ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ផ្លែ​ត្នោត​ខ្ចី​ បើ​មិន​ចេះ​​កា.ប់​គាស់​ទេ ច្បាស់​ជា​រយះ​​ដាច់​​ដុំ​ៗ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​ថា ​ទោះបី​របររកស៊ី​អ្វី​ក៏​ដោយ ឲ្យ​តែ​សុចរិត​ទៀងត្រង់​មិន​ចេះ​ដាច់​ពោះ​នោះ​ទេ ប៉ុន្តែ​នោះ​របរ​គាស់​ក្លែប​សាច់​ត្នោត​អាច​ចិញ្ចឹម​ជីវភាព​មួយ​គ្រា​ៗ​ តែបើ​មើល​ផ្ទាល់​ស្រៀវ​សាច់​តែ​ម្តង ព្រោះ​មុខកាំបិត​មុត​ផុយ​…​កាន់​ផ្លែ​ត្នោត​ដោយ​ដៃ​ម្ខាង ដៃ​ម្ខាង​ទៀតកាន់​កាំបិត​មុខធំ​កាប់​គាស់​យក​សាច់​បាន​ទាំងមូល ។…

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​ថា ​ទោះបី​របររកស៊ី​អ្វី​ក៏​ដោយ ឲ្យ​តែ​សុចរិត​ទៀងត្រង់​មិន​ចេះ​ដាច់​ពោះ​នោះ​ទេ ប៉ុន្តែ​នោះ​របរ​គាស់​ក្លែប​សាច់​ត្នោត​អាច​ចិញ្ចឹម​ជីវភាព​មួយ​គ្រា​ៗ​ តែបើ​មើល​ផ្ទាល់​ស្រៀវ​សាច់​តែ​ម្តង ព្រោះ​មុខកាំបិត​មុត​ផុយ​…​កាន់​ផ្លែ​ត្នោត​ដោយ​ដៃ​ម្ខាង ដៃ​ម្ខាង​ទៀតកាន់​កាំបិត​មុខធំ​កាប់​គាស់​យក​សាច់​បាន​ទាំងមូល ។ បើ​មិន​ចេះ​ ​កាប់​គាស់​មិន​បាន​ទាំងមូល​ទេ ច្បាស់​ជា​រយះ​ដាច់​ដុំ​ៗ​មិន​ខាន ។

ខណៈ​ដែល​កំពុងគាស់​ក្លែប​ត្នោត​ខ្ចី​សម្រាប់​ដាក់​លក់​នៅ​ចិញ្ចឹម​ផ្លូវថ្នល់​នៅ​ក្បែរ​ផ្សារ​ព្រែក​តូច​ទាំង​ប្តី​និង​ប្រពន្ធ​លោក ស៊ី​ម បាន​និយាយ​ថា ត្នោត​ដែល​លោក​នឹងប្រពន្ធ​កំពុង​កាប់​គាស់​លើ​ដៃ​យ៉ាង​មមាញឹក​នេះ​បាន​យក​មក​ពី​ខេត្តតាកែវ ក្បែរ​ភ្នំ​តា​ម៉ៅ ។ ដោយត្នោត​ទាំងនេះ ​ពេល​ខ្លះ​គាត់​ឡើង​កាប់​ដោយ​ខ្លួនឯង និង​ខ្លះ​ទៀត​ បាន​ទិញ​ពី​អ្នកស្រុក​មក​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ ។

លោក​បន្ត​ថា ត្នោត​ដែល​យក​មក​លក់​នេះ​ សម្រាប់​គេ​យក​ទៅ​ធ្វើ​បង្អែម ឬ​ហូប​លេង ព្រោះ​ជា​ផ្លែ​ត្នោត​ខ្ចី​ល្មម​ហូប មិនមែន​ជា​ត្នោត​សម្រាប់​ស្លរ​នោះ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ខ្លះ បើ​មាន​ម៉ូយ​ចង់ បាន​ផ្លែ​ត្នោត​ខ្ចី​សម្រាប់​យក​ស្ល​រលោក​ក៏​យក​មក​ឲ្យ​ម៉ូយ​ផង​ដែរ ។លោក​បន្ត​ថា ទោះបីជា​មាន​ភាព​ពិបាក​ក្នុង​ការ​ឡើង​កាប់​ផ្លែ​ត្នោត​យ៉ាងណា​ក្តី​ដើម្បី​ជីវភាព គ្រួសារ​លោក​បាន​ខំ ដោយ​មិន​ខ្លាច​នឿយហត់​នោះ​ទេ ព្រោះថា​ជា​មុខរបរ​មួយ មិន​ខុសច្បាប់ ហើយ​អាច​ចិញ្ចឹម​គ្រួ​សារបាន​មួយ​គ្រា​ៗ នៅ​ពេល​មាន​រដូវ​ត្នោត​ផ្លែ ។

លោក ស៊ី​ម ក៏​បាន​លើក​ឡើង​ទៀត​ថា​ត្នោត​ដែល​យក​មក​លក់​នេះ​ត្រូវ​បាន​ពុះ​យក​តែ​សាច់​ជា​ក្លែប​ៗ ដើម្បី​លក់​ដោយ​ក្នុង​មួយ​ក្លែប​៤០០​រៀល ពោល​គឺ​១០​ក្លែប​តម្លៃ​៤.០០០​រៀល ។ ប៉ុន្តែ បើ​មាន​អតិថិជន​ឬ​ម៉ូយ​អាច​លក់​ធូរ​ថ្លៃ​ជាង​នេះ​បន្តិច​ប៉ុណ្ណោះ​ហើយ​អ្នក​ដែល​ទិញ​គេ​ទិញ​ពី​១០​ទៅ​២៥​ក្លែប ។

លោក​ថា​ក្នុង​មួយ​ថ្ងៃ លោក​និង​ប្រពន្ធ​បាន​ដើរ​ប្រមូល​ទិញ ផ្លែ​ត្នោត​ពី​អ្នកស្រុក​និង​របស់​ខ្លួន ខ្លះ​យក​មក​លក់ ដោយ​លក់​បាន​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ក៏​មាន ទាំង​ដើម​ដែល​ចំណាយ​ទិញ​ពី​អ្នកស្រុក ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ក្នុង​មួយ​រដូវ លោក​អាច​លក់​សាច់​ត្នោត​ដែល​យក​តែ​ក្លែប​នេះ​បាន​ពី​៤​ទៅ​៦​ខែ​ប៉ុណ្ណោះ ព្រោះថា​ត្នោត​មាន​រដូវ​ផ្កា និង​ផ្លែ ។ ចំពោះ​ត្នោត​ដែល​យក​មក​នោះ មិន​សង្ឃឹមថា​លក់ដាច់​ទាំង​អស់នោះ​ទេ ពេល​ខ្លះ​សល់​ក៏​ចាស់​លក់​លែង​បាន​ក៏​ទុក​ចោល ឬ​ដឹក​ទៅ​វិញ​ដោយ​ទុកដាក់​ម្តុំ ដើម្បី​ឲ្យ​ដុះ យើង​អាច​កាប់​យក​កំពីង​វា​មក​លក់​ផង​ដែរ ។

ទាំង​ប្តី​ប្រពន្ធ​បាន​បញ្ជាក់​ថា «​ខ្ញុំ​លក់​មួយ​ថ្ងៃ​គ្រាន់​ចិញ្ចឹម​ជីវភាព​បាន​មួយ​គ្រា ព្រោះ​ថាបើ​មិន​រកស៊ី​របរ​នេះ​មិនដឹង​រក​អ្វី ហើយ​វា​ចំណាយ​ដើម​តិច ។ ខ្ញុំ​មានកូន​២​នាក់​នៅផ្ទះ​ជាមួយ​យាយ​តា ។ នៅ​ពេល​ប្រមូល​ផ្លែ​ត្នោត​បាន​ហើយ​ពួក​ខ្ញុំ​យក​មក​លក់​កន្លែង​នេះ ជាមួយ​អ្នក​ជិតខាង​ក្បែ​ង​នេះ ប្អូន​ឃើញ​ស្រាប់​ហើយ គាត់​ក៏​លក់​ត្នោត​ខ្ចី​ដូច​ខ្ញុំ​ដែរ គាត់​ក៏​មក​ពី​ស្រុក​ជាមួយ​ខ្ញុំ​ដែរ ។ ខ្ញុំ​លក់​បាន​មួយ​ថ្ងៃ​ប្រមាណ​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ តាម​ការយ​កមក​ច្រើន​ឬ​តិច​» ។

ចំណែក​លោកពូ​ម្នាក់​ទៀត​ដែល​កំពុង​លើក​ត្នោត​ពី​ជាល​ដើម្បី​មក​គាស់​យក​សាច់​លក់​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​គាត់​បាន​យក​ត្នោត​មក​ពី​អ្នកស្រុក​ក្បែរ​ជើងភ្នំ​តា​ម៉ៅ ហើយ​ត្នោត​នេះ​ខ្លះ​ទិញ​គេ​និង​ខ្លះ​ទៀត​របស់​ខ្លួនឯង​ដែល​ឡើង​កាប់​រួម​គ្នា ។ លោក​បន្ត​ថា ការ​លក់​មួយ​ថ្ងៃ​ៗ​បាន​ប្រាក់​ប្រហាក់​ប្រហែលជា​១០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ព្រោះ​ត្នោត​ដែល​បាន​យក​មក​លក់​គឺ​ប្រហែល​នឹង​លោក​ស៊ី​ម និង​អ្នកលក់​ផ្សេង​ទៀត ។ លោក​បន្ត​ថា​ការ​លក់​ត្នោត​នេះ​អាច​ចិញ្ចឹម​ជីវភាព​បាន​មួយ​គ្រា​ប៉ុណ្ណោះ​ក្រៅពី​ការ​ធ្វើស្រែ ។

សូម​ជម្រាប​ថា កន្លែង​ពួក​គាត់​លក់​ផ្លែ​ត្នោត​ខ្ចីស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​២១ នៅ​ខាងត្បូង​ផ្សារ​ព្រែកតូច
បើ​យើង​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ។ កន្លែង​នោះ​គេ​ឃើញ​អ្នកលក់​ផ្លែ​ត្នោត​ជា​ច្រើន​មាន​ដាក់​ឆត្រ​ជ្រក​ម្លប់​បាន​តម្រៀប​ជួរ​គ្នា​ដាក់​លក់​សុទ្ធតែ​ផ្លែ​ត្នោត​ខ្ចី​គាស់​យ៉ាង​ស្អាត គឺ​ធម្មជាតិ​សុទ្ធសាធ អត់​មាន​ថ្នាំ​គីមី​រក្សា​គុណភាព​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ