ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ជាច្រើនប៉ះ​ទង្គិច​​នឹង​​ប៉ូលិស វាយ​​បំផ្លាញ​ ​ប្លន់​តាម​ហាង​​ដូច​ឆាក​នៃ​សង្គ្រាម​

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ឆាក​នៃ​ស​ង្ក្រា​ម​ស៊ី​វិល​មួយ និង​អំពើ​ហិង្សា​ព្រមទាំង​ការ​បំផ្លាញ និង​ការ​ប្លន់ កើត​​មាន​កាលពី​យប់​ថ្ងៃ​ទី​២០ រហូត​មក​ដល់​ថ្ងៃទី​​២១​ ខែ​​មិថុនា​ ឆ្នាំ​២០២០ នៅ​ទីក្រុង…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ឆាក​នៃ​ស​ង្ក្រា​ម​ស៊ី​វិល​មួយ និង​អំពើ​ហិង្សា​ព្រមទាំង​ការ​បំផ្លាញ និង​ការ​ប្លន់ កើត​​មាន​កាលពី​យប់​ថ្ងៃ​ទី​២០ រហូត​មក​ដល់​ថ្ងៃទី​​២១​ ខែ​​មិថុនា​ ឆ្នាំ​២០២០ នៅ​ទីក្រុង STUTGART​ ប្រទេស​អា​ល្លឺ​ម៉​ង់​ បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​ខាង​នយោបាយ​នៅ​អា​ល្លឹ​ម៉​ង់ ក្រោយ​អំពើ​ប្លន់​តាម​ហាង​នានា ​និង​ការ​ប៉ះទង្គិច​គ្នា រវាង​យុវជន​ច្រើន​រយ​នាក់ និង​ប៉ូលិស​ក្នុង​ទីក្រុង​នោះ​។

ប៉ូលិស​ជាង​១០​នាក់​រង​របួសស្រាល ​ហើយ​មនុស្ស​ជាង​២០​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ពេល​មាន​អំពើ​ហិង្សា​ក្នុង​ទីក្រុង ដែល​ផ្ទុះ​ឡើង​បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស រឿង​គ្រឿងញៀន​មួយ​ដែល​ប្រែ​ក្លាយទៅជា​ការ​ប៉ះទង្គិច​គ្នា​។

យុវជន​ជា​ច្រើន​រយ​នាក់​ ពោលគឺ​​រហូត​ដល់​៥០០​នាក់ បាន​លើកគ្នា​ជា​ក្រុម​តូច​ៗ​ឆ្ពោះ​មក​កណ្ដាល​​ក្រុង ហើយ​បង្កចលាចល​រយៈពេល​ជា​ច្រើន​ម៉ោង​។ ដោយ​បិទមុខ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​កំណត់​ដឹង​អត្តសញ្ញាណ ពួក​គេ​បាន​វាយ​បំផ្លាញ​បណ្ដា​រថយន្ត​របស់​ប៉ូលិស ដែល​ចត​នៅ​តាម​ដង​វិ​ថី ដោយ​វាយ​បំបែក​កញ្ចក់​នឹង​ដំបង​ដែក​។

ពួក​គេ​គប់​ដុំ​ថ្ម ​និង​របស់របរ​នានា​ដែល​ទាញ​យក​បាន​តាម​ផ្លូវ​ ឬ​តាម​ការដ្ឋាន​សាងសង់ លើ​រថយន្ត​​ឯទៀត​ៗ​របស់​កងកម្លាំង​ប៉ូលិស ដែល​កំពុង​បើកបរ ហើយ​វាយប្រហារ​លើ​ប៉ូលិស​។ សរុប​ប៉ូលិស​ជាង​១០​នាក់​រង​របួសស្រាល​។

តាម​ផ្លូវ​ពួក​បះបោរ​បាន​កម្ទេច​កញ្ចក់​ហាង​ជា​ច្រើន រួច​ហាង​​មួយ​ចំនួន​រង​ការ​ប្លន់​យក​ឥ​វ៉ា​ន់ ជា​ពិ​​សេស​តាម​មហាវិថី​ពាណិជ្ជកម្ម​មួយ ដូច​ការ​បង្ហាញ​តាម​វី​ដេ​អូ​នានា​ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ ទូរទស្សន៍​ក្នុងស្រុក​មួយ​និយាយ​ជា​ពិសេស ពី​ការ​ប្លន់​ក្នុង​ហាង​លក់​គ្រឿងអលង្ការ​មួយ និង​គ្រឹះស្ថាន​ភោជនីយដ្ឋាន​មួយ​ព្រមទាំង​ហាង​ទូរស័ព្ទ​ដៃ​មួយ​។

ភាព​ស្ងប់ស្ងាត់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ នា​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ក្រោយ​ការ​លើក​មក​ដល់​នៃ​កម្លាំង​បន្ថែម​របស់​ប៉ូលិស​។

ខុស​ពី​ប្រទេស​អឺរ៉ុប​ឯទៀត​ៗ ​ឬ​សហរដ្ឋអាមេរិក អំពើ​ហិង្សា​បែប​នោះ​កម្រ​មាន​ណាស់​នៅ​អា​ល្លឺ​ម៉​ង់ ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://twitter.com/i/status/1274626036341317632

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ