ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អាជ្ញាធរ​ខេត្ត​បញ្ជាក់​ច្បាស់​ហើយ​នៅ​តែ​​មិន​ជឿ ប្រយ័ត្ន​បាប

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់ថា​ ការ​ធ្វើ​ទំនប់​សណ្តរ​ទន្លេ​វ៉ៃ​គោ​ ដើម្បី​ទប់ទឹក​មិន​ឲ្យ​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ មិនមែន​យក​ដី​មាត់ទន្លេ​ពុះ​ឡូ​ត៍លក់​ទេ ហើយ​ក៏​គ្មាន​គម្រោង​ធ្វើ​ជា​តំបន់​ទេសចរណ៍​នោះ​ដែរ​។​ អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​បញ្ជាក់​បែប​នេះ​ ដោយ​មាន​លិចឮ​ពាក្យ​ច​ចាម​អារ៉ាម​ថា អាជ្ញាធរ​ខេត្ត​លើក​ទំនប់​អមតាម​បណ្តោយ​មាត់ទន្លេ​វ៉ៃ​គោ…

ខេត្តស្វាយរៀង ​៖​ អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់ថា​ ការ​ធ្វើ​ទំនប់​សណ្តរ​ទន្លេ​វ៉ៃ​គោ​ ដើម្បី​ទប់ទឹក​មិន​ឲ្យ​ជន់​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ មិនមែន​យក​ដី​មាត់ទន្លេ​ពុះ​ឡូ​ត៍លក់​ទេ ហើយ​ក៏​គ្មាន​គម្រោង​ធ្វើ​ជា​តំបន់​ទេសចរណ៍​នោះ​ដែរ​។​

អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​បញ្ជាក់​បែប​នេះ​ ដោយ​មាន​លិចឮ​ពាក្យ​ច​ចាម​អារ៉ាម​ថា អាជ្ញាធរ​ខេត្ត​លើក​ទំនប់​អមតាម​បណ្តោយ​មាត់ទន្លេ​វ៉ៃ​គោ ដើម្បី​យក​ដី​ជាប់មាត់​ទន្លេ​វ៉ៃ​គោ​ពុះ​ឡូ​ត៌​លក់​។ អាជ្ញាធរ​បញ្ជាក់​ថា មិន​មែន​ជា​ការ​ពិត​ទេ សូមកុំ​យល់​ច្រឡំ ការ​ធ្វើ​ទំនប់​សណ្តរ​ទន្លេ​វ៉ៃ​គោ​មិនមែន ដើម្បី​យក​ដី​មាត់ទន្លេ​ពុះ​
ឡូ​ត៍លក់​ឬ​ធ្វើ​ជា​តំបន់​ទេសចរណ៍​នោះ​ទេ នេះ​ជា​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ខេត្ត​តាំងពី​ជំនាន់​ឯកឧត្តម​ជៀង អំ​នៅ​ជា​អភិបាល​ខេត្តស្វាយរៀង​ម្លេះ លោក​បាន​ដាក់​សំណើរ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​ធ្វើ​សណ្តរ​ទន្លេ​ដើម្បី​ទប់​កុំ​ឲ្យ​ទឹកជំនន់​ជន់​លិច​លំនៅ​ឋាន របស់​ប្រជាពលរដ្ឋ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង ប្រាប់​អ្នក​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​២១​មិថុនា​២០២០​នេះ​។

​លោក​ហែម​ពិសិដ្ឋ​បន្ត​ថា គម្រោង​នេះ​បាន​ទន្លាក់​កញ្ចប់​ថវិកា តាំងពី​មុន​សម័យ​កូ​វី​ដ​១៩ ហើយ​អ្នក​ទទួល​គម្រោង​គឺ​ក្រសួង​ធនធានទឹក មាន​បណ្តោយ​ប្រវែង​២,៣០០​ម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​ទៅ​ទឹ​ស​ខាងជើង អម​តាម​បណ្តោយ​មាត់ទន្លេ​វ៉ៃ​គោ ទៅ​ដល់​ភូមិ​មេលោង​ហើយ​គម្រោង​លើក​ទំនប់​សណ្តរ​នេះ​នៅ​ធ្វើ​ច្រើន​កន្លែង​ទៀត តាម​ប្លង់ ពីព្រោះ យើង​ត្រូវ​លើក​ទំនប់​ឲ្យ​ខ្ពស់​ជាង​នេះ​ទៀត ហើយ​បើ​មិន​ធ្វើ​ទំនប់​ទប់ទឹក​ទេ ទឹក នឹង​ជន់​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​០៤​ភូមិ​គឺ​ភូមិ​សាលាស្រុក​ចាស់ ភូមិ​ព្រៃ​ឆ្លាក់ ភូមិ​អណ្តូង​តា​សី ភូមិ​មេលោង សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយ​រៀង​។

លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​សណ្តរ​ទន្លេ​នេះ ក្រៅពី​ទប់​កុំ​ឲ្យ​ទឹក​ជន់​លិច​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ គឺ​ទុក​ទឹក​ធ្វើស្រែ​ប្រាំង​និង​ប្រយោជន៍​មួយទៀត​គឺ ជា​ប្រភព​ទឹក​ផលិត​ទឹក​ស្អាត នា​ពេល​ខាង​មុខ​ឲ្យ​មាន​បរិមាណ​ច្រើន​តាម​តម្រូវការ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ