គ្រាន់តែបិទប្រទេស៥ខែ ការពារកូវីដ១៩ បុរសម្នាក់ឡើង១០០គីឡូបន្ថែម(វីដេអូ)
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់អាយុ ២៦ឆ្នាំថ្មីៗនេះ ត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សដែលធាត់ជាងគេនៅ…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់អាយុ ២៦ឆ្នាំថ្មីៗនេះ ត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សដែលធាត់ជាងគេនៅ…
ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់អាយុ ២៦ឆ្នាំថ្មីៗនេះ ត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សដែលធាត់ជាងគេនៅ Wuhan បន្ទាប់ពីឡើងទម្ងន់រហូតដល់១០០គីឡូក្រាមថែម ក្នុងកំឡុងពេលចិនបិទប្រទេសរយៈពេល៥ខែ ដោយសារតែកូវីដ១៩។
បុរសដែលត្រូវបានគេស្គាល់ថា មានត្រកូល Zhou មុនពេលមានការប្រកាសបិទប្រទេស ក៏មិនមែនជាមនុស្សស្គមដែរ។ តែទោះបីជាយ៉ាងណា កាលពីមុនគាត់អាចទៅធ្វើការនៅហាងកាហ្វេដូចជាមនុស្សធម្មតា។ អ្វីៗត្រូវបានប្រែប្រួល នៅពេលដែល Zhou ត្រូវនៅផ្ទះ ព្រោះតែកូវីដ១៩ លុកលុយក្នុងប្រទេស។ ព្រោះតែមិនបានបញ្ចេញថាមពល គាត់ក៏ចាប់ផ្តើមឡើងទម្ងន់មិនឈប់ រហូតដល់មានទម្ងន់សរុប ២៨០គីឡូក្រាម ដែលលើសទម្ងន់ពីមុនដល់ទៅ១០០គីឡូក្រាម។
ករណីគួរឱ្យភ្ញាក់ផ្អើលរបស់ Zhou ត្រូវបានបង្ហាញឱ្យដឹងកាលពីសប្តាហ៍មុន ដោយវេជ្ជបណ្ឌិតម្នាក់ ដែលបានព្យាបាលគាត់នៅឯមន្ទីរពេទ្យភាគកណ្តាលនៃសាកលវិទ្យាល័យ Wuhan។ Zhou បានប្រាប់គ្រូពេទ្យថា គាត់មិនបានចាកចេញពីផ្ទះរបស់គាត់ តាំងពីមុនការបិទប្រទេស គឺនៅក្នុងខែមករា ហើយទម្ងន់របស់គាត់បានធ្វើឱ្យគាត់មិនអាចគេងលក់ស្រួលបានទេ ដែលជាហេតុធ្វើឱ្យគាត់ស្នើសុំជំនួយផ្នែកវេជ្ជសាស្ត្រ។
បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញបានព្យាយាមយក Zhou ចេញពីផ្ទះរបស់គាត់ និងចូលក្នុងរថយន្តសង្គ្រោះបន្ទាន់ គាត់ត្រូវបានគេដាក់ឱ្យចូលផ្នែកព្យាបាលជំងឺធ្ងន់ ដែលការធ្វើតេស្តដំបូងបង្ហាញរោគសញ្ញាផ្សេងៗដូចជា ជំងឺខ្សោយបេះដូង និងជំងឺផ្លូវដង្ហើម។ តែដោយសារ មាឌរបស់គាត់ បានធ្វើឱ្យវេជ្ជបណ្ឌិតពិបាកក្នុងការធ្វើតេស្តចាំបាច់ផ្សេងទៀតដូចជា សម្ពាធឈាមនិង វាស់ចង្វាក់បេះដូង។ រយៈពេល ១០ ថ្ងៃគ្រូពេទ្យព្យាយាមធ្វើឱ្យគាត់មានស្ថេរភាព ហើយនៅថ្ងៃទី១១ ខែមិថុនា គាត់ត្រូវបានប្រកាសថា មានស្ថេរភាព និងផុតពីគ្រោះថ្នាក់។
ក្រុមគ្រូពេទ្យ សង្ឃឹមថា Zhou អាចស្រកបានយ៉ាងហោចណាស់ ២០គីឡូ ក្នុងពេល៣ខែ ដូចនេះទើបអាចកាត់បន្ថយគ្រោះថ្នាក់ក្នុងការវះកាត់បាន៕ ដកស្រង់ចេញពីវេបសាយ ៖ odditycentral (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ