វ៉ាស៊ីនតោន៖ តារាចម្រៀងរ៉េបអាមេរិកដ៏ល្បីលោក Kanye West ដែលជាអ្នកគាំទ្រសំលេងរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២០នេះថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២០ ដែលការប្រកាសបែបនេះគឺជាក់ស្តែងណាស់ថា តារាចម្រៀងរ៉េបរូបនេះ នឹងប្រកួតប្រជែងជាមួយលោក Trump និងគូប្រជែងប្រជាធិបតេយ្យដែលជាអ្នកបង្កើតច្បាប់គឺអតីតអនុប្រធានាធិបតី Joe Biden ។

លោក Kanye West បានសរសេរលើបណ្តាញសង្គមធ្វីតធឺ ថា «ឥឡូវនេះយើងត្រូវតែដឹងអំពីការសន្យារបស់អាមេរិក ដោយការជឿទុកចិត្តលើព្រះជាម្ចាស់ ដើម្បីបង្រួបបង្រួមចក្ខុវិស័យរបស់យើងនិងការកសាងអនាគតរបស់យើង។ ខ្ញុំកំពុងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិក»។

ដោយក្នុងនោះបន្ថែមពីការសរសេរសារខាងលើ លោកក៏បានបន្ថែមនូវរូបទង់ជាតិអាមេរិកាំង និង hashtag “#2020VISION”. នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើនរួមមាន Reuters, Bloomberg និង straitstimes ជាដើម នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២០ នេះ។

ការបង្ហោះនៅរាត្រីថ្ងៃសៅរ៍របស់តារាចម្រៀងរ៉េប រូបនេះបានផ្សព្វផ្សាយបន្តរាលដាលភ្លាមៗដោយមានការសរសេរសារឆ្លើយឆ្លងតាម Twitters ជាង ១០ ម៉ឺនដងក្នុងរយៈពេលមួយម៉ោងដំបូង។ លោក Kanye West គឺមានអ្នកតាមដាន (followers) ចំនួន ២៩,៣ លាននាក់នៅលើបណ្តាញសង្គម Twitter ។ លោក Kanye ភ្លាមៗក៏ក្លាយជាប្រធានបទក្តៅគគុកឈានមុខគេលេខមួយនៅលើបណ្តាញសង្គម Twitter ក្នុងសហរដ្ឋអាមេរិក។

គេមិនទាន់ដឹងច្បាស់ទេថាតើតារាចម្រៀងរ៉េប រូបនេះ មានភាពម៉ឺងម៉ាត់ចំពោះការប្រជែងយកតំណែងប្រធានាធិបតីក្នុងរយៈពេលបួនខែមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ឬប្រសិនបើគាត់បានដាក់ឯកសារផ្លូវការណាមួយដើម្បីប្រកួតប្រជែងនៅលើសន្លឹកឆ្នោតនៃការបោះឆ្នោតរបស់រដ្ឋអាមេរិក ។
ថ្ងៃផុតកំណត់ក្នុងការបន្ថែមបេក្ខជនឯករាជ្យទៅក្នុងសន្លឹកឆ្នោតមិនទាន់បានអនុម័តនៅក្នុងរដ្ឋជាច្រើននៅឡើយ ។

ប៉ុន្តែប្រសិនបើលោក Kanye West ពិតជាយករឿងប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកជាការពិតមែន វានៅមានដំណើរវែងឆ្ងាយនៃការឆ្ពោះទៅរកការករប្រកួតប្រជែង ដែលស្ទើរតែមិនអាចប្រកែកបានសម្រាប់បេក្ខជនភាគច្រើនរួមទាំងការចាប់ផ្តើមយុទ្ធនាការពីដំបូងនៅខែកក្កដានៃឆ្នាំបោះឆ្នោត។
គាត់នឹងត្រូវមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានសន្លឹកឆ្នោតនៅទូទាំងរដ្ឋចំនួន ៥០ និងសង្កាត់កូឡុំបៀ ក៏ដូចជាកសាងអង្គការនយោបាយថ្នាក់ប្រធានាធិបតីពីដំបូងដោយគ្មានការគាំទ្រពីហេដ្ឋារចនាសម្ព័ន្ធរបស់គណបក្សណាមួយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ