ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា មនុស្ស​សម័យ​​កូ​វី​ដ​១៩​គេង​ច្រើន​ជាង​ធម្មតា

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ថ្មី​ពីរ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​អត្ថបទ​សិក្សា Current Biology បាន​បង្ហាញ​ថា ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​គេង​ច្រើន​ជាង​ធម្មតា…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​ថ្មី​ពីរ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​អត្ថបទ​សិក្សា Current Biology បាន​បង្ហាញ​ថា ប្រជាជន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​គេង​ច្រើន​ជាង​ធម្មតា ខណៈ​ពេល​កំពុង​មានការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា និស្សិត​បាន​ចូល​គេង​យឺត​ជាង​រាល់ដង ហើយ​ក៏​គេង​យូរ​ផង​ដែរ​។ នៅ​ខាង​ប៉ែក​អឺរ៉ុប គេ​រក​ឃើញ​ថា មនុស្ស​គេង​ច្រើន​ជាង​រាល់ដង​ប្រហែលជា​១៥​នាទី ជា​មធ្យម​។ លោក Kenneth Wright និង​សហសេវិក​នៃ​ផ្នែក​សរីរវិទ្យា​វិទ្យាសាស្ដ្រ​នៅ​សាកលវិទ្យាល័យ​ខូ​ឡូ​រ៉ា​ដូ បាន​ប្រៀបធៀប​កាលវិភាគ​នៃ​ការ​គេង​របស់​និស្សិត​សាកលវិទ្យាល័យ​ចំនួន ១៣៩​នាក់ មុន​និង​អំឡុង​ពេល​មានការ​រាតត្បាត​ពី​កូ​វី​ដ​។ ពួក​គេ​បាន​រក​ឃើញ​ថា​និស្សិត​កំពុង​ចំណាយពេល​យូរ​ជាង​៣០​នាទី ដើម្បី​គេង​នៅ​ថ្ងៃ​ធ្វើការ និង​ប្រហែល ២៤​នាទី​នៅ​ចុង​ស​ប្តា​ហ៍​។

លើស​ពី​នេះ​ទៅ​ទៀត​មាន​និស្សិត​ជា​ច្រើន​បាន​គេង​ឱ្យ​បាន​៧​ម៉ោង​ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​យប់​។ សម្រាប់​ថ្ងៃ​ធ្វើការ​ចំនួន​នេះ បាន​កើនឡើង​ពី ៨៤% ទៅ ៩២%​។ ការ​សិក្សា​លើក​ទី ២ ដែល​ធ្វើ​ឡើង​ដោយ​គ្រី​ស្ទី​ន​ប្លូ​មេន​នៅ​ឯ​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​ហ្សែ​ល​បា​ហ្ស៊ី​នៃ​សាកល​វិទ្យាល័យ​ស្វី​ស​ក៏​បាន​រក​ឃើញ​ថា មនុស្ស​កំពុង​គេង​ច្រើន​។

ក្នុង​ករណី​នេះ អ្នកចូលរួម​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូ​ទ្រី​ស អា​ល្លឺ​ម៉​ង់ និង​ស្វី​ស ជា​មធ្យម​គេង​ច្រើន​ជាង​ធម្មតា​ប្រហែល ១៣​នាទី​ក្នុង​មួយ​ថ្ងៃ​។ គេ​បាន​បង្ហាញ​ថា មនុស្ស​កំពុងធ្វើការ​ពី​ផ្ទះ ហើយ​អាច​បំពេញការងារ​បន្ថែម​ទៀត​នៅ​ពេល​ថ្ងៃ ដោយ​ទុក​ឱ្យ​ពួក​គេ​មាន​ពេល​គេង​ច្រើន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ