រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ប្រចាំខែទី១ នៃកម្មវិធី «ប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់» ក្រុមហ៊ុន ប្រេងតូតាល់ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់អ្នកឈ្នះរង្វាន់ទាំងបីនាក់ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៤ ដែលប្រគល់ជូនដោយលោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់ប្រចាំនៅកម្ពុជា ដែលស្ថិតនៅអគារហុងកុងសេនធើ ជាន់ទី២ នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ។
លោក Yves Jassaud នាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់ប្រចាំនៅកម្ពុជា បានបង្ហាញចំពោះមុខថា ក្រុមហ៊ុនតូតាល់ គឺខំប្រឹងធ្វើឱ្យការប្រើប្រាស់នូវប្រព័ន្ធឌីជីថល ផ្សារភ្ជាប់ឱ្យកាន់តែជិតស្និទ្ធនឹងយុវវ័យយើង ។ តូតាល់មិនគ្រាន់តែបង្កើតនូវភាពទាក់ទាញថ្មីសម្រាប់ផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយទំនាក់ទំនងមួយទៅកាន់អតិថិជនផងដែរ ។
លោកនាយកគ្រប់គ្រងនៃក្រុមហ៊ុនតូតាល់ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនរបស់តូតាល់ និងអ្នកគាំទ្រទាំងអស់ដែលបានចូលរួមជាមួយ «កម្មវិធីប្រមាញ់រូបភាពម៉ូតូកង់បីរបស់តូតាល់» លោកក៏ បានបង្ហាញពីភាពជឿជាក់ថា អតិថិជនទាំងអស់នឹងបន្តចូលរួមប្រកួតប្រជែងនៅខែបន្ទាប់ៗទៀត រហូតដល់ខែចុងក្រោយគឺនៅខែមេសា ឆ្នាំ២០១៥ ។
ជាមួយគ្នានេះយុវជនម្នាក់ដែលបាន Post រូបភាពម៉ូតូកង់បីច្រើនជាងគេបំផុតប្រចាំខែវិច្ឆិកានេះ គឺលោក ភេង សុភ័ក្រ ក៏បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងដែលខ្លួនបានក្លាយជាអ្នកឈ្នះនៅក្នុងខែទីមួយ ហើយ ព្យាយាមតាមថតរូបភាពម៉ូតូកង់បីតូតាល់នៅខែក្រោយៗទៀត ។
សូមបញ្ជាក់ថា អ្នកមានសំណាងឈ្នះរង្វាន់ទាំង៣នាក់រួមមាន ៖
១-លោក ភេង សុភ័ក្រ ដែលមានឈ្មោះនៅលើ Facebook Pheng Sopheak ជាអ្នកដែលបាន Post រូបភាពច្រើនជាងគេ ឈ្នះរង្វាន់ទូរទស្សន៍ទំហំ៣២អីុញ១គ្រឿង ។
២-លោក ដួង សារ: ដែលមានឈ្មោះនៅលើ Facebook Bong Luck ជាអ្នកដែលទទួលបាន Like ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន១០០ដុល្លារ ។
៣-លោក ហេង សំណាង ដែលមានឈ្មោះនៅលើ Facebook ស៊ីក្លូខ្មែរ ជាអ្នកដែលទទួលបាន Share ច្រើនជាងគេ ឈ្នះរង្វាន់កាតតូតាល់ទឹកប្រាក់ចំនួន១០០ដុល្លារ ។
គួរបញ្ជាក់ថា «កម្មវិធីប្រមាញ់រូបភាពម៉ូតូកង់បីតូតាល់» ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ខែមេសា ឆ្នាំ២០១៥ ។ ព័ត៌មានបន្ថែមសូមចូលទៅ www.facebook.com/TOTAL ។
តូតាល់ គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានប្រតិបត្តិការនៅបណ្ដាប្រទេសជាង១៣០ ប្រទេស ។ តូតាល់កម្ពុជាបានប្រតិបត្តិការជាផ្លូវការនៅកម្ពុជាឆ្នាំ១៩៩៣ ខណៈដែលក្រុមហ៊ុនមានវត្តមានជាង៧០ឆ្នាំមកហើយ ។ ទូទាំងប្រទេស តូតាល់កម្ពុជាបានចូលទៅក្នុងទីផ្សារនៃផលិតផលប្រេង និងសេវាកម្មបម្រើជូនអតិថិជនទាំងឯកជន និងសាធារណជន ។
បច្ចុប្បន្ន តូតាល់មានផលិតផលនិងសេវាកម្ម ច្រើនជាង៥០ស្ថានីយប្រេងឥន្ធនៈតាមផ្លូវ (ប្រេងសាំង និងម៉ាស៊ូត) និងមាន២០ហាងទំនិញលក់ផលិតផលផ្សេងៗ ព្រមទាំងមានប្រេងសម្រាប់រោងចក្រ ប្រេងចាក់យន្តហោះ និង ប្រេងម៉ាស៊ីនផងដែរ ។
ជាចុងក្រោយ កាតសម្រាប់ចាក់សាំងតូតាល់ (តូតាល់ក្លឹបកាត) គឺមានអត្ថប្រយោជន៍បំផុតក្នុងការគ្រប់គ្រងការទិញប្រេងសាំងរបស់អ្នកបានយ៉ាងងាយស្រួល ។ តាមរយៈផលិតផល និងសេវាកម្មខាងលើ យើងក៏ផ្តល់សេវាកម្មដ៏ចាំបាច់ផ្សេងទៀតដូចជាការវិភាគលើការប្រើប្រាស់ប្រេង និងការដំឡើងធុងប្រេង និងការដឹកជញ្ជូនចំណុះប្រេងទៅឱ្យអតិថិជនពាណិជ្ជកម្មផងដែរ ។
ចែករំលែកព័តមាននេះ