កម្ពុជា​នឹង​បន្ត​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១៤​កក្កដា និង​មាន​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់


រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ៨ ដល់​១៤ ខែកក្កដា ឆ្នាំ​២០២០ ភ្លៀង​នឹង​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ហើយ​មាន​បាតុភូត​ធម្មជាតិ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​នៃ​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ​សង្កេត​ឃើញ​ថា ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​លឿន​ធ​ម្យ​ម ជាមួយនឹង​ជ្រលង​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នៅ​ថ្ងៃ​ទី​៨ ដល់​១០ កក្កដា​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​បន្ទាប់​ពី​នោះ​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​ត​ម្រិ​ត​ពី​ខ្សោយ​ទៅ​មធ្យម ។ ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ ក៏​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។

ចំពោះ​ស្ថានភាព​នេះ​ក្រសួង​ធនធានទឹក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​នឹង​អាច​កើត​មាន​ជាយថាហេតុ​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ