រាជធានីភ្នំពេញ ៖ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ព្រមទាំងមានខ្យល់បក់ក្នុងល្បឿនបង្គួរ ចាប់ពីថ្ងៃទី១៥ ដល់២១ ខែកក្កដាឆ្នាំ២០២០។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្ដីពីស្ថានភាពអាកាសធាតុ ថ្ងៃទី14 ខែកក្កដា ឆ្នាំ 2020 បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា នៅថ្ងៃទី១៥ ដល់១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុងល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ ដល់២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ ។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលនៅថ្ងៃទី 15- 17 ខែកក្កដា និងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតរាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះមានផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាលនឹងភាគខាងលើអាចមានៅភ្លៀងច្រើន ។ បន្ទាប់ពីនោះភ្លៀងនឹងអាចធ្លាក់ថបថយមកក្នុងកម្រិតខ្សោយទៅមធ្យម ។

ចំណែកឯខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ ។ ដោយឡែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ស្ថានភាពបែបនេះក្រសួងក៏បានអំពាវនាវឲ្យសាធារណៈជន និងសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ដែលនឹងអាចកើតមានជាយថាហេតុនៅពេលណាមួយ ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ