រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈនៃការប្រឹងប្រួលជាបន្តបន្ទាប់់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាសទាប និងខ្យល់មូលសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា ។
ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលនឹង អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ។ ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងខ្លាំង ។
ចំណែកបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រវិញក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅធម្យម ។
ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ទ្រាក់ដែលអាចនឹងកើតមានជាយថាហេតុផងដែរ ៕
ចែករំលែកព័តមាននេះ