ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ដឹង​ចំនួន​ទឹកប្រាក់​សំណង​ជំងឺ​ចិត្ត​ទាមទារ​ពីម៉េ​ង កែវ​ពេ​ជ្ជ​តា ចង់​ដាច់​ផ្ងា​រ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រង​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ដើមបណ្តឹង​គឺជា​ភរិយា​បច្ចុប្បន្ន​របស់​អតីត​ប្តី​របស់​តារាចម្រៀង​ស្រី​ម៉េ​ង កែវ​ពេ​ជ្ជ​តា​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​រឿងរ៉ាវ​ពី​ឈឺចាប​របស់​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា ដែល​កន្លង​មក​នាង​បាន​អះអាង​ថា​នាង​សុទ្ធចិត្ត​ឱបក្រសោប​កូន​ទាំង​ពីរ និង​សុទ្ធចិត្ត​បាត់បង់​ទ្រព្យសម្បត្តិ​ញើស​ឈាម​រកបាន​កន្លង​មក​ក្រោយ​ការ​លែងលះ ។ តែបើ​ក្រឡេក​ទៅ​មើល​ពាក្យបណ្តឹង​ដែល​ប្តឹង​អ្នក​នាង​ម៉េ​ង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រង​បណ្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​ដើមបណ្តឹង​គឺជា​ភរិយា​បច្ចុប្បន្ន​របស់​អតីត​ប្តី​របស់​តារាចម្រៀង​ស្រី​ម៉េ​ង កែវ​ពេ​ជ្ជ​តា​នោះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​រឿងរ៉ាវ​ពី​ឈឺចាប​របស់​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា ដែល​កន្លង​មក​នាង​បាន​អះអាង​ថា​នាង​សុទ្ធចិត្ត​ឱបក្រសោប​កូន​ទាំង​ពីរ និង​សុទ្ធចិត្ត​បាត់បង់​ទ្រព្យសម្បត្តិ​ញើស​ឈាម​រកបាន​កន្លង​មក​ក្រោយ​ការ​លែងលះ ។

តែបើ​ក្រឡេក​ទៅ​មើល​ពាក្យបណ្តឹង​ដែល​ប្តឹង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​នោះ គឺ​មហាជន​និង​អ្នកគាំទ្រ​បាន​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​គឺ​ចំនួន​ទឹកប្រាក់​ដែល​ដើមបណ្តឹង អ្នក​នាង រស់ សោ​ភ័​ណ្ឌ អាយុ​២៨ ឆ្នាំ​ដែល​ជា​ភរិយា​បច្ចុប្បន្ន​របស់​លោក មួ​ង ឃី​ម ទាមទារ​ទៅ​វិញ​ទេ ។

នៅ​ក្នុង​ពាក្យបណ្តឹង​ស្ត្រី​ឈ្មោះ រស់ សោ​ភ័​ណ្ឌ បាន​សំណូមពរ​ព្រះរាជអាជ្ញា​ឲ្យ​ចោទប្រកាន់​តារាចម្រៀង​ស្រី​រូប​នេះ និង​គូកន​តាម​ច្បាប់ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត មួយ​រយ​រៀល (១០០​រៀល​) និង​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ប្រកាស​សុំ​ទោស​លើ​បណ្តាញ​សង្គម Facebook ជា​សាធារណៈ​» ។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ឧសភា ចាប់ពី​វេលា​ម៉ោងជាង ៦​រសៀល​រហូត​ដល់​ម៉ោងជាង​១០​កន្លះ​ជាង «​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​គូកន​បាន​និយាយ​វាយប្រហារ​នាង​ខ្ញុំ ព្រមទាំង​ក្រុម​គ្រួសារ​តាម​បណ្តាញ​សង្គម Facebook Page Meng Keo Pichenda – ពេ​ជ្ជ​តា … ដូច​ជា​ចោទ​ថា «​សោ ភ័​ណ្ឌ ជា​ស្រី​របស់​លោក​ឯង ដែល​លោក​ឯង​ការ​ក្រោយ​នេះ ។ លោក​ឯង នៅ​មានរឿង​ច្រើន​ទៀត​! លោក​ឯង ស្គាល់​មី​មួយ​ហ្នឹង​តាំងពី​ជំនាន់​ណា? តាំងពី​រតនៈ​នៅ​ក្នុង​ពោះ ខ្ញុំ​ការ​ហើយ​បាន​ពីរ​ខែ ខ្ញុំ​តាម​ទាន់​លោក​ឯង​» ។

មតិ​មហាជន​បា​នប​សម្តែង​ថា​សំណង​ជំងឺ​ចិត្ត​ទាមទារ​ត្រឹម ១០០​រៀល ហាក់ជា​រឿង​មិន​ធ្លាប់​មាន តែ​ចំណុច​សំខាន់​នៃ​ពាក្យបណ្តឹង​គឺ​ការ​ទាមទារ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ប្រកាស​សុំ​ទោស​លើ​បណ្តាញ​សង្គម Facebook ជា​សាធារណៈ ដែល​នោះ​គឺជា​ការ​ទាមទារ​ដែល​សំខាន់​ជាង​ទឹក​លុយ​នោះ ។

ចំណែក​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី ៤ មិថុនា​នេះ​បាន​ផ្ញើ​សារ​ទៅ​កូនប្រុស​សំណព្វចិត្ត​ដែល​កំពុង​សិក្សា​នៅ​ក្រៅប្រទេស ឲ្យ​តាំងចិត្ត​ឲ្យ​មាំ​បន្ត​ការ​សិក្សា ព្រោះថា​តាំងពី​ដើម​រៀង​មក គឺ​ឪពុក​រូប​នេះ​មិន​ដែល​យកចិត្តទុកដាក់​លើ​កូន​ៗ​ឡើយ ។

អ្នក​នាង​បាន​បញ្ចេញ​សារ​បង្កប់​នូវ​ក្តី​បារម្ភ​ចំពោះ​កូនប្រុស​យ៉ាង​ដូច្នេះ​ថា «​ចំពោះ​កូន​ៗ! កូន​សម្លាញ់​! ម៉ែ​ដឹង​ថា​ពេល​នេះ​កូន​ពិបាកចិត្ត តែ​ម៉ែ​សូម​អោយ​កូន​កុំ​ខូចចិត្ត​ថ្វី ព្រោះ​គេ​មិន​គិត​កូន​យូរហើយ ។ កុំ​យក​ទុក​ក្នុង​ចិត្ត​អី​ណា​មាសម្តាយ​។ អ្វី​ដែល​កូន​ត្រូវ​គិត គឺ​កូន​ៗ​ត្រូវ​ខំរៀន និង​ប្រព្រឹត្ត​ខ្លួន​ជា​កូន​ល្អ មនុស្ស​ល្អ​ទៅ​អនាគត ។ ចំពោះ​ម៉ែ ចូរ​កូន​កុំ​បារម្ភ​។ ដើម្បី​យុត្តិធម៌ ភាព​ស្អាតស្អំ និង​ស្នាមញញឹម​កូន​ៗ ម៉ែ​ត​មិន​ខ្លាច​នឹង​ឈឺចាប់​ទេ ម៉ែ​មិន​អី​ទេ​!» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ