ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​អ្នក​លក់ដូរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​លើ​ចិញ្ចើម​​ផ្លូវ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក អុ​ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ លោក អុ​ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បាន​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​តាម​រទេះ​ដូចជា លក់ដូរ​សម្លៀក​បំពាក់ បន្លែ ត្រី​សាច់ និងភេសជ្ជៈ​ផ្សេង​ៗ​នៅ​តាម​ផ្លូវ​សាធារណៈ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។ ជាមួយ​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​មក​ពី​ខេត្ត​ផ្សេង​ៗបាន​ស្នាក់​នៅ​លើ​រទេះ​រុ​ឺ​ម៉ក​របស់​ពួក​គាត់​តែ​ម្តង ដោយ​ពុំ​មាន​កន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ តែ​បងប្អូន​ពលរដ្ឋ​មួយ​ចំនួន​ទៀត គាត់​ក៏​មាន​កន្លែង​ស្នាក់​នៅ ឬ​ជួល​ផ្ទះ​នៅ​ត្រឹមត្រូវ​ដែរ ។

លោក អុ​ី សុខ​ឡេ​ង ថ្លែង​ថា សម្រាប់​ក្រុងព្រះ​សីហ​នុ ដាច់ខាត​មិន​ត្រូវ​ឲ្យ​មាន​អ្នកលក់​តាមរុ​ឺ​ម៉ក​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​ទៀត​ទេ ព្រោះ​ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ។ ដោយសារ​មាន​ពលរដ្ឋ​ជា​អ្នកលក់ដូរ​តាម​រទេះ​នេះ ភាគច្រើន​មក​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ក្រុងព្រះសីហនុ ដូច្នេះ​លោក​បាន​ប្រាប់​ថា បើសិន​មាន​តូប​ជួល​លក់ដូរ​ត្រឹមត្រូវ និង​មានកន្លែង​ស្នាក់​នៅ​ត្រឹមត្រូវ អាច​បន្ត​លក់ដូរ​ទៀត​បាន តែ​សម្រាប់​អ្នក​ដែល​មិន​គោរព​តាម និង​ពុំមាន​ទីតាំង​ត្រឹមត្រូវ​ទេ គឺ​លោក​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ។ បើ​ពលរដ្ឋ​មក​ពី​ខេត្ត​ណា អញ្ជើញរៀបចំ​ទៅ​ស្រុក​កំណើត​ខ្លួន​វិញ ព្រោះ​ក្រុង​ព្រះសីហ​នុ​កំពុង​អភិវឌ្ឍន៍ ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាតិ​-​អន្តរជាតិ និង​មិន​បន្ត​ឲ្យ​មានការ​លក់ដូរ​បែប​នេះ​ទៀត​ទេ ។

ដោយឡែក បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ ភាគច្រើន​មក​ពី​តាម​បណ្ដា​ខេត្ត បានសំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ក៏​ដូច​ជា​លោក អី​ុ សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ សូមមេត្តា​យោគយល់ និង​ជួយ​សម្រួល​ដល់​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​បច្ចុប្បន្ន​កំពុង​តែ​ជួប​នូវ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​យ៉ាង​ធំធេង ។

អ្វី​ៗ​គឺ​ពឹងផ្អែក​ទៅ​លើ​របរ​អាជីវកម្ម​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​តែ​ប៉ុណ្ណោះ ព្រោះ​ពួក​គាត់​ពុំ​មាន​លទ្ធភាព​ជួល​ផ្ទះ​គេ ជួល​​តូបឬ​ស្តង់​ណាមួយ​សម្រាប់​ប្រកប​អាជីវកម្ម​នោះ​ទេ​។ ដូចនេះ ពួក​គាត់​មាន​តែ​ការ​អង្វរករ សូម​ការ​យោគ​យល់ បើ​អាច​សូម​សម្រួល​ទីតាំង​ណាមួយ ដល់​ពួក​គាត់ ដើម្បី​ប្រកប​អាជីវកម្ម​ផង ។ ការ​ព្រមាន​ចាត់​វិធាន​ការ​ដល់​អ្នកមាន​មុខរបរ​លើ​រទេះ រឺ​ុ​ម៉ក ដែល​បាន​យក​ចិញ្ចើម​ផ្លូវ​លក់ដូរ​នោះ ប្រហែលជា​លំបាក​ក្នុង​កាលៈទេសៈ​កូ​វី​ដ​-១៩​នេះ ៕​

អត្ថបទសរសេរ ដោយ