ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្ម​ជាតិ​វាយប្រហារ​ផ្ទះ​​អស់​ច្រើន​ខ្នង​​ក្នុងស្រុកមេម៉ត់​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ភ្លៀង​ធ្លាក់​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​​បាន​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​រលំ​ទាំងស្រុង​ចំនួន​២​ខ្នង​ និង​៦​ខ្នង​ទៀត​របើក​ដំបូល​ តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ​។ ហេតុការណ៍​​ខាងលើ​នេះ​បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ​មិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មដារ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ភ្លៀង​ធ្លាក់​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​​បាន​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​រលំ​ទាំងស្រុង​ចំនួន​២​ខ្នង​ និង​៦​ខ្នង​ទៀត​របើក​ដំបូល​ តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ ​។

ហេតុការណ៍​​ខាងលើ​នេះ​បានកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២០ ​មិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​ថ្មដារ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ ។​

លោក​វរសេនីយ៍ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រដូវវស្សា​អោយ​តែ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​មក​លើ​ស្រុក​មេមត់​នា​ពេល​កន្លង​មក តែងតែ​បង្ក​ឲ្យ​មាន​ខូចខាត​ក្នុង​នោះ​រួម​មាន​ដូច​ជា​បាក់​ដើម​កៅស៊ូ របើក​ដំបូលផ្ទះ និង​រលំ​ផ្ទះ​ជាដើម​។

អធិការ​នគរបាល​ស្រុក​មេមត់​បាន​ប្រាប់​បន្ត​ថា​ ចំពោះ​គ្រោះ​ធម្មជាតិ​ដោយ​ភ្លៀង​ធ្លាក់​​លាយឡំខ្យល់កន្ត្រាក់​​ដែល​បានកើតឡើងនា​​ថ្ងៃ​កើតហេតុ​ខាងលើ​នេះ បណ្ដាល​ឱ្យខូ​ច​ខាត​ផ្ទះ​សរុប​ចំនួន​៨​ខ្នង​ ក្នុង​នោះ​ខូច​ខាត​ទាំងស្រុង​ចំនួន​២​ខ្នង​រួម​មាន​ ១-​ឈ្មោះ​យាន តែ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង២-​ឈ្មោះ មិះ ជាតិ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

​រីឯផ្ទះ​​ចំនួន៦​ខ្នង​ទៀត​​ដែល​រង​ខូ​ច​ខាត​របើកដំបូល​ដូច​ជា​ ១-​ឈ្មោះ ងុ​ិ​ល មិះ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ​(រ​បេ​ី​ក​ដំបូល​ប្រក់​​ក្បឿង​ចំនួន​២០០​សន្លឹក​) ២-​ឈ្មោះ ងុ​ិ​ន យាន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ (​ខូ​ច​ខាត​ដំបូល​ក្បឿង​អស់​៣០០​សន្លឹក​) ៣-​ឈ្មោះ កាច ខ្លោត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ (​ខូ​ច​ខាត​ដំបូល​ក្បឿង​អស់​១២០​សន្លឹក​) ៤-​ឈ្មោះ ងួ​ន ស៊ួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​ (​ខូ​ច​ខាត​ដំបូល​ដែក​អស់​១២​សន្លឹក​) ៥-​ឈ្មោះ សុ​ិ​ក ទួ​ច ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ខូ​ច​ខាត​ដំបូល​ក្បឿង​អស់​១៥០​សន្លឹក​) និង​៦-​ឈ្មោះ ហ៊ុន លី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ
(​ខូ​ច​ខាត​ដំបូល​ដែក​អស់​៦​សន្លឹក​) នៅ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ​។

សូម​បញ្ជាក់​ថា ​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​នា​ពេល​កន្លង​មក ឲ្យ​តែ​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​មិន​ថា​ ​គ្រោះធម្មជាតិ​ដែលកើតឡើង​​ដោយសារ​​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ ឬ​​ទឹកជំនន់​ទន្លេមេគង្គ ​និង​ហេតុការណ៍​អ្វី​ផ្សេង​ៗ​ទៀត​ដែលកើតឡើង គឺ​ក​ម្លាំ​ង​សមត្ថកិច្ច​តែងតែ​ចុះ​អន្តរាគម​ន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ