ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋរង់ចាំមើលវាសនាស្ត្រីដែលតដៃជាមួយប៉ូលិសពេលចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនកំពុងតែរង់ចាំមើលវាសនារបស់ជនសង្ស័យ ដែល ជាស្ត្រីមួយរូបបានតដៃ និងក្របួច ក អាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហា ផ្ទៃ នៅពេលដែលនគរបាលចុះឃាត់ខ្លួនស្ត្រីរូបនេះតាមដីកាបញ្ជាឲ្យចូលខ្លួនពីព្រះរាជ…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនកំពុងតែរង់ចាំមើលវាសនារបស់ជនសង្ស័យ ដែល ជាស្ត្រីមួយរូបបានតដៃ និងក្របួច ក អាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហា ផ្ទៃ នៅពេលដែលនគរបាលចុះឃាត់ខ្លួនស្ត្រីរូបនេះតាមដីកាបញ្ជាឲ្យចូលខ្លួនពីព្រះរាជ អាជ្ញា នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ពីបទគំរាមកំហែង ជេរប្រមាថសាធារណៈ តាមហ្វេសបុក នាពេលកន្លងទៅនោះ ត្រូវបានគេរាយការណ៍ថា មានគេរត់ការឲ្យមានការរួចខ្លួន ប៉ុន្តែត្រូវបាននគរបាលបដិសេធ ។

ស្ត្រីឈ្មោះ យឹម អេង ប្រតាយប្រតប់ជាមួយសមត្ថកិច្ចនគរបាល

យោងតាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលជាស្ត្រីនោះមានឈ្មោះ យឹម អេង អាយុ ៣៨ឆ្នាំ រស់នៅភូមិ ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយត្រូវបានប្រតាយប្រតប់ជាមួយសមត្ថកិច្ចនគរបាល ខណៈដែលនគរបាលចុះឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចផ្សារបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

មិនទាន់ទាំងចូលខ្លួនតាមដីការបស់តុលាការ រាជធានីភ្នំពេញ ឲ្យចូលខ្លួនផងនោះ ស្រាប់តែមានមន្ត្រីម្នាក់បានរត់ការទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យស្ត្រីរូបនេះរួចផុតពីទោស ដែលស្ត្រីរូបនេះបានប្រព្រឹត្តនាពេលកន្លងទៅ ដោយសារតែខ្លួនអាងមានលុយច្រើននោះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៣ មិថុនា កន្លងទៅថ្មីៗនេះ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល របស់ក្រសួងមហាផ្ទៃ បានចុះនាំខ្លួនស្ត្រីដែលមានឈ្មោះខាងលើនេះ គឺបន្ទាប់ពីមានដីកាបញ្ជាឲ្យចូលខ្លួន ពីព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ លោក កែវ សុធា នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រោយពីមានពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឡេង ម៉ូវ អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ស្ត្រីឈ្មោះ យឹម អេង ប្រតាយប្រតប់ និងក្របួចកអាវសមត្ថកិច្ចនគរបាល

យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឡេង ម៉ូវ បានបញ្ជាក់ថា ស្ត្រីដែលជាជន សង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈ ដល់ជនរងគ្រោះ ដែលជាមនុស្សចាស់ ដោយសារតែខ្លួនអាងមានលុយ ហើយស្ត្រីម្នាក់នេះក៏ជាអ្នកមានរឿងអាស្រូវជាច្រើនទាក់ទងនឹងករណីដីធ្លីផងដែរ ។

តាមពាក្យបណ្តឹង ពីជនរងគ្រោះ បានប្តឹងដល់ស្ត្រីរូបនេះឲ្យមានការសូមទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទារខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូ និងការខូចខាតប្រយោជន៍ផ្សេងៗ ចំនួនមួយលានដុល្លារអាមេរិក ។

យ៉ាងណាក៏ដោយ ការចុះឃាត់ខ្លួននេះ ពុំបានសម្រេចនោះទេ ដោយសារតែស្ត្រីរូបនេះ អាងខ្នង ហើយមានបក្ខពួកព័ទ្ធសមត្ថកិច្ច និងដកសោឡានរបស់សមត្ថកិច្ចនៅពេលដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួនតាមដីការបស់តុលាការនោះ ហើយមិនទាន់ទាំងបានចូលខ្លួនផង បែរជាស្ត្រីរូបនេះយកលុយឲ្យអ្នករត់ការ ដើម្បីឲ្យរួចខ្លួន ។ តែទោះជាយ៉ាងនេះក្តី ជន រងគ្រោះ និងមន្ត្រីនគរបាល មិនអាចយល់ព្រមបាននោះទេ ខណៈដែលស្ត្រីរូបនេះ មិន ទាន់បានចូលខ្លួនទៅតាមដីកាបញ្ជាឲ្យចូលខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះនោះ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ