ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​៥ ផលិត​ស្រូវ​ច្រើន​ជាងគេ​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា មាន​ខេត្ត​៥ ក្នុង​នោះ​មាន ខេត្តព្រៃវែង បាត់ដំបង តាកែវ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា មាន​ខេត្ត​៥ ក្នុង​នោះ​មាន ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយ​មាន​ជ័យ និង​ខេត្តកំពង់ធំ បាន​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ។ ទិន្នផល​ផលិត​ស្រូវ​សរុប​របស់​ខេត្ត​ទាំង​៥​នោះ កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​ប្រមាណ ៥ ៦១៣ ០០០ តោន ។

លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ខេត្ត​ទាំង​៥ អាច​ផលិត​ស្រូវ​បាន​ច្រើន​ដោយសារ​ការ​ដាំ​ដុះ​ស្រូវស្រាល​បង្កើន​រដូវ ។ ពលរដ្ឋ​នៅ​ខេត្ត​ទាំង​៥ អាច​មាន​លទ្ធភាព​ដាំ​ដុះ​ពី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ឆ្នាំ ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​បន្ថែម​ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ផលិត​ស្រូវ​ទូ​ទាំង​ប្រទេស​សម្រេច​បាន ១០,៨៨ លាន​តោន ហើយ​សល់​សម្រាប់​ធ្វើការ​នាំ​ចេញ​ចំនួន​ប្រមាណ ៥ ៧៦០ ០០០ តោន ។ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ថា ជាមួយ​ទ​ន្និ​ផល​ល្អ​បែប​នេះ កម្ពុជា​មិន​មានការ​ប្រឈម​នឹង​ការ​កង្វះ​ស្រូវ​ហូប​នោះ​ឡើយ ។

សម្រាប់​ការ​បង្ករ​បង្កើន​នៅ​ក្នុង​រដូវវស្សា ដើមឆ្នាំ​២០២០​នេះ គិត​ត្រឹម​ចុងខែ​ឧសភា ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​ភ្ជួរ​រាស់​សម្រេច​បាន ៨៤៧ ៤៨៤​ហិ​កតា លើស​ឆ្នាំ​២០១៩ ៤៩១ ៣១២​ហិ​កតា ។ ផ្ទៃដី​សាប​សម្រេច​បាន​៥៤៨​ហិ​កតា លើស​ឆ្នាំ​មុន ៥៤៥​ហិ​កតា ។

ចំណែក​ផ្ទៃដី​ស្ទូង និង​ព្រោះ សម្រេច​បាន​៦៣៩ ១៥៨​ហិ​កតា ស្មើនឹង​ជាង​២៤% នៃ​ផែនការ​ដែល​មាន​ចំនួន ២ ៥៨៨ ១៣០​ហិ​កតា​នោះ ។ ខេត្តបាត់ដំបង ដែល​ជង្រុក​ស្រូវ​របស់​កម្ពុជា មន្ទីរ​ក​សិ​ម្ម​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែមិថុនា ការងារ​ភ្ជួរ​រាស់​សម្រេច បាន​ចំនួន ៨៤ ៤០៤ ហិ​កតា ស្មើនឹង​២៦,១២% ហើយ​ការ​ដាំ​ដុះ​ស្រូវ​សរុប​សម្រេច​បាន​ចំនួន ៨៤ ៤០២​ហិ​កតា ស្មើ​ជាង​២១%​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​វ​ឌ្ឍ​ន្ឍ​នភា​ព របស់​ខេត្តបាត់ដំបង​កាលពី​ពាក់កណ្តាល​ខែឧសភា​កន្លង​មកនេះ លោក ងួ​ន រតនៈ អភិបាលខេត្ត​នេះ ថា​កាលពី​ឆ្នាំ​២០១៩ នោះ ខេត្ត​លោក​បាន​ផលិត​ស្រូវ​បាន​ជាង​១​លាន​តោន​លើ​ផ្ទៃដី​ជាង​៣៩​ម៉ឺន​ហិ​កតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ