ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​រឿង​អ្វី​ទៅ​! សុគន្ធ នី​សា ទើប​មិន​​ទាន់​យក​កូន​ច្រើន​ឆ្នាំ​មក​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង សុគន្ធ នី​សា បាន​ចូល​រោងការ​ផ្អើល​ពិភព​សិល្បៈ ។ ចំណង​ស្នេហ៍​របស់​នាង នៅ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​បរិយាកាស​ល្អ រឹង​មាំ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង សុគន្ធ នី​សា បាន​ចូល​រោងការ​ផ្អើល​ពិភព​សិល្បៈ ។ ចំណង​ស្នេហ៍​របស់​នាង នៅ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​បរិយាកាស​ល្អ រឹង​មាំ ប៉ុន្តែ​ក្តី​ស្នេហ៍​ដែល​កើត​ចេញពី​ភាព​ស្មោះ​ពិត​នៅ​មិន​ទាន់​ឈាន​ចូល​ដល់​ការ​ទទួល​បានកូន​តាម​បំណងប្រាថ្នា​ឡើយ​។ ច​ម្ង​ល់​បាន​កើត​មាន​ឡើង ព្រោះ​ការ​ពន្យា​ពេល​មិនសូវ​ល្អ​នោះ​ទេ បើ​ពឹង​លើ​អាយុ​វិញ​នោះ​។

តារាចម្រៀង​សំឡេង​ស្រាល​ផ្អែម សុគន្ធ នី​សា នៅ​មិន​ទាន់​អាច​ធ្វើ​ឱ្ ហ្វេ​ន​ៗ បានដឹង​នៅឡើយ​ទេ អំពី​ដំណឹង​យក​កូន​។ នាង​បែរជា​ដើរ​ថយក្រោយ​វិញ ព្រោះ​តារា​រួម​ទ្រនំ​របស់​អ្នក​នាង ខ្លះ​មានកូន ខ្លះ​ទៀត​កំពុង​ត្រៀម​សម្រាលកូន​ផង​ដែរ ។ ហើយ​ករណី សុគន្ធ​កញ្ញា កូន​១, សួ​ស វី​ហ្សា ត្រៀម​សម្រាលកូន​ឆាប់​ៗ​នេះ ដោយ​ម្នាក់​ៗ​ការ ក្រោយ​នី​សា ទេ តែ​រហ័ស​យក​កូន ខុស​តែ​នី​សា ផ្អឹប​បាន​យូរ​ទុក​តួលេខ​អាយុ​កាន់តែ​យូរ​។

សុគន្ធ នី​សា មាន​អាយុ​មិន​តិច​នោះ​ទេ ហើយ​បើ​និយាយ​ពី​ជីវិត​គូរ​ក៏​ចាស់ទុំ​មានគ្រួសារ​ផង​ដែរ​។ នាង​មិន​នៅ​ក្មេង​ដូច​ពី​មុន​ឡើយ ហើយ​អ្នកគាំទ្រ​បន្ត​ភាព​បារម្ភ​ក្នុង​ពេល​ដែល​នាង​ចេះ​តែ​ពន្យា​ពេល មិន​រវល់​រៀបចំ​ខ្លួន​ឱ្យ​ក្លាយជា​ស្ត្រី​មាន​គ​ត៌​។ មិនដឹង​ថា នី​សា ចង់បាន​កូន​ឱ្យ​ត្រូវ​ឆ្នាំ ហុង​ស៊ុយ ឬ​ក៏​សម្ពាធ​ការងារ​ដែល​កំពុង​ហក់​ឡើង​ធ្វើ​ឱ្យ​ពិ​បា ក្នុង​ការ​បែងចែក​។

បើ​ក្រឡេក​ទៅ​មើល នី​សា វិញ​ឃើញ​ថា នាង​ហាក់​មិន​ដាក់​សម្ពាធ​រឿង​យក​កូន​នេះ​ប៉ុន្មាន​ឡើយ ។ ជា​ពិសេស​នៅ​តែ​ញញឹម បើកដៃ​ទទួល​ការងារ​សិល្បៈ​ធម្មតា មិន​ថា​ឡើង​ច្រៀង តាម​ស្ថានីយ ឬ​នៅ​ខាងក្រៅ​។

នេះ​ជា​អាថ៌​កំបាំង​ដែល​ធ្វើ​ឱ្យ​គេ​តាមដាន​ជា​ប្រចាំ​មិន ដឹង​វេលា​ណា​ទេ ដែល​នី​សា យល់ព្រម​ពពោះ​បង្កើន​សុភមង្គល​ទ្វេ​ដង​ទៀត​។ បើ​និយាយ​ពី​ភាព​ស្រស់​ស្អាត​វិញ ឃើញ​ថា នាង​ក៏​ទទួល​បានការ​សរសើរ​ដដែល គឺ​នៅ​តែ​ក្មេង មិនសូវ​ចាស់​។

ទោះបីជា​យ៉ាងណា គេ​នៅ​តែ​គិត​ថា ឆាប់​ៗ​ទៀត នី​សា អាច​នឹង​សម្រេចចិត្ត​យក​កូន ដើម្បី​ឱ្យ​បាន​ក្លាយជា​ម្តាយ​គេ​។ ជា​ពិសេស​ឆ្លើយ​តប​តាម​ការ​ចង់​ដឹង​ពី​ហ្វេ​ន​ៗ​ដែល​ស្រឡាញ់​អ្នក​នាង នី​សា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ