ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​! នឹង​មាន​បាតុភូត​សូរ្យគ្រាស​ហើយ ចាំ​មើល​ទាំងអស់​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដំណឹង​បាតុភូត​សូរ្យគ្រាស ដែល​នឹង​កើតឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ គឺជា​បាតុភូត​សូរ្យគ្រាស​ចិញ្ចៀន​ភ្លើង គេ​ហៅ​ថា Annular…

រាជធានី​ភ្នំពេញ ៖ ដំណឹង​បាតុភូត​សូរ្យគ្រាស ដែល​នឹង​កើតឡើង​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ គឺជា​បាតុភូត​សូរ្យគ្រាស​ចិញ្ចៀន​ភ្លើង គេ​ហៅ​ថា Annular Solar Eclipse ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​កម្ពុជា​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២០ ។

មូលហេតុ​ដែល​គេ​ហៅ​វា បែប​នេះ គឺ​ដោយសារ​វា​កើតឡើង​នៅ​ពេល​យើង​មើល​ពី​ផែនដី​ទៅ គឺ​មួយ​តួខ្លួន​ព្រះ​ច័ន្ទ​បាំង​ព្រះអាទិត្យ​មែន តែ​មិន​ជិតឈឹង ឬ​ធ្វើ​ឲ្យ​ងងឹត​តែ​ម្តងនោះ​ឡើយ ព្រោះ​ព្រះ​ច័ន្ទ​មើលទៅ​រាង​តូច​ជាង​ព្រះអាទិត្យ ដែល​នេះ បណ្តាល​ឲ្យ​សូរ្យគ្រាស​នោះ មើលទៅ​ដូច​ជា ចិញ្ចៀន​ភ្លើង​មួយ​យ៉ាង​ដូច្នោះ​។

ដ្បិត​កម្ពុជា​យើង​អាច​មើលឃើញ​បាតុភូត​សូរ្យគ្រាស​នោះ​ពិតមែន ប៉ុន្តែ​វា​នឹង​បង្ហាញខ្លួន​ត្រឹម​ជា​លក្ខណៈ​បាតុភូត​សូរ្យគ្រាស មិន​ពេញលេញ (Partial Solar Ecipse) តែ​ប៉ុណ្ណោះ ។ សម្រាប់​កន្លែង​ដែល​មានឱកាស​មើលឃើញ​វា ក្នុង​ទម្រង់​ពេញ​ជា Annular Solar Eclipse តែ​ម្តង គឺ​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក ប៉ា​គី​ស្ថាន ឥណ្ឌា និង​ចិន ជាដើម ។

សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​នឹង​មើលឃើញ​វា ជា​សូរ្យគ្រាស​មិន​ពេញលេញ​នៅ​ខ្ទង់​វេលា​ម៉ោង​០២​និង​០០​នាទី​រសៀល ដល់​ម៉ោង​ខ្ទង់​០៣​និង​០០​នាទី​រសៀល ហើយ​នៅ​ម៉ោង​០៤​និង​០០​នាទី​រសៀល វា​នឹង​បាត់​ទៅ​វិញ ។

គួរ​ជម្រាប​ថា សូរ្យគ្រាស​ខាងលើ គឺជា​បាតុភូត​សូរ្យគ្រាស​ដំបូង​បំផុត​ប្រចាំ​ទសវត្សរ៍​នេះ ។ ក្នុង​ឆ្នាំ​២០២០​នេះ គឺ​មាន​បាតុភូត​សូរ្យគ្រាស​សរុប​ចំនួន​០២ ដោយ​មួយ​លើក​ទៀត នឹង​កើតឡើង​នៅ​ខែធ្នូ ជា​សូរ្យគ្រាស​ពេញ​ធម្មតា (Total Solar Eclipse) ដែល​នឹង​អាច​មើលឃើញ​តែ​នៅ​តំបន់ អា​មេ​រិ​ក ខាងត្បូង​ប៉ុណ្ណោះ ។ កាលពី​ខែធ្នូ ឆ្នាំ​២០១៩ បាតុភូត​សូរ្យគ្រាស Annular Solar Eclipse ក៏​បាន​កើតឡើង​ដែរ ហើយ​កាលនោះ​កម្ពុជា អាច​មើលឃើញ​វា ក្នុង​ទម្រង់​ជា​សូរ្យគ្រាស​មិន​ពេញលេញ ៕