ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន2ថ្ងៃ​ ទំរាំដឹងនិងឃើញ គឺ​ហួស​ពេល​​ទៅ​​​ហើយ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ បុរស​ម្នាក់​ដើ​ចេញពីផ្ទះ​អស់​រយៈពេល​២​ថ្ងៃ​មកហើយ ខណៈ​ប្រពន្ធ​កូន​ដើរ​រុករក​ទើប​បាន​ប្រទះ​ឃើញ​ដេក​ដួល​ស្លាប់​​​នៅ​ក្បែរ​មាត់​ត្រពាំង​ទឹករហូតធុំក្លិន​ ទើបបង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ មិថុនា ស្ថិត​ក្នុងភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក បន្ទាយ​អ​ម្ពឹ​ល…

ខេត្តឧត្តរមានជ័យ៖ បុរស​ម្នាក់​ដើ​ចេញពីផ្ទះ​អស់​រយៈពេល​២​ថ្ងៃ​មកហើយ ខណៈ​ប្រពន្ធ​កូន​ដើរ​រុករក​ទើប​បាន​ប្រទះ​ឃើញ​ដេក​ដួល​ស្លាប់​​​នៅ​ក្បែរ​មាត់​ត្រពាំង​ទឹករហូតធុំក្លិន​ ទើបបង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២​ មិថុនា ស្ថិត​ក្នុងភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរ​មានជ័យ​។

ស្ត្រី​​ឈ្មោះ​ជា តូ​អាយុៈ​៥៣​ឆ្នាំ​ ត្រូវជា​ប្រពន្ធ បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ​ប្តី​គាត់ឈ្មោះ​ខ្លូត គឿ​ន
​អា​យុ​​​៥១​ឆ្នាំ​​​រូប​នេះ ​តែងតែ​ផឹកស៊ី​ស្រវឹង​ជា​រៀង​រាល់ថ្ងៃ​ និងតែង​រករឿង​ប្រពន្ធ​កូន​រួច​ដើរ​ចេញពីផ្ទះ​ដាច់​បាយ​ដាច់​ទឹក​ទាល់តែ​ពេលល្ងាច​ទើប​ចូល​ផ្ទះ​វិញ​។

​​ស្ត្រី​ជា​ប្រពន្ធបន្តថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​​នោះ ​​ប្តី​បាន​រករឿង​ប្រពន្ធ​កូន​ហើយ​រួច​ហើយ​ក៏​ដើរចេញ​បាត់​ពី​ផ្ទះ​ដោយ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញទេ ។ ហើយ​គាត់​​និងកូនប្រសារ​ បាន​ចេញ​ទៅតាម​រក​នៅ​ឯ​ចំការ​​ ក៏​ប្រទះ​ឃើញ​ដេក​ដួល​ស្លាប់​​​នៅ​នឹង​មាត់​ត្រពាំង​បែបនេះ ។ ​ភ្លាមៗ កូន​​បាន​រាយការណ៍​​ទៅ​សមត្ថកិច្ច​​​ចុះ​មក​ពិនិត្យ​។

​កម្លាំង​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ សមត្ត​កិច្ចបាន​ធ្វើការ​សហ​ការ​​ជាមួយ​គ្រូពេទ្យ​ និងក្រុម​អាជ្ញាធរ​ភូមិ​ឃុំ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​នៅ​ជុំវិញ​ និងពិនិត្យ​​លើ​សាកសព គឺ​ពុំ​មាន​ស្នាម​​កត់សម្គាល់​នោះទេ ។

អត្ថបទសរសេរ ដោយ