​រដ្ឋាភិបាល កាលពី​ខែសីហា ២០១៤ បន្ទាប់​មក​ផ្អាក​កិច្ចការ​នយោបាយ​នៅ​ខែធ្នូ ក្រោយ​ពេល​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ចូល​កាន់កាប់​សាលារៀន​មួយ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​១៥០​នាក់ ។

ជនជាតិ​ប៉ា​គី​ស្ថាន​ជា​ច្រើន​លាន​នាក់ បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​លោក​អីុម​រ៉ា​ន ខាន ដែល​ធ្វើ​ឱ្យ​ប្រទេស​ទទួល​ជើងឯក​ពិភពលោក លើ​កីឡា Cricket នៅ​ឆ្នាំ​១៩៩២ ទន្ទឹម​នោះ លោក​ក្លាយជា​បុគ្គល​មានកេរ្តិ៍ឈ្មោះ​នៅ​លើ​ពិភពលោក ៕