ផ្ទុះជំងឺគ្រុនជ្រូក នៅនីហ្សេរីយ៉ា ជ្រូក៣០ម៉ឺនក្បាល ត្រូវបានសម្លា.ប់
ប្រទេសនីហ្សេរីយ៉ា ៖ កសិករឈ្មោះ Ayo Omirin បានប្រាប់អ្នកសារព័ត៌មាន BBC ថា សត្វជ្រូកប្រហែល ៣០០,០០០ក្បាល…
ប្រទេសនីហ្សេរីយ៉ា ៖ កសិករឈ្មោះ Ayo Omirin បានប្រាប់អ្នកសារព័ត៌មាន BBC ថា សត្វជ្រូកប្រហែល ៣០០,០០០ក្បាល…
ប្រទេសនីហ្សេរីយ៉ា ៖ កសិករឈ្មោះ Ayo Omirin បានប្រាប់អ្នកសារព័ត៌មាន BBC ថា សត្វជ្រូកប្រហែល ៣០០,០០០ក្បាល ត្រូវបានសម្លាប់ចោល ធ្វើអោយប៉ះពាល់ខ្លាំងបំផុតដល់ជីវភាពកសិករប្រមាណ ៣.០០០ នាក់ ។
ការចិញ្ចឹមជ្រូក អាចរកប្រាក់ចំណូលដ៏សំខាន់មួយ ដើម្បីចេញពីភាពក្រីក្រសម្រាប់ប្រជាជនជាច្រើន នៅក្នុងប្រទេសនីហ្សេរីយ៉ា នេះមានន័យថា ការផ្ទុះឡើងនេះ កំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់គ្រួសាររាប់ពាន់ ផងដែរ ។
ទោះបីជាវាគ្មានគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ក៏វីរុសនេះ អាចសម្លាប់សត្វជ្រូក ក្នុងរយៈពេលពីរបីថ្ងៃ នេះបើយោងតាមអង្គការសុខភាពពិភពលោក ។
ប្រធានអង្គការលោក Adewale Oluwalana បាននិយាយថា វាមានរយៈពេល១២ឆ្នាំហើយ ចាប់តាំងពីករណីជំងឺគ្រុនជ្រូកចុងក្រោយនៅអាហ្វ្រិកបានវាយប្រហារកសិដ្ឋាន Oke Aro ។ វីរុសនេះ អាចឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយជ្រូក និងជ្រូកព្រៃ ឆ្លងតាមរយៈចំណីសត្វ ដែលមានមេរោគនិងលើសម្លៀកបំពាក់ និងឧបករណ៍កសិកម្ម ។
សូមបញ្ជាក់ដែរថា យ៉ាងហោចណាស់ មានជ្រូកចំនួន៦លានក្បាលហើយ ត្រូវបានគេសម្លាប់ បន្ទាប់ពីមេរោគនេះ បានវាយប្រហារប្រទេសក្នុងតំបន់អាស៊ីកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ