ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាន់​ប្តី​ដេក​ជាមួយ​ស្រី​អ្នកលក់​ឡេ ម៉ូ​លី​កា បង្ហោះ​សារ​ថា លែងគ្នា ទោះបី​ជិត​សម្រាល​បុត្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា ក្រោយ​ពេល​រៀប​ការ បាន​ប៉ុន្មាន​ខែ​មក ទទួល​បាន​ដំណក់ឈាម​កូនស្រី​១ ត្រៀម​ទទួល​នា​ពេល​ប៉ុន្មាន​ខែ ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រ៉ុ​ក អ្នក​នាង ម៉ូ​លី​កា ក្រោយ​ពេល​រៀប​ការ បាន​ប៉ុន្មាន​ខែ​មក ទទួល​បាន​ដំណក់ឈាម​កូនស្រី​១ ត្រៀម​ទទួល​នា​ពេល​ប៉ុន្មាន​ខែ ខាង​មុខ​នេះ ។ អ្នក​នាង​ត្រូវ​បាន​ស្វាមី ដ៏​សង្ហារ​ស្រឡាញ់​ថ្នាក់ថ្នម កាលពីខែ​មុន​នេះ បាន​បង្អួត​សម្រស់​ពពោះ​ ដាក់​គេឯង​យ៉ាង​គួរ​ឱ្យ​ទាក់ទាញ ។

ស្រាប់តែ កាលពី​ថ្ងៃ​ទី​០៣ មិថុនា ម្សិលមិញ​នេះ អ្នក​នាង ម៉ូ​លី​កា ដែលកំពុង​ពរ​ពោះ​កូនស្រី​ក្នុង​ផ្ទៃ​ជិត​ដល់​ថ្ងៃ​សម្រាល​ បាន​ប្រកាស​នៅ​លើ ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​សម្រេចចិត្ត​ហើយ ថា​លែង​គ្នា ជាមួយ​ប្ដី​របស់ខ្ញុំ ហេតុផល ពោះ​វា​យក​លុយ​ខ្ញុំ​ទៅ​ដេក​ជាមួយ​ស្រី អោយ​ម្នាក់ 500$ ក៏​ជា​ញើស​ឈាម​ខ្ញុំ​ ខំ​ស្រែក​ជំ​ទាល​ផ្សាយ​ផ្ទាល់ live ហើយ​បើ ចង់​ឃើញ​មុខ​ស្រី​របស់​ប្ដី​ខ្ញុំ សរសេរ​មក ព្រោះ​មុខរបរ​ស្រី​នឹង លក់​ឡេ ដែរ​» ។

គណនី​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង ម៉ូ​លី​កា បាន​បង្ហោះ​សារ​ទៀត​ថា «​ខ្ញុំ​មាន​ភស្ដុ​តាង ពេល​អ្នក​ទៅ​យក​ស្រី​ដេក អ្នក​ណា​ចង់​មើល​ចាំ​ខ្ញុំ ផ្សាយ​ផ្ទាល់ អោយ​មើល ឃ្លី​ប​សំឡេង​» ។ ម្នាក់​ស្រី​របស់​ប្ដី​ខ្ញុំ​នឹង វា​អ្នកលក់​ឡេ​ដែរ ហើយ លក់​ឡេ ប្រហែល​មិនសូវ​ដាច់​ហើយ បាន​លក់ខ្លួន​ទៀត ចង់​ឃើញ​មុខ​ស្រី​ម្នាក់ និង​ទេ​បងប្អូន ? ។

អ្នក​នាង ម៉ូ​លី​កា ថា ៖ «​បែងចែក​ឲ្យ​ច្បាស់ រវាង​ចែចង់ និង​មិត្តភាពហើយ​នាង​ៗ ដែល​មាន​បំណង​ទាក់ទង​ប្ដី​គេ សង្សារ​គេ​អី​នឹង មុន​នឹង​មាន​ចំណាប់អារម្មណ៍ ចង់​ទាក់ ចង់​ទង ឲ្យ​ចេះ​ស៊ើប​មើល​ប្រវត្តិ​ប្រពន្ធ​គេ សង្សារ​គេ​ផង ថា​ខ្លា ឫ​ឆ្មា ជិះឡាន ឫ​ជិះ​ចាន កាប់​ដាវ ឫ​ដេញ​ពិន ដល់​តែ​មាន​ករណី​ដប​ហោះ ដប​ហើរ ដប​ដើរ​ចូល​មាត់ ជាយថាហេតុ អ៊ីចឹង​ទៅ ថា​គេ​ហ្នឹង​អី​ណា​! សម័យ​ហ្វេ​ស​ប៊ុ​ក ណា​កូន​ម៉ែ លឿន​ដូច​កូ​រ៉ូ​ណា​អ៊ីចឹង ប្រាប់​យកបុណ្យ ខ្លួន​ស្អាត​ៗ ក្មេង​ៗ កុំ​ហាច់ មើលថែ​រោងចក្រ​ទឹកដោះគោ​ហ្នឹង ឲ្យ​តែ​ល្អ​ទៅ គង់តែ​មាន​អ្នក​វិនិយោគ​ទេ ប្រយ័ត្ន ជ្រួលជ្រើម​ប៉ះ​របស់​គេ ក្លាយជា​រោងចក្រ​ទឹកដោះគោ​ហួសកំណត់​ឥតប្រយោជន៍ ធ្វើខ្លួន​ឲ្យ​តែ​ល្អ​ៗ​ទៅ អត់​ខ្វះ​ទេ​ប្ដី កុំ​ឲ្យ​គេ​ដៀល កើតមក​រូប​មួយ ជីវិត​មួយ ដូច​គេ​ដែរ​រក​របស់​កម្ម​សិទ្ធ​ឲ្យ​ខ្លួនឯង​មិន​បាន កុំ​ចូល​ចិត្ត​របស់​រួម​អត់​ល្អ​ទេ បូកឡូក​ពេក ប្រយ័ត្ន​កើត​ជំងឺ​ស្រាល​» ។

កោះសន្តិភាព នៅ​មិន​ទាន់​បាន​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នក​នាង ម៉ូ​លី​កា នៅឡើយ​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​៤ មិថុនា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ