ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចៅក្រម​សាលាឧទ្ធរណ៍ សម្រេចទោស​ម្តាយ​​11ឆ្នាំ ឯកូនស្រី10ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក អុ​ិ​ន ចាន់​វិបុល ចៅក្រម​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុ​នា ឆ្នាំ​២០២០ បាន​សម្រេច​ប្រកាស​សាលដីកាផ្តន្ទាទោស​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ លោក អុ​ិ​ន ចាន់​វិបុល ចៅក្រម​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុ​នា ឆ្នាំ​២០២០ បាន​សម្រេច​ប្រកាស​សាលដីកាផ្តន្ទាទោស​ជនជាប់ចោទ ​ដែល​ជា​ម្តាយ​និងកូនស្រី​ដែល​ចាក់​សម្លាប់​កូនប្រសា​-​ប្តី ដោយតម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល ។

ពិរុទ្ធជន​ជា​ម្តាយក្មេក​ឈ្មោះ គង់ ធីតា ហៅ​ម៉ាក់​ស្រី​ស អាយុ​៤៩​ឆ្នាំ មុខរបរ​កាត់ដេរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​២៣​ហ្សុ​ី ផ្លូវ​បេតុង ភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១១​ឆ្នាំ និង​កូនស្រី​ដែល​ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ហៅ​ស្រី​ស អាយុ​២០​ឆ្នាំ ដាក់​ពន្ធនាគារ​១០​ឆ្នាំ និង​តម្រូវ​ឲ្យ​ជនជាប់ចោទ​ទាំង​២​នាក់ សង​សំណង​២០០​លាន​រៀល ។

ពិរុទ្ធជន​ម្ដាយ​និង​កូនស្រី​នេះ មុន​ពេល​ចាប់ខ្លួន​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​កន្លែង​កើតហេតុ បាន​ចាក់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉​ត ហៅ គឹ​មសីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទិញ​-​លក់​អចល​ន​ទ្រព្យ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មានស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ។ សូម​បញ្ជាក់​ថា លោក សុង ប៊ុ​ណ្ណា​រិ​ទ្ធី ចៅក្រម​ជំនុំជម្រះ​សាលាដ​បូ​ង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ បាន​ប្រកាស​សាល
ក្រម​លើ​សំណុំរឿង​ឃាតកម្ម ដែល​ម្តាយ​និង​កូនស្រី​បាន​រួម​គ្នា​សម្លាប់​បុរស​ដែល​ត្រូវជា​ប្តីនិង​ជា​កូនប្រសា ដោយ​ចោទ​ពី​បទ​ឃាតកម្ម​តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០០​លាន​រៀល ។

គួរ​រំឭក​ថា គ្រួសារ​ខាងលើ ដោយសារ​មាន​ជម្លោះ​ពាក្យ​សម្តី ធ្វើ​ឲ្យ​ប្រពន្ធ​និង​ម្តាយក្មេក ក្លាយជា​ឃាតករ​កាប់​ចាក់​ប្តី​ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខណ្ឌ​សែន​សុខ ហើយ​បាន​ចាក់សោ​បង្ខាំង​សព​ទុក​ក្នុង​បន្ទប់ រួច​នាំ​គ្នារ​ត់ទៅ​ផ្ទះ​នៅ​ឯ​ខណ្ឌចំការមន ។
លុះ​ស្អែក​ឡើង វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែឧសភា បន្ទាប់​កើតហេតុ ជនទាំង​២​នាក់​បាន​ចូលខ្លួន​មក​សារភាព​នៅ​ប៉ុស្តិ៍​នគរបាល ហើយ​នគរបាល​ក៏​បាន​ឃាត់ខ្លួន​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង ៕

កែសម្រួលដោយ