ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តីទូរស័ព្ទ​​ទៅប្រពន្ធថា៖ គាត់ជាន់​មីន​ផ្ទុះ​ដាច់​ជើង​​ហើយ មក​ជួយ​​យក​​គាត់​​ផង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ទាំង​២ ខណៈដើរ​ចូល​ទៅ​ដាក់​អន្ទាក់​សត្វ​ក្នុង​តំបន់​ស​នៃ​បន្ទាត់​ព្រំដែន​ កើតឡើង​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៣ ​មិថុនា​ ​ស្ថិត​នៅ​ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ញ៉ែ​ម…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​ជួប​គ្រោះថ្នាក់​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ទាំង​២ ខណៈដើរ​ចូល​ទៅ​ដាក់​អន្ទាក់​សត្វ​ក្នុង​តំបន់​ស​នៃ​បន្ទាត់​ព្រំដែន​ កើតឡើង​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៣ ​មិថុនា​ ​ស្ថិត​នៅ​ភូមិ​ទំនប់​ដាច់​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។​

ជន​រង​គ្រោះ​ឈ្មោះ​ញ៉ែ​ម ​ឆឹ​ម​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជោគជ័យ​ឃុំ​និង​ស្រុក​កើតហេតុ ​។ ប្រភព​ពី​សមត្ថកិច្ច​ជួរ​មុខ​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ចូល​ទៅ​ដាក់​អន្ទាក់​សត្វ​ក្នុង​តំបន់ហាមឃាត់​ចម្ងាយ​ពី​ទំនប់​ក​៥​ប្រហែល​២០០​ម៉ែ​ត្រ ក៏​ជាន់​មីន​ប្រភេទ​៥៨​ផលិត​នៅ​ប្រទេស​រុ​ស្សី​បណ្តាល​ឲ្យ​ដាច់​ជើង​ទាំង​២​។

​ប្រភព​បន្ត​ទៀត​ថា​ ក្រោយ​ផ្ទុះ​មីន​ហើយ ជន​រង​គ្រោះក៏​បាន​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ថា​ «គាត់​ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ហើយ​ៗ ឱ្យគេ​ជួយ​យក​គាត់​ផង​» ។​ ក្រោយ​ទទួល​បាន​ព័​ត៌​មាន​ពី​ប្រពន្ធ​ជន​រង​គ្រោះ​សមត្ថកិច្ច​ព្រំដែន​គោក​លេខ​៩១១​សហ​ការណ៍​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ​និង​យោធា​ប្រចាំការ​ក្បែរ​នោះ​ចូល​ទៅ​សង្គ្រោះ​យក​ជន​រង​គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ភ្លាម​ៗ ។

អត្ថបទសរសេរ ដោយ