ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​បិទ​ផ្សា​យ​ទិន្ន​ន័​យ​វិ​និ​ច្ឆ័យ​ជា​សា​ធារ​ណះដីធ្លី​លក្ខ​ណះជា​ប្រ​ព័​ន្ធ

13 ឆ្នាំ មុន

ខេត្ដ​ព្រះ​សីហ​នុ ៖ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ដ បាន​ជ្រើសរើស​យក​ទីតាំង​វត្ដ​អូរ​ត្រេះ ស្ថិត នៅ​ក្នុងភូមិ​អូរ​ត្រេះ​ចាស់ សង្កាត់​លេខ​៤ ក្រុង ព្រះ​សីហ​នុ ធ្វើ​ជា​កន្លែង​ប្រកាស​បិទ​ផ្សាយ​ទិន្ន ន័យ​វិនិច្ឆ័យ​ជា​សាធារណៈ​ដីធ្លី​លក្ខណៈ​ជា ប្រព័ន្ធ​សំរាប់​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ព្រះ សីហ​នុ រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​១០ មិថុនា រហូត​ដល់​ថ្ងៃ​ទី​១០ កក្កដា ដើម្បី​ឱ្យ ម្ចាស់​កម្មសិទ្ធិ​ដី ទាំង​ដី​រដ្ឋ និង​ដី​ឯកជន​មក ពិនិត្យ​បំពេញបែបបទ ឬ​តវ៉ា​ជំទាស់ មុន ពេល​ដែល​អាជ្ញាធរ​សំរេច​ចេញ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​ជូន​ម្ចាស់​កម្មសិទ្ធិ​ដី ។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ម្ចាស់ ក្បាលដី​នៅ​កន្លែង​បិទ​ផ្សាយ លោក​សូ សុខ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ដ និង​លោក​មាស វុ​ឌ្ឍី អភិបាលរង​ខេត្ដ បាន​ធ្វើការ​អំពាវនាវ ឱ្យ​អ្នក​ពាក់ព័ន្ធ​ធ្លាប់​គ្រប់គ្រង​ក្បាលដី​នៅ​ក្នុង តំបន់​វិនិច្ឆ័យ រួសរាន់​មក​ពិនិត្យ​និង​បំពេញ ឯកសារ​ជាមួយ​មន្ដ្រី​គណៈកម្មការ​រដ្ឋបាល ដែល​ប្រចាំការ​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ក្បាល ដី​រយៈពេល​ពេញ​មួយ​ខែ ដោយ​ពុំ​គិត​ថ្ងៃ​ឈប់ សំរាក ពិសេស​អ្នក​រស់នៅ​បណ្ដា​ខេត្ដ​ផ្សេង​ៗ ក្រៅពី​ខេត្ដ​ព្រះ​សីហ​នុ ។

ភូមិ​៦ គឺជា​ភូមិ​ចុង ក្រោយ​គេ​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ  ដែល​នឹង​ប្រកាស​ចេញ​ប័ណ្ណកម្មសិទ្ធិ​លក្ខណៈ ជា​ប្រព័ន្ធ ដោយ​គណៈកម្មការ​រដ្ឋបាល ក្រោយ​ពី​ភូមិ​ចំនួន​៥​ទៀត​បាន​ធ្វើ​បញ្ចប់​រួចរាល់​ហើយ ។ ក្បាលដី​សរុប​ក្នុងភូមិ​៦ សង្កាត់ លេខ​៤ មាន​ចំនួន​៥២១​ក្បាលដី ក្នុង​នោះ​មាន ទិន្នន័យ​ចំនួន​៤៨២​ក្បាលដី និង​គ្មាន​ទិន្នន័យ ចំនួន​៣៩​ក្បាលដី ៕
    ​    ​