ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន ! ឌួង ហ្សូរីដា ក្លាយជាម្ចាស់ហាងកាហ្វេប្រេនល្បីឈ្មោះ Tube Coffee

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិធីការិនីរូបស្រស់សោភាមួយរូបបានចំណាយប្រាក់ប្រមាណជា ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីក្លាយជាម្ចាស់ប្រេន Tube Coffee សម្រេចតាមបំណងប្រាថ្នារបស់ម្ដាយនាង ។

កញ្ញា ឌួង ហ្សូរីដា មិនត្រឹមតែជោគជ័យនៅក្នុងវិស័យសិល្បៈ និងមុខរបរជាអ្នកលក់គ្រឿងសម្អាងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏កំពុងក្លាយជាម្ចាស់សាខាហាងកាហ្វេប្រេនមួយកន្លែងដែល មានឈ្មោះថា Tube Coffee សាខាទី ១២ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវ ជាតិលេខ 5A ដែលជាតំបន់ទីប្រជុំជនដែលគ្រោងនឹងសម្ពោធនៅក្នុងពេលឆាប់ៗខាងមុខ នេះ ។

ពិធីការិនីស្រស់ស្អាតរូបនេះបានឱ្យដឹងថា ហេតុផលដែលនាងសម្រេចទិញប្រេន Tube Coffee មកបើកដើម្បីធ្វើអាជីវកម្មនេះ ដោយសារតែអ្នកម្ដាយរបស់កញ្ញាជាប់ចិត្តជាមួយនឹងរសជាតិកាហ្វេថ្នល់ ដែលជារស់ជាតិដ៏ពេញនិយម និងពេញចិត្តជាមួយនឹងភេសជ្ជៈ ផ្សេងទៀតនៅក្នុង Tube Coffee ។

ទោះបីប្រេនកាហ្វេនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញក្នុងស្រុកក៏ពិតមែន ប៉ុន្តែកញ្ញាបានបញ្ជាក់ថា មិនមែនជារឿងងាយស្រួលនោះទេ ទម្រាំអាចទិញសិទ្ធិប្រេនកាហ្វេមួយ នេះមកបើកផ្ដាច់មុខបានបានជោគជ័យ ត្រូវចំណាយពេលយូរយ៉ាងខ្លាំងមិនមែន ឱ្យតែមានប្រាក់ គឺអាចទិញសិទ្ធផ្ដាច់មុខយកមកបើកលក់បានងាយៗនោះទេ ។
ម្ចាស់ប្រេនបានសិក្សាយ៉ាងលម្អិតជាមួយនឹងទីតាំង និងប្រជាប្រិយភាពរបស់ម្ចាស់ហាង នីមួយៗ ដើម្បីឱ្យមានភាពប្រាកដថា នឹងធ្វើឱ្យហាងមួយនេះទទួលបានភាពជោគជ័យ និង ដំណើរការល្អក្រោយក្លាយទៅជាម្ចាស់សាខា មុននឹងប្រគល់សិទ្ធិឱ្យកញ្ញាបើកនៅក្នុងទី តាំងនេះ ។

ជាមួយគ្នានេះដែរក៏មានការបញ្ជាក់ថា កញ្ញាបានចំណាយដើមទុននៅក្នុងការបើកអាជីវកម្មថ្មីមួយនេះអស់ប្រមាណជាង ១៥ម៉ឺនដុល្លាអាមេរិក ខណៈពេលដែលការរៀបចំដេគ័រ និង រៀបចំហាងខាងក្នុងមិនទាន់ដឹងច្បាស់ថា នឹងត្រូវចំណាយអស់ប៉ុន្មានបន្ថែមទៀតនោះទេ ។ សម្រាប់ការបើកហាងកាហ្វេប្រេននេះផងដែរ គឺស្រីស្អាត ឌួង ហ្សូរីដា បានចាប់ដៃគូជា មួយនឹងភាគហ៊ុនតូចៗមួយចំនួនដែលមានដូចជា ប្អូនស្រីរបស់នាង និងពិធីករលោក Vj Hero ផងដែរ ។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះសាខា Tube Coffeeទី ១២ នេះ ដោយកំពុងតែ រៀបចំតុបតែងជាមួយដេគ័រផ្សេងៗទៀតដើម្បីឱ្យមានភាពទាក់ទាញ ។ បន្ទាប់ពីរៀបចំរួច កញ្ញា ឌួង ហ្សូរីដា មានគម្រោងនឹងបើសម្ភោធជាផ្លូវការនៅក្នុងខែតុលា ឬខែវិច្ឆិកាខាង មុខនេះ ៕ អត្ថបទសហការ