ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលស​ម​ត្ថ​កិច្ច​ព័ទ្ធ​​ចាប់​ចោរ​គាស់ផ្ទះជាង​២ម៉ោង​ ទី​បំផុត​ចាប់​បាន​តែខ្យល់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​ម្នាក់​​​ឃើញ​ជនសង្ស័យ​គាស់​ប​ង្អូ​ច​​ផ្ទះ​អ្នក​ជិតខាងចូល​លួច​ទ្រព្យ​សម្បត្តិ​ ​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​ព័ទ្ធ​ទីតាំង​ខាងលើ​អស់​ជាង​២​ម៉ោង​ ចុង​ក្រោយ​ពេល​សមត្ថកិច្ច​ទំលាយ​ចូល​ទៅ​បាន​ត្រឹមតែ​ចាប់ខ្យល់​។

រាជ​ធានី​ភ្នំពេញ ៖ ប្រជា​ពលរដ្ឋ​ម្នាក់​​​ឃើញ​ជនសង្ស័យ​គាស់​ប​ង្អូ​ច​​ផ្ទះ​អ្នក​ជិតខាងចូល​លួច​ទ្រព្យ​សម្បត្តិ​ ​ប្តឹង​សមត្ថកិច្ច​ចុះ​ទៅ​ព័ទ្ធ​ទីតាំង​ខាងលើ​អស់​ជាង​២​ម៉ោង​ ចុង​ក្រោយ​ពេល​សមត្ថកិច្ច​ទំលាយ​ចូល​ទៅ​បាន​ត្រឹមតែ​ចាប់ខ្យល់​។ ហេតុ​ការ​ណ៍ខាងលើ​បង្កឱ្យ​​ភ្ញាក់​ផ្អើ​ដល់​កំលាំង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជិតខាង​នាំ​គ្នា​ចេញ​មក​មើល​កាលពី​ម៉ោង១០ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី០៦ ​ធ្នូ​២០១៤ នៅ​ប្លុក​ផ្ទះល្វែង​ផ្លូវលំ​ក្រុម៦ ​ភូមិ​ត្រពាំង​ល្វា​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ផ្ទះ​នៅ​ទីតាំង​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ម្ចាស់​ទេ ដោយ​ចាក់សោ​​ពី​ខាងក្រៅ​ ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​ប​ង្អូ​ច​ខាងក្រោយ​ផ្ទះ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ផ្ទះ​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​មុន​កើតហេតុ​ ខ​ណៈដែល​គាត់​ចូល​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​(​តាម​កាមេរ៉ាសុ​វត្ថិភាព​)​មាន​ជនសង្ស័យ​មិនដឹង​មាន​គ្នា​ប៉ុ​ន្មាន​នាក់​ទេ បាន​គាស់​ប​ង្អូ​ច​ផ្ទះអ្នក​ជិត​ខាង​នៅ​ខាងក្រោយ​ផ្ទះ​គាត់​ចូល​លួច​ទ្រព្យ ​ដោយ​ឃើញ​ជន​ស​ង្ស័​យម្នាក់​បាន​លូន​ចូល​ផ្ទះ​ខាងលើ​តាម​ប​ង្អូ​ច​ខាងក្រោយ​។

ប្រភព​​​ប្រាប់​ទៀត​ថា​ ក្រោយមក​គាត់​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​​ចុះ​ទៅ​អត្ត​រាគ​មន៍​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​កំលាំង​ចុះ​ទៅ​ព័ទ្ធ​ទីតាំង​ខាងលើ​អស់រយៈពេល​ពីរ​ម៉ោងក្រោយ​ទើប​សំរេចចិត្ត​គាស់​ប​ង្អូ​ច​បន្ថែម​ឱ្យ​​ធំ​ និង​នាំ​កំលាំង​ចូល​ផ្ទះ​ខាងលើ​ដើម្បី​រក​ជនសង្ស័យ​ តែ​ពេល​​សមត្ថកិច្ច​ចូល​ដល់ក្នុង​ផ្ទះ​មិន​ឃើញ​ជន​សង្ស័យ​ទេ​​ គឺ​ឃើញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ត្រូវ​ជនសង្ស័យ​រុះរើរ​ប៉ាត់​រប៉ាយ​ពេញ​ក្នុង​បន្ទប់(​មិនដឹង​បាត់​អ្វីខ្លះ​)​។​ ចុង​ក្រោយ​សមត្ថកិច្ច​បាន​ត្រឹមតែ​ហួសចិត្ត​ និង​ដក​កំលាំង​ចេញ​ទៅ​ល្បាត​រៀង​ៗខ្លួនវិញ ៕